ក្រុមហ៊ុនរថភ្លើង Royal Railway PLC មានមោទនភាពជាខ្លាំង ក្នុងការប្រកាសអំពីការចុះហត្ថលេខាកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្នលើគម្រោងផ្លូវដែកកម្ពុជា
Tag: គិត ម៉េង
អ្នកជំនួញជោគជ័យលើវិស័យកសិកម្ម ជំរុញឲ្យវិនិយោគិនខ្មែរ-វៀតណាម បន្តភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត
ឧកញ៉ា ឡេង ឫទ្ធី ស្នើអ្នកឧកញ៉ា គិត ម៉េង បន្តភ្ជាប់ទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីឲ្យសហគ្រាសវៀតណាម មកបណ្តាក់ទុននៅប្រទេសកម្ពុជា
មហាសេដ្ឋី និងអ្នកជំនាញខ្មែរច្រើនរូប ចែករំលែកបទពិសោធន៍ជំនួញក្នុង”វេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥”
នៅរសៀលថ្ងៃពុធ ទី២ ខែកក្កដា សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥
មហាសេដ្ឋី គិត ម៉េង មានចិត្តទូលាយចែករំលែកទស្សនៈជំនួញ និងជីវិតលើបណ្តាញសង្គម
បច្ចុប្បន្ននេះបណ្តាញសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងសង្គមសម័យទំនើប ដោយផ្តល់នូវវេទិកាសម្រាប់ការទំនាក់ទំនង
រកឃើញបញ្ហាគណ:អភិបាលខេត្ត/ក្រុង មួយចំនួនមិនទាន់មានការសហការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជាថ្នាក់ខេត្ត
ក្នុងចំណោមបញ្ហាជាច្រើនក្នុងនោះបញ្ហាដែលកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារ «ត» ផ្នែករដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកមកពិភាក្សា
លោកស្រី ម៉ៅ ចំណាន នាំសិល្បករឲ្យឃើញផ្ទាល់ពីភាពរឹងមាំនៃដែនអធិបតេយ្យរបស់កម្ពុជានាពេលនេះ និងតទៅអនាគត
ប្រធានសមាគមសិល្បករខ្មែរ លោកស្រី ម៉ៅ ចំណាន បានដឹកនាំសិល្បករនៃសមាគមសិល្បករខ្មែរ ទៅទស្សនកិច្ចផ្លូវក្រវ៉ាត់ព្រំដែន
កំពូលអ្នកជំនួញ គិត ម៉េង ផ្តាំថា ដល់ពេលវេលាដែលត្រូវក្រោកឈរឡើងដើម្បីខ្លួនអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកហើយ
មហាសេដ្ឋីលំដាប់ជួរមុខកម្ពុជា គិត ម៉េង ដែលជាអ្នកករស៊ីច្រើនមុខរបរ ហើយក៏ជាអ្នកការទូតពាណិជ្ជកម្ម និងវិនិយោគដ៏ល្បីល្បាញផងនោះ បានផ្តាំឲ្យមនុស្សគ្រប់ភ្ញាក់រលឹកដល់ពេលវេលាដែលអ្នកត្រូវក្រោកឈរឡើងដើម្បីខ្លួនអ្នក និងគ្រប់គ្រងជីវិតរបស់អ្នកហើយ។ លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន មហាសេដ្ឋី គិត ម៉េង បានថ្លែងថា “អ្នកត្រូវមានភាពក្លាហានដើម្បីភាពលូតលាស់របស់អ្នក ហើយក្លាយខ្លួនជាមនុស្សមានតម្លៃ”។ សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងដោះស្រាយបញ្ហាទាក់ទងនឹងការចោទប្រកាន់ សម្តីបំភ័យ ឬបន្តុះបង្អាប់ និងសម្ពាធសង្គមផ្សេងៗ។ នេះជាមូលហេតុសំខាន់ដែលអ្នកត្រូវក្រោកឈរទ្បើងដើម្បីខ្លួនអ្នក និងយល់ពីវីធីក្នុងការដោះស្រាយរឿងទាំងនោះឱ្យបានត្រឹមត្រូវ។ អ្នកឧកញ៉ាដែលមានឥទ្ធិពលក្នុងអាណាចក្រជំនួញក្នុងស្រុកខ្មែររូបនេះ បានបង្ហាញនូវគន្លឹះយ៉ាងដូច្នេះថា៖ លើសពីនេះទៅទៀត ម្ចាស់ក្រុមហ៊ុនរ៉ូយាល់ គ្រុប អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនូវវិធី ៥យ៉ាងដើម្បីក្រោកឈរទ្បើងឱ្យទទួលបានប្រសិទ្ធភាព៖ ១. ដាក់ដែនកំណត់៖ អ្នកត្រូវឱ្យមនុស្សជុំវិញអ្នកដឹងពីអ្វីដែលមិនសមរម្យ។ អ្នកអាចនិយាយថា៖ “ខ្ញុំនឹងមិនទទួលយកចំពោះការបញ្ចេញមតិមិនគោរពគ្នានោះទេ។ សូមបញ្ឈប់មតិបែបនេះ។” ២. ស្វែងរកជំនួយ៖ កុំខ្លាចក្នុងការសុំជំនួយ។ “ការសុំជំនួយមិនមែនបង្ហាញថាអ្នកខ្សោយ ឬចុះចាញ់នោះទេ។ ទង្វើនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នក។” ៣. កត់ត្រាទុកគ្រប់ទង្វើ៖ តាមដាន និងកត់ត្រានូវអ្វីដែលកើតឡើង។ “ចុងប៊ិកមានឥទ្ធិពលខ្លាំងជាងផ្លែដាវទៅទៀត។” សុភាសិតនេះមានន័យថាការបញ្ចេញមតិប្រកបដោយបញ្ញា ការធ្វើទំនាក់ទំនង និងការកត់ត្រាមានអានុភាពខ្លាំងជាងការប្រើកម្លាំងកាយ និងអំពើហិង្សាទៅទៀត។ ៤....
