គ្រួសារថៅកែហនុមាន ទៅអបអរសាទរគូស្នេហ៍កូនប្រុសពៅបញ្ចប់ការសិក្សា នៅសាលា ISPP

កាលពី​ពេល​ថ្មី​ៗ​នេះ កញ្ញា Nicole កូនស្រី​ឧកញ៉ា លាង ហួង និង​ជា​ចៅស្រី​លោក​អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង ទើប​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលាអន្តរជាតិភ្នំពេញ ISPP។ ក្រៅ​ពី​ក្រុម​គ្រួសារ​សមាជិក​ក្រុមហ៊ុន ជីប ម៉ុង ក៏​មាន​គូស្នេហ៍​របស់ Nicole ផង​ដែរ គឺ​លោក ផន មុតច័ន្ទឧត្តម ហៅ Erich ក៏បាន​ទៅ​ចូលរួម​អបអរ ព្រម​ជាមួយ​បាច់​ផ្កា​ដ៏​ធំ​មួយ​បាច់​ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

Nicole ទើប​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ នៅ​សាលា​កំពូល​ថ្លៃ និង​ល្បីល្បាញ​បំផុត​មួយ​នៅ​ប្រទេស​កម្ពុជា គឺ​សាលា​ភ្នំពេញ​អន្តរជាតិ ក្នុង​ឆ្នាំ​សិក្សា ២០២៥ នេះ។

គូស្នេហ៍ Erich ជាកូនស្រីរបស់អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង។ ក្នុង​ពិធី​អបអរ​បញ្ចប់ការសិក្សានេះ មាន​ការ​ចូលរួម​ពី​សំណាក់​ក្រុម​គ្រួសារ​ខាង Nicole មាន​ដូចជា​លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ហួង, លោក ម៉ឹង ពន្លក និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និង​អគ្គ​នាយិកា​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

ស្នេហា Erich និង Nicole មាន​ការ​ដឹងឮ​ពី​សំណាក់​ចាស់​ទុំ​ទាំង​សងខាង ហើយ​អនាគត​ដន្លង​ដែល​ជា​លំដាប់​សេដ្ឋី​ទាំង ២ នេះ តែង​ជួបជុំ​គ្នា នៅ​ពេល​មាន​កម្មវិធី​ពិសេស​ៗ​របស់​កូន​ៗ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia