ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ បានធ្វើដំណើរទៅដល់ប្រទេសចិន និងបានសិក្សារៀនសូត្រ ព្រមទាំងសាកល្បងអ្វីថ្មីៗដែលជួយឲ្យជំនួញក៏ដូចជាជំរុញឲ្យមានការរីកចម្រើនផ្នែកជំនួញ។ ក្នុងនោះលោកក៏បានធ្វើដំណើរតាមតាក់ស៊ីគ្មានមនុស្សបើក ហើយបានចែករំលែកពីបទពិសោធន៍គ្រានោះផងដែរ។
 Million Times
  Million Times 
នាសប្ដាហ៍មុននេះ អ្នកឧកញ៉ា លី ឃុនថៃ បានធ្វើដំណើរទៅក្រៅប្រទេសដូចជាហុងកុង ហើយបានចូលរួមធ្វើការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគិននៅទីក្រុងហុងកុង ដើម្បីមកវិនិយោគនៅប្រទេសកម្ពុជា។ បន្ទាប់ពីចេញពីហុងកុង លោកក៏បានធ្វើដំណើរបន្តទៅដល់ទីក្រុងហ៊ូហានប្រទេសចិន។
ពេលទៅដល់ប្រទេសចិន អ្នកឧកញ៉ា ឃុនថៃ បានសាកល្បងធ្វើដំណើរដោយរថយន្តតាក់ស៊ីគ្មានមនុស្សបើក ពោលគឺបើកបរដោយបច្ចេកវិទ្យាស្វ័យប្រវត្តិតែម្ដង។ អ្នកឧកញ៉ា លី ឃុនថៃ បានលាន់មាត់សរសើរពីតាក់ស៊ីគ្មានមនុស្សបើកនោះ ប្រកបដោយសុវត្ថិភាពដែលមិនគួរឱ្យជឿ ហើយក៏មានល្បឿនលឿនថែមទៀតផង។
គួរបញ្ជាក់ថាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ក៏ជាប្រធានសមាគមស្បែកជើងកម្ពុជា (Cambodia Footwear Association),ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក, ប្រធានក្រុមប្រឹក្សាភិបាលថ្មី របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) និងតួនាទីជាច្រើនផ្សេងទៀត៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Ly Kunthai