អ្នកឧកញ៉ា គិត ម៉េង សម្ពោធជំនួញថ្មីគ្រប់គ្រងមូលនិធិវិនិយោគផ្តល់ផលកម្រៃខ្ពស់
អ្នកឧកញ៉ា គិត ម៉េង សម្ពោធជំនួញថ្មីមួយទៀតមានឈ្មោះថា រ៉ូយ៉ាល់ គ្រុបហ្វាន់ ជាមួយនឹងគម្រោងវិនិយោគរួមចំនួន២
ពីលើអគារ វីងថៅវើ អ្នកឧកញ៉ា គិត ម៉េង ជំរុញឲ្យក្រុមអ្នកមាននៅចិនវិនិយោគក្នុងវិស័យយានយន្ត
ក្នុងជំនួបនៅលើអគារ វីងថៅវើរ ផ្ទាល់ខ្លួនស្ថិតតាមមហាវិថីព្រះមុនីវង្ស អ្នកឧកញ៉ា គិត ម៉េង ជំរុញលើកទឹកចិត្តវិនិយោគិនចិន ប្រើប្រាស់បច្ចេកវិទ្យា
សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបក្បូនចិញ្ចឹមកូនឲ្យក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់
តើយើងអប់រំកូនដូចម្ដេចដើម្បីឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានសន្ដានចិត្តល្អប្រកបដោយគន្លងធម៌? នេះជាសំនួរបស់លោកស្រី ម៉ៅ ចំណាន ចោទសួរទៅកាន់អ្នកតាមដានលើបណ្តាញសង្គមហ្វេសបុកដែលមាន Followers 21k ដោយលោកស្រីគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការមើលថែពួកគេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃ។ លោកស្រី ម៉ៅ ចំណាន បានផ្តល់ចម្លើយថា ខ្ញុំនៅចាំបានគ្រាដំបូងដែលខ្ញុំបានបីកូនខ្ញុំនៅក្នុងដៃ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមទទួលនូវអារម្មណ៍ថាទំនួលខុសត្រូវដ៏ធ្ងន់កំពុងធ្លាក់មកលើខ្ញុំហើយ។ ទំនួលខុសត្រូវនេះមិនគ្រាន់តែជាការមើលថែពួកគេនោះទេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃដែលអាចកំណត់ឱ្យពួកគេក្លាយទៅជាមនុស្សបែបណា។ លោកស្រីបន្តថា ការនិទានរឿងមុនចូលគេង ការឱបថ្នាក់ថ្នមបន្ទាប់ឆ្លៀតពេលពីការរវល់ពេញមួយថ្ងៃ រាល់មេរៀនអប់រំអំពីអំពើល្អ និងការទទួលខុសត្រូវ សុទ្ធសឹងជាផ្នែកនៃមូលដ្ឋានគ្រឹះ។ តាមវិធីនេះលោកស្រីបានឃើញពួកគេធំធាត់ក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់។ ឆ្លងកាត់ពេលវេលាទាំងនោះ លោកស្រីដែលជាមាតាបង្កើតឧកញ៉ាវ័យក្មេង គិត ស៊ូឡា រូបនេះបានទទួលស្គាល់ថា ការចិញ្ចឹមកូនគឺមិនមែនផ្តោតតែលើពួកគេនោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនយើងថាជាឪពុកម្ដាយបែបណា។ យើងរៀនអំពីការអត់ធ្មត់ រៀនផ្ដល់មេត្តាករុណា និងរៀន ពីអត្ថន័យពិតនៃក្ដីស្រលាញ់ដែលឥតលក្ខខណ្ឌ។ លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជាអតីតសិល្បការិនីតស៊ូរហូតក្លាយជាភរិយាលោកសេដ្ឋីកំពូលលុយ គិត ម៉េង ហើយមានចំណងដៃកូនប្រុសស្រីចំនួន ៤រូប។ លោកស្រីជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរដែលទើបជាប់អាណត្តិថ្មី៕ អត្ថបទ៖ សេដ្ឋានី រូបភាព៖ ម៉ៅចំណាន














