កាលពីថ្ងៃចន្ទ ទី០៩ ខែមិថុនា ក្រុមហ៊ុនបណ្ដាញសង្គមខ្នាតយក្សចិន TikTok មានផែនការបង្កើនការវិនិយោគនៅចក្រភពអង់គ្លេស ឲ្យកាន់តែច្រើនជាងមុន ដោយមានគោលដៅបង្កើនឱកាសការងាររហូតដល់ ៥០០កន្លែងថែមទៀត។
តាមដានជាមួយយើង៖
Million Times


សារព័ត៌មាន AFP បានចុះផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហាញក្ដីសោមនស្សរីករាយជាខ្លាំង ចំពោះដំណឹងនៃការបណ្ដាក់ទុនបន្ថែមរបស់ក្រុមហ៊ុន TikTok ។
TikTok ត្រៀមចាក់លុយបន្ថែមជិត ២០០លានដុល្លារ ដើម្បីសាងសង់ការិយាល័យថ្មីនៅទីក្រុងឡុងដ៍ ដែលនឹងត្រៀមបើកដំណើរការនៅឆ្នាំក្រោយនេះ។
គួរជម្រាបបន្តិចថា អង់គ្លេសគឺជាប្រទេសដែលមានអត្រាអ្នកប្រើប្រាស់កម្មវិធី TikTok ច្រើនបំផុត នៅក្នុងតំបន់អឺរ៉ុប ច្រើនជាង ១៥លាននាក់ និងបានជាប់រហស្សនាមថា «សហគមន៍អ្នកប្រើប្រាស់ TikTok ធំបំផុតនៅអឺរ៉ុប»៕
អត្ថបទ៖ Luffy រូបភាព៖ Investopedia