៤ ចំណុចក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ

ថ្មី​ៗ​នេះ​អគ្គ​នាយកដ្ឋាន​សុខភាពសត្វ និង​ផលិតកម្ម​សត្វ​យន្ត​ការ បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុមហ៊ុន​ចង់​នាំ​ចូល​សាច់​បង្កក ត្រូវ​ស្នើ​សុំ​ពី​អគ្គ​នាយកដ្ឋាន​គយ ឬ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ដោយ​តម្រូវ​មាន​លក្ខណៈ​សម្បត្តិ​ចាំ​បាច់ ៤។

តាមដានជាមួយយើង៖ Million Times

សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​យន្តការ និង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ផ្ដល់​គុណវុឌ្ឍិ​លើ​ការ​នាំ​ចូល​មុខ​ទំនិញ “សាច់​បង្កក” រវាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ដូច​ខាងក្រោម៖

១. មាន​កម្មវត្ថុ​អាជីវកម្ម​សមស្រប​ដូចជា «នាំ​ចូល​សាច់​បង្កក ឬ​មាន​កម្មវត្ថុ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​សាច់»

២. មាន​ប្រភព​ផ្គត់ផ្គង់​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​ច្បាស់លាស់

៣. ត្រូវ​មាន​ឃ្លាំង​រក្សា​គុណភាព​សាច់​បង្កក ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង

៤. ត្រូវ​ធានា​អះអាង​ជា​លាយលក្ខណ៍​អក្សរ​ថា «នឹង​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន និង​ចែកចាយ​សាច់​បង្កក ដែល​មាន​លក្ខណៈ​បច្ចេកទេស​សម​ស្រប»៕

អត្ថបទ៖ មេរ៉ា,រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា