លោក ពុង ឃាវសែ សម្រេចសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២

រាជរដ្ឋាភិបាលកម្ពុជាត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២ ដែលជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់តភ្ជាប់ពីចរាចរណ៍ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង។ នេះបើតាមប្រភពពីរដ្ឋបាលខេត្តកណ្តាល ប្រាប់គេហទំព័រ Million Times ។

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យភូមិសាស្ត្រនៅតំបន់នោះដើម្បីត្រៀមបើកការដ្ឋានស្ពានអាកាសភ្លោះដំបូងនេះនាពេលឆាប់ៗខាងមុខ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

តាមដានជាមួយយើង៖ Million Times

គម្រោងសាងសង់ស្ពានអាកាសភ្លោះចំណុចប្រសព្វរវាងផ្លូវ៦០ម៉ែត្រ និងផ្លូវជាតិលេខ២នេះ ត្រូវបានប្រភពខាងលើបញ្ជាក់ថា ក្រុមហ៊ុន Cambodia Airport Investment (CAIC) របស់លោក ពុង ឃាវសែ ដែលជាម្ចាស់គម្រោងអភិវឌ្ឍព្រលានយន្តហោះតេជោជាអ្នកចេញថវិកាសាងសង់ទាំងស្រុង។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានប្រមាណ ៧៥.៨ភាគរយគិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ហើយនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខត្រៀមធ្វើការប្រតិបត្តិការហោះហើរ។

គម្រោងព្រលានយន្តហោះថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំ ,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ គ្រោងប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ,៥០០ លានដុល្លារអាមេរិកដែលមានចម្ងាយ ប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ៕

អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋបាលខេត្តកណ្តាល