មូលនិធិសោធននិវត្តន៍រដ្ឋាភិបាលជប៉ុន ប្រកាសខាតបង់ ៦០ពាន់លានដុល្លារ នាត្រីមាសទី៣

មូលនិធិសោធននិវត្តន៍របស់រដ្ឋាភិបាលជប៉ុន (GPIF) បានប្រកាសពីការខាតបង់ប្រមាណ ៩,១៣ទ្រីលានយ៉េន ឬប្រហែល ៦០ពាន់លានដុល្លារ ដោយសារការវិនិយោគចន្លោះពីខែកក្កដា រហូតដល់ខែកញ្ញា។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters ចុះផ្សាយថា ការខាតបង់របស់ GPIF គឺបណ្ដាលមកពីការវិនិយោគក្នុងសមធម៌ និងផលប័ត្រមូលបត្របំណុលបរទេសរបស់ខ្លួន មានការធ្លាក់ថ្លៃនឹកស្មានមិនដល់។

ដោយសារលុយយ៉េនធ្លាក់ថ្លៃខ្លាំងពេក បានធ្វើឲ្យតម្លៃភាគហ៊ុនបរទេសរបស់ GPIF ថយចុះ ៥,៤% ស្របពេលមូលបត្របំណុលថយចុះ ៥,៥% ស្របពេលភាគហ៊ុនក្នុងប្រទេសជប៉ុន ដែលមូលនិធិមួយនេះមាន ធ្លាក់ថ្លៃដល់ ៤,៩% ឯណោះ។

សូមជម្រាបដែរថា មូលនិធិសោធននិវត្តន៍រដ្ឋាភិបាលជប៉ុន គឺជាកន្លែងសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍ធំបំផុតលើពិភពលោក ដោយបច្ចុប្បន្នមានទ្រព្យសកម្មច្រើនជាង ២៥៣ទ្រីលានយ៉េន ឬប្រមាណ ១,៧ទ្រីលានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ The Japan Times