ខេត្តមណ្ឌលគិរីបានទទួលសំណើគម្រោងវិនិយោគចំនួន ២២ គម្រោង ដែលមានទុនវិនិយោគសរុប ៥១១ លានដុល្លារអាម៉េរិក និងមានសក្តានុពលបង្កើតការងារចំនួន ៥,០០៣ កន្លែង ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»





