អាមេរិកប្រមូលលុយបានជាង ១៧ពាន់លានដុល្លារពីការទារពន្ធគយក្នុងខែមេសា

ក្រោមវិធានការទារពន្ធសងសឹករបស់ប្រធានាធិបតី Donald Trump រដ្ឋាភិបាលអាមេរិកប្រមូលលុយបានរហូតដល់ ១៧,៤ពាន់លានដុល្លារនៅក្នុងខែមេសា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yahoo Finance។

តាមដានជាមួយយើង៖ Million Times

ចំណូលបានមកពីការទារពន្ធគយកាលពីខែមុន មានចំនួនច្រើនជាងសឹងទ្វេដងពីទិន្នន័យក្នុងខែមីនា ដែលមានប្រហែល ៩,៦ពាន់លានដុល្លារ ខណៈចាប់ពីថ្ងៃទី០១ ខែមករា មកទល់ចុងខែមេសា រដ្ឋាភិបាលអាមេរិកប្រមូលលុយពីការទារពន្ធបានប្រហែល ៧០ពាន់លានដុល្លារហើយ។

គួររំលឹកបន្តិចថា បច្ចុប្បន្នអត្រាពន្ធទំនិញនាំចូលទីផ្សារអាមេរិក ត្រូវបង់ពន្ធ ១០% បណ្ដោះអាសន្ន បន្ទាប់ពីលោក Donald Trump សម្រេចពន្យារពេលទារពន្ធទ្រង់ទ្រាយធំ ចំពោះប្រទេសច្រើនជាង ១០០ទូទាំងសកលលោក ដោយទុកពេលរហូតដល់រដូវក្ដៅ ដើម្បីបើកការចរចាអំពីបញ្ហាមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ SCMP