នាពេលបច្ចុប្បន្នបើនិយាយពីកំពូលអ្នកលក់គ្រឿងថែរក្សាសម្រស់ដែលល្បីខ្លាំង អតិថិជនប្រាកដជាចង្អុលទៅ ស្រីណៃ។ ក្រៅពីសម្ដីចាក់ទឹកមិនលិច រូបសម្រស់ស្រស់ស្អាត អាចទាក់ទាញបានចិត្តអ្នកលេងបណ្ដាញសង្គមមកសាកល្បងប្រើផលិតផល អ្នកនាងក៏ម្ចាស់ប្រេនក្លាយជាសេដ្ឋីនីទៅហើយពេលនេះ។ ២ ឆ្នាំចុងក្រោយជីវិតម្ចាស់ប្រេន Skincare រូបនេះកំពុងសោយសុខលើគំនរទ្រព្យសម្បត្តិដែលជាញើសឈាមខ្លួនខំសាងមកយ៉ាងលំបាក ៦-៧ ឆ្នាំកន្លងមកនេះ។ ដោយកាលពីចុងឆ្នាំ ២០២៣ ស្រីណៃ បានទិញឡានទំនើប Mercedes-Benz G 63 AMG BRABUS តម្លៃជាង ៧៥ ម៉ឺនដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២៤ នេះដែរ អ្នកនាងទិញកាបូបជាង ១ ម៉ឺនដុល្លារ។ ម្ចាស់ផលិតផលថែរក្សាសម្រស់ដែលល្បីទាំងនៅខ្មែរ និងថៃរូបនេះមិនមែនមានតែឡានទំនើប BRABUS មួយគ្រឿងឡើង ស្រីណៃ ក៏មានឡាន BRABUS នោះទេ នាងក៏នៅមានឡានស៊េរីទំនើប Bentley continental gt speed 2016 មួយគ្រឿងទៀតដែរ តម្លៃជិត ៣០ ម៉ឺនដុល្លារ។ មិនទាន់អស់ឡើយ កំពូលអ្នកលក់អនឡាញហាយសូ រូបនេះក៏មានរថយន្តគ្រួសារផ្សេង និងមានតម្លៃខ្ពស់ផងដែរ។ ចំណែកផ្ទះរបស់អភិជនរូបនេះ នៅក្នុងបុរី...
Tag: សេដ្ឋីនីអនឡាញ
អ្នកលក់អនឡាញលំដាប់សេដ្ឋីល្បីឈ្មោះ ២ រូប ហ្វេនតែងតាមដានហើយតាមដានទៀត ព្រោះអំពើល្អ
ក្រឡេកមកមើលជីវិតបែបហាយសូរបស់អ្នកលក់អនឡាញ ២ រូបដែលតែងតែចែករំលែកចំណេះដឹង ការអប់រំផ្លូវចិត្ត និងការធ្វើទានផ្សេងៗ។ គ្រួសារអ្នកជំនួញអនឡាញទាំង ២ គ្រួសារនេះដែរ មិនធ្លាប់មានរឿងរកាំរកូស និងបែកគ្នាហែកហួរផ្អើលបណ្ដាញសង្គមឡើយ ដូចនេះទើបហ្វេនៗហៅថាគ្រួសារគំរូ។ អ្នកលក់អនឡាញល្បីឈ្មោះ នោះមើលការរស់នៅមិនរញ៉េរញ៉ៃ និងថ្លៃថ្នូរគួរឲ្យគោរព។ ទី១ ម្ចាស់ផលិតផល Nimol Felix ដែលអ្នកគាំទ្រហៅ ម៉ាក់អូនភូ កំពុងរស់នៅភូមិគ្រឹះយ៉ាងស្កឹមស្កៃ បណ្ដោយ ៤៥ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ យ៉ាងផ្អែមល្ហែមនៅក្រុមគ្រួសារ ហើយគ្រាន់តែរបងភូមិគ្រឹះ ក៏មានភាពប្រណីតបាត់ទៅហើយ កុំថាឡើយដល់ភូមិគ្រឹះដ៏ល្វឹងល្វើយនោះ ដែលតម្លៃខ្ពស់ខ្លាំងណាស់ ប្រហែលខ្ទង់ ១០ លានដុល្លារទៅហើយ។ ផ្ដើមចេញពីបុគ្គលិករបស់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មទេសចរណ៍មួយ អ្នកនាង Nimol FeIix បានបង្កើតប្រេនផលិតផលផ្ទាល់ខ្លួននៅក្នុងឆ្នាំ ២០១៥ ដែលធ្វើឲ្យពេលនេះអ្នកម្ដាយកូន១ ដ៏សែនហាយសូរូបនេះរស់នៅយ៉ាងសប្បាយអស់ដៃជីវិតដ៏ស្រស់បំព្រង និងពោរពេញទៅដោយសម្ភារៈនិយម។ ដូចថ្មីៗនេះ អ្នកនាង និងស្វាមីបានហោះទៅអាល្លឺម៉ង់ កុម្ម៉ង់ឡានទំនើប Mercedes-Benz G 63 AMG GCD 920ពីទីនោះផ្ទាល់តែម្ដង។ មិនត្រឹមទៅកុម្ម៉ង់ឡានផ្ទាល់ពីអាល្លឺម៉ង់...




