ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញសម្រាប់តំបន់អាងទន្លេមេគង្គ។




