តើយើងអប់រំកូនដូចម្ដេចដើម្បីឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានសន្ដានចិត្តល្អប្រកបដោយគន្លងធម៌? នេះជាសំនួរបស់លោកស្រី ម៉ៅ ចំណាន ចោទសួរទៅកាន់អ្នកតាមដានលើបណ្តាញសង្គមហ្វេសបុកដែលមាន Followers 21k ដោយលោកស្រីគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការមើលថែពួកគេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃ។ លោកស្រី ម៉ៅ ចំណាន បានផ្តល់ចម្លើយថា ខ្ញុំនៅចាំបានគ្រាដំបូងដែលខ្ញុំបានបីកូនខ្ញុំនៅក្នុងដៃ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមទទួលនូវអារម្មណ៍ថាទំនួលខុសត្រូវដ៏ធ្ងន់កំពុងធ្លាក់មកលើខ្ញុំហើយ។ ទំនួលខុសត្រូវនេះមិនគ្រាន់តែជាការមើលថែពួកគេនោះទេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃដែលអាចកំណត់ឱ្យពួកគេក្លាយទៅជាមនុស្សបែបណា។ លោកស្រីបន្តថា ការនិទានរឿងមុនចូលគេង ការឱបថ្នាក់ថ្នមបន្ទាប់ឆ្លៀតពេលពីការរវល់ពេញមួយថ្ងៃ រាល់មេរៀនអប់រំអំពីអំពើល្អ និងការទទួលខុសត្រូវ សុទ្ធសឹងជាផ្នែកនៃមូលដ្ឋានគ្រឹះ។ តាមវិធីនេះលោកស្រីបានឃើញពួកគេធំធាត់ក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់។ ឆ្លងកាត់ពេលវេលាទាំងនោះ លោកស្រីដែលជាមាតាបង្កើតឧកញ៉ាវ័យក្មេង គិត ស៊ូឡា រូបនេះបានទទួលស្គាល់ថា ការចិញ្ចឹមកូនគឺមិនមែនផ្តោតតែលើពួកគេនោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនយើងថាជាឪពុកម្ដាយបែបណា។ យើងរៀនអំពីការអត់ធ្មត់ រៀនផ្ដល់មេត្តាករុណា និងរៀន ពីអត្ថន័យពិតនៃក្ដីស្រលាញ់ដែលឥតលក្ខខណ្ឌ។ លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជាអតីតសិល្បការិនីតស៊ូរហូតក្លាយជាភរិយាលោកសេដ្ឋីកំពូលលុយ គិត ម៉េង ហើយមានចំណងដៃកូនប្រុសស្រីចំនួន ៤រូប។ លោកស្រីជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរដែលទើបជាប់អាណត្តិថ្មី៕ អត្ថបទ៖ សេដ្ឋានី រូបភាព៖ ម៉ៅចំណាន
សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបថា កូនប្រុស គិត ស៊ូឡា ត្រៀមខ្លួនប្រឡូកក្នុងសង្គមយ៉ាងពិតប្រាកដហើយ
តាមរយៈបណ្តាញសង្គមមហាសេដ្ឋីប្តីប្រពន្ធមួយគូនេះ ចេញសារអបអរសាទរព្រមៗគ្នាចំពោះកូនប្រុសច្បងរបស់ខ្លួន
សេដ្ឋីនីលំដាប់ស្រុកខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅបន្តរៀនសូត្ររៀងរាល់ថ្ងៃ
ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ជាឈ្មោះអតីតពិធីការិនីដែលពូកែវោហារស័ព្ទ និងជាតារាចម្រៀងសំឡេងស្រទន់កាលពី ២០ ឆ្នាំមុន ពេលនេះ
សេដ្ឋី២រូប ប្តេជ្ញាជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងការងារ
សេដ្ឋីខ្មែរពីររូបមកពីស្ថាប័នផ្សេងគ្នា ប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួង






