ក្រុមការងាររបស់ ហេលីស្តារ បានចំណាយពេល ៥ ថ្ងៃ ជាមួយក្រុមការងារ Rising Phoenix, Siem Pang Conservation និង Conservation Solutions បានជួយស្វែងរក និងសង្គ្រោះសត្វទន្សោង បានចំនួន ១៦ក្បាល (Banteng) ទៅកាន់តំបន់ការពារធម្មជាតិ។ សត្វទន្សោងទាំងនេះជាសត្វជិតផុតពូជ ដែលមាននៅកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។


ហេលីស្តារ បានឲ្យដឹងថា ការសង្គ្រោះសត្វទន្សោងដោយប្រើប្រាស់ឧទ្ធម្ភាគចក្រពីលើអាកាសនេះ គឺជាលើកដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា។ យើងបានបង្ហាញពីប្រសិទ្ធភាពរបស់វា ទោះបីជាមានផលវិបាកខ្លះៗនៃការប្រតិបត្តិនេះ តែយើងទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ។
លោក ស សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការប្រតិបត្តិការកៀងចាប់ហ្វូងសត្វទន្សោង ដែលបានបម្លាស់ទីពីដែនជម្រកសត្វសៀមប៉ាង មកដល់ចំនុចដែលមានការគម្រាមកំហែងពីការបរបាញ់របស់ពួកជនខិលខូច ដើម្បីយកទៅរក្សាទុក និងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញ។

សូមបញ្ជាក់ថា ទន្សោង មានវត្តមាននៅតាមតំបន់ព្រៃ ក្នុងភូមិភាគឦសាន និរតី និងភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។




អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ហេលីស្តារ