ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ទី២៧ ខែមករាថា ក្រុមហ៊ុនខ្នាតយក្ស Microsoft កំពុងបើកការចរចាទិញកម្មវិធី TikTok ពីក្រុមហ៊ុន ByteDance។ សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Trump ចង់រៀបចំឲ្យមានការដេញថ្លៃ សម្រាប់ការទិញកម្មវិធី TikTok ដ្បិតបច្ចុប្បន្នលោកទទួលបានសំណើពីក្រុមហ៊ុនមួយចំនួន ដែលមានបំណងចង់ក្លាយជាម្ចាស់ថ្មីរបស់កម្មវិធីនេះ។ គិតមកទល់ពេលនេះ ទាំងក្រុមហ៊ុន Microsoft និងអ្នកតំណាង TikTok មិនទាន់ឆ្លើយតបជាមួយ Reuters ដើម្បីសុំការបំភ្លឹនោះឡើយ។ គួររំលឹកបន្តិចថា បន្ទាប់ពីចូលអង្គុយកៅអីមេដឹកនាំអាមេរិកភ្លាម លោក Trump បានចេញបទបញ្ជាប្រតិបត្តិការពិសេស ពន្យារពេលអនុវត្តច្បាប់បិទដំណើរការកម្មវិធី TikTok រយៈពេល ៧៥ថ្ងៃ ដើម្បីរកដំណោះស្រាយផ្ដល់ផលប្រយោជន៍ទាំងសងខាង។ លោក Trump បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន TikTok បានផ្ដល់ការសម្រេចចិត្តឲ្យលោក ជុំវិញការបិទអាជីវកម្ម ឬក៏លក់កម្មវិធីឲ្យក្រុមហ៊ុនអាមេរិក ស្របពេលមេដឹកនាំរូបនេះបង្ហើបថា អាមេរិកគួរតែទទួលបានសិទ្ធគ្រប់គ្រង TikTok ៥០% បើពួកគេបន្តអាជីវកម្មនៅទីនោះ៕ អត្ថបទ៖ Luffy...
Tag: ក្រុមហ៊ុន Microsoft
ក្រុមហ៊ុន Microsoft ឆ្លើយតបក្រុមហ៊ុនយន្តហោះ Delta រឿងខាតបង់ ៥០០លានដុល្លារដោយសារបញ្ហាគាំងបច្ចេកវិទ្យា
ក្រុមហ៊ុន Microsoft កំពុងចូលរួមជាមួយក្រុមហ៊ុនកម្មវិធីសុវត្ថិភាពតាមអ៊ីនធឺណិត CrowdStrike ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលស្តីបន្ទោសក្រុមហ៊ុនដែលបណ្តាលឱ្យមានការលុបចោលជើងហោះហើរជាច្រើនពាន់ ដោយសារញ្ហាបច្ចេកទេសព័ត៌មានវិទ្យាកាលពីខែមុនផ្អើលពេញពិភពលោក។ មេធាវីរបស់ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធ IT ដ៏សំខាន់របស់ Delta ប្រហែលជាត្រូវបានផ្តល់សេវាកម្មដោយក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត មិនមែន Microsoft Windows នោះទេ។ មេធាវីរបស់ Microsoft លោក Mark Cheffo បាននិយាយនៅក្នុងលិខិតមួយផ្ញើទៅកាន់មេធាវីរបស់ក្រុមហ៊ុនយន្តហោះ Delta លោក David Boies ថា “សំបុត្ររបស់អ្នក និងមតិសាធារណៈរបស់ Delta គឺមិនពេញលេញ មិនពិត ការយល់ច្រឡំ និងធ្វើឱ្យខូចដល់ក្រុមហ៊ុន Microsoft និងកេរ្តិ៍ឈ្មោះ” ។ លោក Cheffo បាននិយាយថា ក្រុមហ៊ុន Microsoft កំពុងព្យាយាមកំណត់ “ហេតុអ្វីបានជាក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតអាចស្តារប្រតិបត្តិការអាជីវកម្មបានពេញលេញលឿនជាង Delta” ។ នាយកប្រតិបត្តិក្រុមហ៊ុន Delta លោក...
Apple វ៉ាដាច់ Microsoft គ្រងតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃជាងគេបំផុតលើលោក
ក្រុមហ៊ុន Microsoft កាលពីថ្ងៃពុធបានជ្រុះចេញពីតំណែងជាកំពូលក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីត្រូវបានទាញ
ក្រុមហ៊ុន Microsoft វិនិយោគ ១.៧ ពាន់លានដុល្លារលើសេវាកម្ម Cloud និង AI នៅឥណ្ឌូណេស៊ី
ក្រុមហ៊ុន Microsoft បានប្រកាសពីគម្រោងបណ្ដាក់ទុនវិនិយោគ ១.៧ ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) និងសេវាកម្ម Cloud








