Xi Jinping Archives - Millions times

បុរសខ្លាំងរដ្ឋចិន Xi Jinping ចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្ដាល ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត
ប្រធានាធិបតីចិន Xi Jinping បានធ្វើដំណើរទៅកាន់ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី១៦ ខែមិថុនា ក្នុងគោលបំណងចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្ដាល ជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីរឹតបន្តឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំកំពូលដែលធ្វើឡើងនៅរដ្ឋធានីប្រទេសកាហ្សាក់ស្ថាន គឺទីក្រុង Astana នឹងមានវត្តមានថ្នាក់ដឹកនាំនៃប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងប្រទេសចិន។

មេដឹកនាំចិនបានព្យាយាមជំរុញពាណិជ្ជកម្មទ្វេភាគី ជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បន្ទាប់ពីប្រទេសទាំងនោះ ទទួលបានឯករាជ្យភាព ក្រោយការដួលរលំនៃរបបសូវៀតក្នុងឆ្នាំ១៩៩១។

កត្តាចំបងដែលចិនព្យាយាមចងសម្ព័ន្ធមិត្តជាមួយប្រទេសនៅអាស៊ីកណ្ដាល គឺដោយសារតំបន់មួយនេះពោរពេញដោយសម្បត្តិធម្មជាតិ រ៉ែកម្រៗ ជាពិសេសគឺស្ថិតនៅចំចំណុចកណ្ដាល នៃខ្សែកាត់ទ្វីបអឺរ៉ុប និងអាស៊ី។

ដោយឡែក ប្រទេសទាំង៥ ក្នុងតំបន់អាស៊ីកណ្ដាលនេះ ក៏បានបង្វែរការពឹងផ្អែកខ្លាំងទៅលើប្រទេសចិន និងអាមេរិក ជាជាងរុស្ស៊ីដែលធ្លាប់មានប្រវត្តិល្អក់កករជាមួយគ្នា។

អត្ថបទ៖ Luffy រូបភាព៖ The Strait Times

The post បុរសខ្លាំងរដ្ឋចិន Xi Jinping ចូលរួមកិច្ចប្រជុំកំពូលអាស៊ីកណ្ដាល ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត appeared first on Millions times.

លោក Xi ជំរុញអភិវឌ្ឍន៍ AI និងឱកាសឈានមុខរបស់ចិនក្នុងសកលលោកខាងត្បូង ចំពេលមានសង្រ្គាមពាណិជ្ជកម្មអាមេរិក
ប្រធានាធិបតីចិនលោក Xi Jinping បានទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃកាលពីថ្ងៃអង្គារដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ភាពវៃឆ្លាតបញ្ញាសិប្បនិម្មិត AI និងគូសបញ្ជាក់ពីតួនាទីឈានមុខគេរបស់ប្រទេសចិននៅក្នុងសកលលោកខាងត្បូង GlobalSouth ។

ទោះបីជាលោក Xi មិនបានលើកឡើងពីសង្គ្រាមពាណិជ្ជកម្មដែលចាប់ផ្តើមដោយប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកក៏ដោយ ក៏ជាសារមួយច្បាស់ណាស់ថា ប្រទេសចិនអាចអភិវឌ្ឍបច្ចេកវិទ្យាឈានមុខរបស់ខ្លួន និងមានទីផ្សារជំនួសបាត់ទៅហើយ។

តាមដានជាមួយយើង៖   Million Times

ដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃរបស់លោក Xi ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ចិន ខណៈដែលទីក្រុងប៉េកាំងបន្តការអភិវឌ្ឍន៍ AI បន្ទាប់ពីភាពជោគជ័យជាសកលនៃការចាប់ផ្តើមអាជីវកម្ម AI DeepSeek ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា លោក Xi បានជំរុញទីក្រុងសៀងហៃ ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងឥទ្ធិពលសកលលោកខាងត្បូង ហើយខិតខំធ្វើជាជួរមុខនៃការអភិវឌ្ឍន៍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ។

លោក Xi ក៏បានជំរុញទីក្រុងឱ្យពង្រីកការស្រាវជ្រាវរកគំរូ AI របស់ខ្លួន ហើយបាននិយាយថា គោលនយោបាយគាំទ្របន្ថែមទៀតសម្រាប់បច្ចេកវិទ្យានេះ គួរតែត្រូវបានដាក់ចេញ ខណៈដែលលោកបានទៅមើលមន្ទីរពិសោធន៍ incubation សម្រាប់ការចាប់ផ្តើមអាជីវកម្ម AI និងបានសាកល្បងវ៉ែនតាឆ្លាតវៃ។

