កំពូលក្រុមហ៊ុនផលិតបន្ទះឈីប Intel និង TSMC ពិភាក្សាចាប់ដៃគ្នារកស៊ី

កាលពីថ្ងៃទី២៤ ខែមេសា នាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីប Intel លោក Lip-Bu Tan បានជួបជាមួយ CEO ក្រុមហ៊ុន TSMC ដោយបានជជែកពីគម្រោងកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ ពោលគឺជាការសហការរកស៊ី លើវិស័យបន្ទះឈីប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Tan ប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានថា «ពួកយើងបានចាត់ទុក TSMC គឺជាដៃគូ និងជាដៃគូល្អបំផុតរបស់យើង។ ស្ថាបនិក TSMC លោក Morris Chang និង CC Wei ដែលជា CEO គឺជាមិត្តល្អរបស់ខ្ញុំ។ ពួកយើងបានជជែកគ្នា ពីគម្រោងសហការរកស៊ី ហើយយើងគិតថា វាគឺជាផែនការឈ្នះឈ្នះទាំងសងខាង»។

គួរជម្រាបដែរថា ក្រុមហ៊ុន Intel និង TSMC គឺជាស្ដេចត្រាញ់ក្នុងវិស័យជំនួញបន្ទះឈីបលើពិភពលោក ដោយ TSMC ឈរនៅលេខរៀងទី៣ និង Intel នៅលេខរៀងទី១២ ជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតលើផែនដី៕

អត្ថបទ៖ Luffy រូបភាព៖ Intel