រដ្ឋាភិបាលអ៊ីតាលីបានប្រកាសពីផែនការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺការសាងសង់ស្ពានយោលភ្ជាប់ពីកោះ Sicily ទៅកាន់ដីគោកក្នុងរដូវក្ដៅនេះ ខណៈវានឹងក្លាយជាស្ពានយោលធំបំផុតលើពិភពលោក។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គម្រោងសាងសង់ស្ពានយោលមួយនេះ មានកញ្ចប់ចំណាយប្រហែល ១៥,៣ពាន់លានដុល្លារ ដោយមានផ្លូវរថភ្លើង និងផ្លូវសម្រាប់យានយន្ត ៦គន្លង អាចឲ្យរថយន្តបើកឆ្លងកាត់ព្រែក Strait of Messina ក្នុងរយៈពេល ១៥នាទី។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni រំពឹងថា គម្រោងស្ពានយោលនេះ នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចក្នុងតំបន់កាន់តែខ្លាំងជាងមុន ប៉ុន្តែជាមួយគ្នាក៏មានការរិះគន់មិនតិចផងដែរ។ រដ្ឋាភិបាលបានអះអាងថា ស្ពានយោលមួយខ្សែនេះ នឹងត្រូវសាងសង់ដោយវិស្វកម្មយ៉ាងទំនើបផុតលេខ ជាមួយនឹងខ្សែកាបភ្ជាប់សសរស្ពានចំនួន២ លាតសន្ធឹងប្រវែង ៣,៣គីឡូម៉ែត្រ ជាខ្សែភ្ជាប់ស្ពានវែងបំផុតលើពិភពលោក៕ អត្ថបទ៖ Luffy រូបភាព៖ CNN
Tag: អ៊ីតាលី
Home » អ៊ីតាលី
លោក Trump ជ្រើសរើសមហាសេដ្ឋី Houston Rockets ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីតាលី
លោក Donald Trump បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកកំពុងជ្រើសរើសម្ចាស់ក្រុមហ៊ុន Houston Rockets លោក Tilman Fertitta ឱ្យធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីតាលី
បុរសខ្លាំងរដ្ឋចិនជូនកាដូពិសេសមួយ ទៅកាន់ប្រធានាធិបតីអ៊ីតាលី អំឡុងពេលបំពេញទស្សនកិច្ច
បុរសខ្លាំងរដ្ឋចិនជូនកាដូពិសេសមួយ ទៅកាន់ប្រធានាធិបតីអ៊ីតាលី អំឡុងពេលបំពេញទស្សនកិច្ច







