Zelenskyy Archives - Millions times

ប្រធានាធិបតីអ៊ុយក្រែន នឹងជួបលោក Trump ជជែកលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ
ប្រភពរដ្ឋាភិបាលអ៊ុយក្រែនបានប្រាប់ Sky News ថាអ៊ុយក្រែនបានយល់ព្រមលក្ខខណ្ឌជាមួយសហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិកនៅឡើយទេ។

ទន្ទឹមនឹងនេះ លោក Volodymyr Zelenskyy នឹងជួបជាមួយលោក Donald Trump នៅវ៉ាស៊ីនតោននាថ្ងៃសុក្រខាងមុខនេះ ហើយថាកិច្ចប្រជុំនេះត្រូវបានស្នើឡើងដោយភាគីអាមេរិក។

តាមដានជាមួយយើង៖   Million Times

លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា សមភាគីអ៊ុយក្រែន “ចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយខ្ញុំ” ។ ទោះជាយ៉ាងណា លោក Trump ចាត់ទុកប្រតិបត្តិការរ៉ែជាមួយអ៊ុយក្រែនថា ជាមធ្យោបាយដ៏ត្រឹមត្រូវមួយដើម្បីប្រមូលមកវិញនូវទឹកប្រាក់រាប់ពាន់លានដុល្លារដែលអាមេរិកបានផ្តល់ឲ្យដល់ទីក្រុង Kyiv តាមរយៈអាវុធ និងជំនួយហិរញ្ញវត្ថុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។

ប្រធានាធិបតីអាមេរិកបាននិយាយថា សមភាគីអ៊ុយក្រែនរបស់លោកនឹង មកបំពេញទស្សនកិច្ចនៅថ្ងៃសុក្រ។ លោក​​បន្ថែម​ថា​៖ «​យើង​បាន​ចរចា​ច្រើន​​លើ​កិច្ចព្រមព្រៀង​របស់​យើង​លើ​រ៉ែកម្រ​»​។

កិច្ចព្រមព្រៀងនេះកំណត់លក្ខខណ្ឌដើម្បីបង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគលើរ៉ែរបស់អ៊ុយក្រែន វត្ថុធាតុកម្រ និងធនធានធម្មជាតិដ៏មានតម្លៃផ្សេងទៀត។

លោក Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីយុត្តិធម៌របស់ប្រទេសអ៊ុយក្រែន ដែលបានដឹកនាំការចរចា បានប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា ការអភិវឌ្ឍន៍នេះកើតឡើងបន្ទាប់ពីលោក Trump បានធ្វើឱ្យមេដឹកនាំអឺរ៉ុបភ្ញាក់ផ្អើលកាលពីសប្តាហ៍មុនដោយហៅលោក Zelenskyy ថាជា “ជនផ្តាច់ការ” និងឲ្យទីក្រុងកៀវ សងបំណុលចំពោះជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ីនោះ។

ជាការឆ្លើយតប មេដឹកនាំអ៊ុយក្រែននិយាយថា លោក Trump និយាយបំផ្លើសពេកហើយដែលថា អ៊ុយក្រែនជំពាក់លុយអាមេរិក ៣៥០ពាន់លានដុល្លារ។ អ៊ុយក្រែន ទទួលបានជំនួយតែ ១០០ពាន់លានទេ មិនមែន៣៥០ពាន់លាន ៥០០ពាន់លានឬ៧០០ពាន់លានដែរ ហើយសូម្បីលុយ១០០ពាន់លាន ក៏អ៊ុយក្រែន នឹងមិនទទួលស្គាល់ថាជាបំណុលដែរ។

លោកសង្កត់ធ្ងន់ថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតប្រធានាធិបតីអាមេរិក Joe Biden ថាប្រាក់ទាំងនេះគឺជាជំនួយឥតសំណង ដូច្នេះមិនចាំបាច់សងទេ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post ប្រធានាធិបតីអ៊ុយក្រែន នឹងជួបលោក Trump ជជែកលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរ៉ែសំខាន់ៗ appeared first on Millions times.

ប្រធានាធិបតី Zelenskyy អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
ប្រធានាធិបតី Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន បានអញ្ជើញសម្ដេច ហ៊ុន សែន ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាពេលខាងមុខ។ បើតាមលោក Oleksandr Gaman ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ក្នុងពេលចូលជួបសម្ដែងការគួរសមសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារនេះ។

ស្ថិតនៅវិមានព្រឹទ្ធសភាកម្ពុជា លោក Gaman បានលើកឡើងថា ជំនួបថ្នាក់ដឹកនាំរបស់អ៊ុយក្រែន និងថ្នាក់ដឹកនាំកម្ពុជា ជាពិសេសជាមួយសម្តេចហ៊ុន សែន នាពេលកន្លងមក សបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងល្អនៃប្រទេសយើងទាំងពីរ។

ឆ្លៀតក្នុងជំនួបនេះ លោកសូមពាំនាំការអញ្ជើញរបស់ប្រធានាធិបតី លោក Volodymyr Zelenskyy និងប្រធានរដ្ឋសភាអ៊ុយក្រែន ចំពោះសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន បន្ទាប់ពីសម្តេចបានអញ្ជើញទៅអ៊ុយក្រែនកាលពីឆ្នាំ១៩៨១។

ជាមួយគ្នានេះ លោក Gaman បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនជាច្រើនលើក។ លោកបានបញ្ជាក់ថា អ៊ុយក្រែនអាចនឹងប្រើពេលប្រមាណ ១០០ឆ្នាំ ក្នុងការបោសសម្អាតមីនទូទាំងប្រទេស ប្រសិនបើគ្មានការចូលរួមគាំទ្រពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជា។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាយល់ច្បាស់ពីសង្គ្រាម ហើយវាមិនមែនជាការចៃដន្យនោះទេ ដែលកម្ពុជាជ្រើសយកការគោរពតាមច្បាប់អន្តរជាតិ ដើម្បីរក្សាបានសុខសន្តិភាព ហើយជំហរនេះកម្ពុជានឹងមិនផ្លាស់ប្តូរនោះឡើយ។ សម្តេចបានបញ្ជាក់ថា កម្ពុជានឹងបន្តយន្តការគាំទ្រ និងបណ្តុះបណ្តាលអ្នកដោះមីន ដោយសហការជាមួយប្រទេសជប៉ុន។ សម្តេចបានរំលឹកថា សម្តេច បានឆ្លើយតបទៅនឹងប្រធានសភាអ៊ុយក្រែនថា កម្ពុជាអាចបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព (រួមទាំងអ្នកដោះមីន) ទៅក្រៅប្រទេស តែក្នុងលក្ខខណ្ឌក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិប៉ុណ្ណោះ។

សម្តេចបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន នៅក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយសូមទទួលយកការអញ្ជើញទៅទស្សនកិច្ចនៅអ៊ុយក្រែន នាពេលវេលាសមស្របខាងមុខ បន្ទាប់ពីទស្សនកិច្ចរបស់សម្តេច នៅទីក្រុងគៀវ នៅឆ្នាំ១៩៨១។

ជាថ្មីម្តងទៀត លោក Oleksandr Gaman បានថ្លែងអំណរគុណសម្តេច និងកម្ពុជា ចំពោះជំហរជាពេលកន្លងមក និងរង់ចាំទទួលទស្សនកិច្ច សម្តេចនាពេលខាងមុខនៅអ៊ុយក្រែន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ

The post ប្រធានាធិបតី Zelenskyy អញ្ជើញសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន appeared first on Millions times.