ក្រោយបញ្ហាជម្លោះរវាងស្ថាប័នប្រកួតប្រជែងសម្រស់ដ៏ធំ កើតមានប៉ុន្មានថ្ងៃមកនេះ សឹងតែមិនអាចរកផ្លូវចេញបាន ថ្ងៃនេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ
Tag: អ៊ឹម សុគន្ធា
អ្នកស្រី អ៊ឹម សុគន្ធា ប្រវត្តិជំនួញអ្វីខ្លះ ទើបអាចទិញសិទ្ធិកម្មវិធីប្រកួតប្រជែងសម្រស់ជាច្រើន?
ម្ចាស់ក្រុមហ៊ុន HK7 Co,Ltd អ្នកស្រី អ៊ឹម សុគន្ធា ត្រូវបានគេដឹងថា ជាអ្នករៀបចំកម្មវិធីប្រកួតប្រជែងសម្រស់កញ្ញាឯកដ៏អស្ចារ្យ ឆ្នាំ ២០២៣ និង ២០២៤ ដែលបញ្ចប់ទៅមិនសូវជាល្អថ្មីៗនេះ។ បើនិយាយដល់ការទិញសិទ្ធិរៀបចំការប្រឡងកម្មវិធីសម្រស់នោះ អ្នកស្រី អ៊ឹម សុគន្ធា ធ្លាប់បានឲ្យដឹងថា អ្នកស្រីចូលចិត្តកម្មវិធីបែបនោះ។ បើងាកទៅមើលប្រវត្តិវិញ ក៏ឃើញថាអគ្គនាយិការូបនេះក៏ជាអតីតតារាបង្ហាញម៉ូដផងដែរ។ បងថ្លៃអតីតតារាចម្រៀង ផាន់ ម៉ូនីកា រូបនេះកាលពីអំឡុងឆ្នាំ ២០០៧ ធ្លាប់ធ្វើជាតារាសម្ដែង តារាបង្ហាញម៉ូដ និងជាពិធីការិនី ដែលពេលនោះទទួលបានការគាំទ្រខ្លាំងពីបណ្ដាលអ្នកគាំទ្រ ព្រោះរូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពរបស់អ្នកស្រី។ ក្រោយមកអ្នកនាង ក៏មានឱកាសបានសម្ដែងក្នុង MV របស់ផលិតកម្មសាន់ដេ និងចាប់ដៃគូជាមួយ លោក គង់ រ៉ាយុទ្ធ ដែលជាថៅកែហាងលក់សម្លៀកបំពាក់ និងជាតារាសម្ដែងដ៏ល្បីនាជំនាន់នោះ ព្រមទាំងបានភ្ជាប់ពាក្យស្ងាត់ៗ និងទៅរស់នៅអាមេរិកមួយរយៈ។ រហូតមកដល់ឆ្នាំ ២០១២ អ៊ឹម សុគន្ធា និងលោក គង់ រ៉ាយុទ្ធ បានសម្រេចចិត្តចូលរោងការ នៅថ្ងៃ ១២ ខែមករា...