ឆ្លៀតពេលនោះ ប្រធានាធិបតី Xi បានទៅទស្សនកិច្ចធនាគារអភិវឌ្ឍន៍ថ្មី មានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលជាអ្នកផ្តល់ប្រាក់កម្ចីពហុភាគីនៃប្រទេសសមាជិក BRICS និងបានជួបជាមួយអតីតប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff ។ នេះបើតាមទីភ្នាក់ងារ Xinhua ។

លោក Xi បាននិយាយថា ធនាគារគឺជាស្ថាប័នអភិវឌ្ឍន៍ពហុភាគីដំបូងគេដែលផ្តួចផ្តើម និងដឹកនាំដោយសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍ជាកម្លាំងដែលកំពុងរីកចម្រើននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងជាបដាមាសនៃកិច្ចសហប្រតិបត្តិការសកលលោកខាងត្បូង។

លោកបន្តថា នៅពេលដែលកិច្ចសហប្រតិបត្តិការ BRICS កាន់តែធំឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ធនាគារអភិវឌ្ឍន៍ថ្មីនឹងត្រៀមខ្លួនដើម្បីចាប់ផ្តើមទសវត្សរ៍មាសទីពីររបស់ខ្លួន។

របាយការណ៍បាននិយាយថា ធនាគារ និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសសមាជិកផ្សេងទៀត។ លោក Xi បាននិយាយបន្ថែមថា ការកើនឡើងរួមនៃសកលលោកខាងត្បូង បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការការពារសន្តិភាពពិភពលោក។

លោក Alfred Wu អ្នក​ជំនាញ​ចិន​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា​ ​វា​ជា​ការ​បង្ហាញ​ពី​ភាព​ខ្លាំង។ លោក Wu បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ ធនាគារអភិវឌ្ឍន៍ថ្មី គូសបញ្ជាក់ពីគោលបំណងដែលលោក Xi ចង់បន្តដាក់ប្រទេសចិនជាមេដឹកនាំនៃសកលលោកខាងត្បូង។ លោកសង្កត់ធ្ងន់ថា “ចិនចង់ផ្តល់ជម្រើសមួយដល់ពិភពលោកប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក” ។

លោកនិយាយបន្ថែមទៀតថា គោលគំនិតនៃសកលលោកខាងត្បូងបានផុសឡើងដើម្បីកំណត់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរីកចម្រើន ឬប្រទេសដែលមានប្រាក់ចំណូលទាប ដែលភាគច្រើននៅអឌ្ឍគោលខាងត្បូង ហើយជំនួសពាក្យ “ពិភពលោកទីបី” ដែលត្រូវបានប្រើជាទូទៅក្នុងអំឡុងសង្រ្គាមត្រជាក់ឆ្នាំ១៩៤៤-១៩៩០ ។

កាលពីខែវិច្ឆិកា លោក Xi បានប្រកាសអំពីវិធានការណ៍មួយដែលបានរៀបចំឡើងដើម្បីគាំទ្រដល់សកលលោកខាងត្បូងនៅកិច្ចប្រជុំមេដឹកនាំក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ នៅទីក្រុង Rio de Janeiro ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Xinhua

The post លោក Xi ជំរុញអភិវឌ្ឍន៍ AI និងឱកាសឈានមុខរបស់ចិនក្នុងសកលលោកខាងត្បូង ចំពេលមានសង្រ្គាមពាណិជ្ជកម្មអាមេរិក appeared first on Millions times.

