លោក កើត ឆែ ដែលជាអភិបាលរងរាជធានីភ្នំពេញ ទើបតែប្រារព្ធខួបអាពាហ៍ពិពាហ៍ ១៧ ឆ្នាំ កាលពីពេលថ្មីៗនេះ។ រូបភាពជុំគ្រួសារអភិបាលរងរាជធានីភ្នំពេញ បែបសាមញ្ញៗមានត្រឹមភរិយារូបស្រស់ និងកូនប្រុសស្រី ៥ នាក់ មើលទៅមានភាពកក់ក្ដៅខ្លាំង។


អភិបាលរងរាជធានីភ្នំពេញ និងភរិយាបានកសាងគ្រួសារជិត២០ ឆ្នាំហើយ និងទទួលបានចំណងដៃកូនប្រុសស្រីល្អៗ ដើរតាមគន្លងធម៌។ លោក និងភរិយាឲ្យតែដល់កម្មវិធីខួបកំណើត ឬខួបស្នេហាតែងតែរៀបចំបែបគ្រួសារ និងមានការជូនអំណោយទៅដល់មណ្ឌលក្មេងកំព្រាណាមួយជាក់ជាមិនខាន។
ក្រឡេកទៅមើលឈុតបុរាណខ្មែរ ដែលលោក កើត ឆែ និងភរិយាបានជ្រើសរើសគ្រង ដើម្បីថតរូបជុំគ្រួសារពិតជាស្រស់ស្អាត និងមិនឆើតឆាយឡើយ ស័ក្តិសមជាមួយឋានៈមុខមាត់គ្រួសារតែម្ដង។
កសាងគ្រួសារមក ១៧ ឆ្នាំ និងមានកូនប្រុសស្រីដល់ទៅ ៥ នាក់ក៏ពិតមែន តែរូបសម្រស់របស់ភរិយាលោក កើត ឆែ នៅតែស្រស់ស្អាតគ្មានប្រែ។ លោកស្រីមិនសូវជាចូលចិត្តបង្ហាញអ្វីច្រើនលើបណ្ដាញសង្គមដែរ ហើយរសនិយមប្រើរបស់ប្រេនក៏មិនខុសពីអភិជនដទៃដែរ ជាក់ស្ដែងដូចស្បែកជើង Manolo Blahnik ពាក់ថ្ងៃថតរូបជាប្រេនល្បីខ្លាំង និងមានតម្លៃជាង ១ ពាន់ដុល្លារ៕








អត្ថបទ៖ មេរ៉ា, រូបភាព៖ The ring wedding cambodia