កូនប្រុសសេដ្ឋី លីម ប៊ុណ្ណា នាំភរិយាទៅមើលការប្រកួត Barca Vs Real Madrid លក្ខណៈពិសេស

កាល​ពី​យប់មិញ​នេះ គេ​បាន​ឃើញ​វត្តមាន​លោក លីម សុធារ៉ា ដែល​ជា​ប្រុស​របស់​សេដ្ឋី លីម ប៊ុណ្ណា ហៅ​ឧកញ៉ា ខ្នា អគ្គនាយកក្រុមហ៊ុន អិលប៊ីអិន គ្រុប នាំ​ភរិយា​បណ្ដូល​ចិត្ត អ្នក​នាង ឃួង ស៊ីណាម៉ាឡែន ទៅទស្សនា​ការ​ប្រកួត​ផ្ទាល់​ដល់​កីឡដ្ឋាន​រវាង​ក្រុម FC Barcelona យក​ឈ្នះ​លើ​ក្រុម Real Madrid ក្នុង​លទ្ធផល ៤-៣។

តាមដានជាមួយយើង៖ Million Times

​នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​មាន​កូន​ខ្មែរ​ទៅ​ដល់​កីឡដ្ឋាន Camp Nou ដើម្បី​មើល​ការ​ប្រកួត​ផ្ទាល់។ តែ​អ្វី​ដែល​គេ​សង្កេត​ឃើញ​ប្លែក​ពី​សព្វមួយដង​នោះ គឺ​វត្តមាន​របស់​លោក លឹម សុធារ៉ា ខុស​ពី​អ្នក​ផ្សេង ​ត្រង់​ថា​លោក​បាន​ទៅ​ថត​រូប​ជាមួយ​កីឡាករ​ល្បី​ៗ​ជា​ច្រើន​នាក់។

ជាក់​ស្ដែង​ដូច​ដែល​រូប​បាន​បង្ហោះ លើ IG បាន​ថត​ជាមួយ Roberto Carlos ដែល​ជា Legendary ​របស់ Real Madrid និង​បាន​ថត​ជាមួយ Arda Güler និង Raúl Asencio ​ជា​ដើម។

ដោយ​ការ​ចូល​ទៅ​ថត​បាន​នេះ​ដែរ ​ទំនង​កូន​ប្រសា​អភិបាល​រាជធានី​ភ្នំពេញ ឃួង ស្រេង ជា​ភ្ញៀវ VIP ​របស់​ក្រុម Real Madrid ហើយ ទើប​អាច​ធ្វើ​បែប​នេះ​បាន។ ស្រប​ពេល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​នេះ តម្លៃ​សំបុត្រ​ធម្មតា​ជាង ១០០ ដុល្លារ ហើយ​ថ្លៃ​សំបុត្រ VIP អាច​ដល់ ៤០០ ដុល្លារ​ឯ​ណោះ។

នៅលើ story Instagram ទាំង ២ នាក់​ប្ដី​ប្រពន្ធគូនេះ បាន​ add រូបភាព និងវីដេអូជាច្រើនពី​ប្រកួត El Clasico ​រវាង Barcelona vs Real Madrid។

​សូម​រំលឹក​ដែរ​ថា​លោក លឹម សុធារ៉ា គឺ​ជា​កូន​ប្រុសអ្នក​ជំនួញ​ផ្នែក​កសិកម្មដ៏​ធំ​ប្រចាំ​ខែ​កំពង់ចាម ដែល​មាន​ទំហំ​ដី​ដាំដុះ​រាប់ពាន់ហិកតា ដែល​ជាចាត់ទុក​​សេដ្ឋី ​មានកេរ្តិ័ឈ្មោះ​​ភាព​ល្បាញ​ល្បី​​ប្រចាំខេត្ត​កំពង់ចាមតែម្ដង។ លោក លឹម សុធារ៉ា ទើប​រៀប​ការ​ជាមួយ​​កូន​ស្រី ឃួង ស្រេង ​អភិបាល​​​រាជ​ធានី​ភ្នំពេញ កាលពី​ខែ​មីនា កន្លង​ទៅ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ig theara lim