លោក Xi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀងហៃ​ ដើម្បី​បង្ហាញ​សាច់ដុំពី​ភាពរឹងមាំ​ចំពេល​មាន​សង្រ្គាម​ពាណិជ្ជកម្ម
ប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃក្នុងសប្តាហ៍នេះ ដោយបង្ហាញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ប្រទេសលោក នៅចំពេលដែលសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

កាសែត Reuters ផ្សាយដោយដកស្រង់សម្តីលោក Alfred Wu អ្នកជំនាញចិននៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា លោក Xi អាចប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីផ្តោតលើភាពជោគជ័យថ្មីៗក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបន្ទាប់ពីការបើកដំណើរការក្រុមហ៊ុន DeepSeek កាលពីដើមឆ្នាំនេះ។

តាមដានជាមួយយើង៖   Million Times

លោក Wu ថា លោកមិនរំពឹងថា លោក Xi នឹងនិយាយជាសាធារណៈអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មនោះទេ។ លោកបាននិយាយថា “ផ្អែកលើការសង្កេតរបស់យើងចំពោះលោក Xi គាត់នឹងមិនចង់បង្ហាញពីភាពទន់ខ្សោយណាមួយឡើយ” ។

សូមរំលឹកថា នៅក្នុងដំណើរចុងក្រោយរបស់លោកទៅកាន់ទីក្រុងសៀងហៃក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក Xi បានជំរុញទីក្រុងសៀងហៃឱ្យពង្រឹងភាពខ្លាំងរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងនាំមុខផ្នែកបច្ចេកវិទ្យា។ នៅ​ពេល​នោះ​លោក​ក៏​បាន​ជួប​ជាមួយ​ខេត្ត​តំណាង​តំបន់សេដ្ឋកិច្ច​ឈ្មោះ​ថា​ ខ្សែក្រវាត់​សេដ្ឋកិច្ច​ទន្លេ Yangtze។ តំបន់នេះរួមមានទីក្រុងសៀងហៃ និងខេត្ត និងទីក្រុងចំនួន ១០ ផ្សេងទៀតតាមដងទន្លេ Yangtze ហើយជាមជ្ឈមណ្ឌលនាំចេញដ៏សំខាន់ដែលមានចំនួនជាង ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន។

ជាមួយគ្នានេះ លោក Dan Wang នាយកក្រុមហ៊ុន Eurasia Group ប្រចាំនៅចិន បាននិយាយថា លោក Xi អាចប្រើប្រាស់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងសៀងហៃ ដើម្បីជំរុញឱ្យមានសកលភាវូបនីយកម្មនៃប្រាក់យន់បន្ថែមទៀត និងដើម្បីលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានពីក្រៅប្រទេសបន្ថែមទៀត ដើម្បីគាំទ្រដល់ក្រុមហ៊ុនចិនក្នុងការឈានទៅមុខជាសកល។

លោក Wang បាន​និយាយ​ថា “ការបាត់បង់ការងារនៅក្នុងតំបន់អាចមានច្រើន ប្រសិនបើពួកគេបាត់បង់ពាក់កណ្តាលនៃការបញ្ជាទិញរបស់សហរដ្ឋអាមេរិក” ។

មន្ត្រីចិនបាននិយាយថា សេដ្ឋកិច្ចរបស់ចិនអាចទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្ម ហើយការគាំទ្រគោលនយោបាយបន្ថែមទៀតអាចនឹងកើតមាន ប្រសិនបើចាំបាច់។ លោក Zhao Chenxin អនុប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទថា ទីក្រុងប៉េកាំងនៅតែមានទំនុកចិត្តពេញលេញ ប្រទេសចិននឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រហែល ៥% សម្រាប់ឆ្នាំ២០២៥ ។

លោក Zhao បាននិយាយថា ប្រទេសចិនអាចធានាបានគ្រប់គ្រាន់នូវផលិតផលសណ្តែកសៀង ពោត និងគ្រាប់ធញ្ញជាតិផ្សេងទៀត ដោយមិនចាំបាច់មានការនាំចូលពីសហរដ្ឋអាមេរិកឡើយ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post លោក Xi នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀងហៃ​ ដើម្បី​បង្ហាញ​សាច់ដុំពី​ភាពរឹងមាំ​ចំពេល​មាន​សង្រ្គាម​ពាណិជ្ជកម្ម appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនមែនក្លាយទៅជាកូនជឹងចិននោះទេ គឺយើងអភិវឌ្ឍន៍រួមគ្នា
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានាធិបតីចិន មកកម្ពុជា បានបំភ្លឺចំពោះការចោទប្រកាន់ដែលថា ចិនលែងមានទំនាក់ទំនងជាមួយកម្ពុជា និងថាចិនមិនដែលប្រកាសគាំទ្រព្រែកជីកហ្វូណនតេជោ។ ការចេញមកបញ្ជាក់យ៉ាងដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃទី២១ ខែមេសានេះ។

សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។

តាមដានជាមួយយើង៖   Million Times

សម្តេចបញ្ជាក់ថា តាមគោលការណ៍អធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក គោរពឯករាជ្យភាព មិនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នា។ នេះជាគោលការណ៍ដែលយើងបានធ្វើ មិនមែនកម្ពុជាក្លាយទៅជាកូនជឹងនោះទេ គឺយើងអភិវឌ្ឍន៍រួមគ្នា។ សម្តេចបញ្ជាក់បន្ថែមថា នេះគឺជាសារធំណាស់ដែលបានឆ្លើយតបតយ៉ាងច្បាស់ចំពោះការ ចោទប្រកាន់មកលើរាជរដ្ឋាភិបាល ដែលថាចិនលែងមានទំនាក់ទំនងជាមួយកម្ពុជានោះ។

ចំពោះការចោទប្រកាន់ដែលថា រដ្ឋាភិបាលចិនមិនដែលប្រកាសគាំទ្រព្រែកជីកហ្វូណនតេជោនោះ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី លើកឡើងថា សម្តេចបានទៅជួប ប្រធានាធិបតី Xi Jinping ។ ស្ថានទូតចិនបានចេញសារថាយើងនៅបន្តសហការគ្នាកសាង។ ការប្រកាសជាផ្លូវការគ្រាន់តែជាការប្រកាសបន្ថែមដោយប្រធានាធិបតីចិនតែប៉ុណ្ណោះ។ ពោលគឺពីមុនមកជំហរមិនដែលប្រែប្រួលនោះទេ។

សម្តេច ហ៊ុន ម៉ាណែត បានប្រកាសថា ព្រែកជីកហ្វូណនតេជោ នៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះ គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនមែនក្លាយទៅជាកូនជឹងចិននោះទេ គឺយើងអភិវឌ្ឍន៍រួមគ្នា appeared first on Millions times.

ប្រធានាធិបតីចិន សន្យានាំអ្នកវិនិយោគមកបណ្តាក់ទុន និងបើកទីផ្សារចិនឲ្យកម្ពុជា
ប្រទេស​ចិន​នៅ​តែ​ដណើ្តម​ចំណាត់​ថ្នាក់​កំពូល​លេខ​១ ក្នុង​ការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុងទំហំទឹកប្រាក់ ៣.៤៥ពាន់លានដុល្លារអាមេរិក ដែលមានចំណែករហូតដល់ជិត៥០% នៃទំហំទុនវិនិយោគសរុបរបស់កម្ពុជាក្នុង​ឆ្នាំ​២០២៤ ហើយត្រឹមខែមេសានេះក៏នៅបន្តនាំមុខជាអ្នកវិនិយោគច្រើនជាងគេ។

បន្ថែមពីលើនេះ ប្រធានាធិបតីចិន Xi Jinping អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនៅរាជធានីភ្នំពេញ បានលើកទឹកចិត្តវិនិយោគិនមកវិនិយោគនៅកម្ពុជា និងបើកទីផ្សារចិនឲ្យកម្ពុជា ដើម្បីមានឱកាសអភិវឌ្ឍន៍ប្រទេស។ នេះបើតាមលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជារបស់មេដឹកនាំចិន នៅស្ថានទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី១៩ ខែមេសា លោក Wang Wenbin បានថ្លែងស្រង់សម្តីលោក Xi Jinping ដោយលើកឡើងថា ប្រទេសចិនយើងនឹងលើកទឹកចិត្តឲ្យវិនិយោគិនកាន់តែច្រើន មកវិនិយោគនៅកម្ពុជា បើកទីផ្សារប្រទេសចិនយើងឲ្យកម្ពុជា យើងនឹងនាំចូលនូវកសិផល ឲ្យបានកាន់តែច្រើន ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេសកម្ពុជា ជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៣០ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ បានអនុម័តគម្រោងវិនិយោគរហូតដល់ ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៦,៩ពាន់លានដុល្លារអាមេរិក និងបានបង្កើតការងារជិត៣២ម៉ឺនកន្លែង។ ក្នុងចំណោមវិនិយោគិនដែលបានបោះទុនវិនិយោគនៅកម្ពុជា វិនិយោគិនចិន ជាអ្នកបោះទុនវិនិយោគច្រើនជាងគេ ដែលបានរួមចំណែករហូតដល់ប្រមាណ ៥០% នៃទំហំវិនិយោគសរុបរបស់កម្ពុជា នៅឆ្នាំ២០២៤ ដែលតាមពីក្រោយដោយវិនិយោគិនកម្ពុជា មានចំណែក៣៤% និងវិនិយោគិនវៀតណាម មាន៨%៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ AKP

The post ប្រធានាធិបតីចិន សន្យានាំអ្នកវិនិយោគមកបណ្តាក់ទុន និងបើកទីផ្សារចិនឲ្យកម្ពុជា appeared first on Millions times.

