ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla រកប្រាក់បានចំនួន ១៦.២ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ខណៈដែលភាគហ៊ុនបានធ្លាក់ចុះពាក់កណ្តាល។ មហាសេដ្ឋី Elon Musk ដែលធ្លាប់មានទ្រព្យសម្បត្តិជាង ៣២០ ពាន់លានដុល្លារបានកត់សម្គាល់ពីការធ្លាក់ចុះចំនួន ២០០ ពាន់លានដុល្លារ ដោយបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយសម្រាប់ការខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ។
គេហទំព័រ Mitered Inside បានរាយការណ៍ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ តម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៧០០ ពាន់លានដុល្លារ ដោយបានបាត់បង់រាប់ពាន់លានសម្រាប់អ្នកវិនិយោគ។


ការខាតបង់ហិរញ្ញវត្ថុរបស់កំពូលមនុស្សស្និទប្រធានាធិបតីអាមេរិក លោក Donald Trump រូបនេះ គឺជាប្រវត្តិសាស្ត្រ។ កំណត់ត្រាពិភពលោក Guinness បានបញ្ជាក់ថា ការធ្លាក់ចុះទ្រព្យសម្បត្តិសុទ្ធ ២០០ ពាន់លានដុល្លាររបស់លោក គឺជាការបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដ៏ធំបំផុតមិនធ្លាប់មាន។ នៅឆ្នាំ២០២១ Musk មានទ្រព្យសម្បត្តិ ៣២០ ពាន់លានដុល្លារ។ នៅដើមឆ្នាំ២០២៣ ចំនួននោះបានធ្លាក់ចុះដល់ ១៣៨ ពាន់លានដុល្លារ ដែលជាការខាតបង់ចំនួន ១៨២ ពាន់លានដុល្លារ។ ឥឡូវនេះការខាតបង់បានកើនឡើងបន្ថែមទៀត។
នៅពេលមួយ Elon ក៏បាត់បង់តំណែងជាអ្នកមានបំផុតក្នុងលោកមួយពព្រិចភ្នែកដែរ។ លោក Bernard Arnault នាយកប្រតិបត្តិ LVMH របស់បារាំង បានវ៉ាដាច់លោកជាមានកំពូលបណ្តោះអាសន្នជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១៩០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក Elon បានឡើងទៅលើកំពូលតារាវិញតាំងពីពេលនោះមក។
គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ទស្សនាវដ្ដី Forbes បានកត់ត្រាទ្រព្យសម្បត្តិរបស់ Elon មានចំនួន ៣៥១.៦ ពាន់លានដុល្លារ ដែលតាមពីក្រោយដោយលោក Mark Zuckerberg មានទ្រព្យចំនួន ២២៦.៧ ពាន់លានដុល្លារ លោក Jeff Bezos មាន ២២៣.៥ ពាន់លានដុល្លារ លោក Larry Ellison មាន ១៩៩.២ ពាន់លានដុល្លារ ខណៈលោក Bernard Arnault មានចំនួន ១៨០.៦ ពាន់លានដុល្លារ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ AP