បាត់មុខជិត ៣ខែ ដូណាល់ ត្រាំ បង្ហាញវត្តមានក្នុងបញ្ជីកំពូលអ្នកមានបំផុត ៥០០រូបជាថ្មី

មហាសេដ្ឋី ដូណាល់ ត្រាំ បានបង្ហាញមុខនៅក្នុងបញ្ជីកំពូលអ្នកមានបំផុតលើលោក ៥០០រូបសារជាថ្មី បន្ទាប់ពីរបូតតំណែងមួយនេះអស់រយៈពេលជិត ៣ខែ ពោលគឺតាំងពីថ្ងៃទី០៦ ខែសីហាមកម៉្លេះ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោកត្រាំ បានកើនឡើងដល់ចំនួន ៦,៥ពាន់លានដុល្លារ កាលពីថ្ងៃទី២២ ខែតុលា បណ្ដាលឲ្យលោកជាប់នៅលេខរៀងទី ៤៨១ ក្នុងចំណោមកំពូលមហាសេដ្ឋី ៥០០រូបលើពិភពលោក។

កំណើនទ្រព្យសម្បត្តិដ៏ច្រើន របស់បេក្ខភាពប្រធានាធិបតីអាមេរិករូបនេះ គឺកើតឡើងបន្ទាប់ពីតម្លៃភាគហ៊ុន នៃក្រុមហ៊ុន Trump Media & Technology Group Corp របស់លោក បានកើនឡើងជិត ៣ដង ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនប្រមាណ ៤ពាន់លានដុល្លារបន្ថែម៕

អត្ថបទ៖ Luffy រូបភាព៖ CNN