យន្តហោះពិសេសរបស់មេដឹកនាំចិន រហស្សនាមព្រះនាងនៃមេឃា មានតម្លៃយ៉ាងតិច ៥០០លានដុល្លារ
បុរសខ្លាំងរដ្ឋចិន លោក Xi Jinping កំពុងបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេល ២ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែមេសា ហើយលោកបានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញតាមរយៈយន្តហោះពិសេសរបស់ប្រធានាធិបតីចិន។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន NST បានស្រាវជ្រាវ និងបង្ហាញថា យន្តហោះពិសេសរបស់ប្រធានាធិបតីចិន មានរហស្សនាមថា «ព្រះនាងនៃមេឃា» ដែលត្រូវបានកែច្នៃឡើងយ៉ាងពិសេស ពីយន្តហោះប្រភេទ Boeing 747-8 ដើម្បីទុកជូនប្រមុខរដ្ឋចិនប្រើប្រាស់ផ្ដាច់មុខ។

ជាធម្មតាយន្តហោះ Boeing 747-8 ថ្មីមានតម្លៃប្រហែល ៤១៨លានដុល្លារ ប៉ុន្តែការបំពាក់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត និងរចនាផ្នែកខាងក្នុងបន្ថែម ត្រូវការចាយលុយជាច្រើនពីលើថែមទៀត។

តួយ៉ាងយន្តហោះប្រធានាធិបតីចិន ត្រូវបានកែច្នៃសម្រាប់ការហោះហើររយៈពេលវែង ធានាសុវត្ថិភាពខ្ពស់ ផ្នែកខាងក្នុងមានភាពធំទូលាយ និងបំពាក់មកនូវបច្ចេកវិទ្យាទំនាក់ទំនងទំនើបផុតលេខ ដែលអាចឲ្យអ្នកនៅលើយន្តហោះ អាចប្រាស្រ័យទាក់ទង ជាមួយមនុស្សនៅលើដីបានធម្មតា។ ដូច្នេះហើយតម្លៃនៃយន្តហោះរហស្សនាម «ព្រះនាងនៃមេឃា» មួយនេះ មានតម្លៃយ៉ាងហោចណាស់ ៥០០លានដុល្លារឯណោះ។

គួរជម្រាបដែរថា យន្តហោះ Boeing 747-8 មានលេខកូដសម្គាល់ B-2479 គឺត្រូវបានយកមកធ្វើជាមធ្យោបាយធ្វើដំណើរការទូតផ្ដាច់មុខ សម្រាប់ប្រធានាធិបតីចិន រយៈពេលជិត ១០ឆ្នាំមកហើយ៕

អត្ថបទ៖ Luffy រូបភាព៖ CGTN

The post យន្តហោះពិសេសរបស់មេដឹកនាំចិន រហស្សនាមព្រះនាងនៃមេឃា មានតម្លៃយ៉ាងតិច ៥០០លានដុល្លារ appeared first on Millions times.

ប្រធានាធិបតីចិន ប្តេជ្ញាចិត្តគាំទ្រនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Xi Jinping ប្រធានាធិបតីចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដោយមេដឹកនាំចិន ប្រកាសថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា និងប្តេជ្ញាចិត្តគាំទ្រនៅគ្រប់កាលៈទេសៈ ដើម្បីជួយសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សម្តេចបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ជាការឆ្លើយតប មេដឹកនាំចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ លោកបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត។

ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, លោក Xi បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post ប្រធានាធិបតីចិន ប្តេជ្ញាចិត្តគាំទ្រនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ appeared first on Millions times.

មេដឹកនាំចិន គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការសាងសង់
មេដឹកនាំចិន ប្រកាសជាឱឡារឹកគាំទ្ររាល់ការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ពិសេស គាំទ្រចំពោះគំនិតផ្តួចផ្តើមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដំណើរការងារសាងសង់។ ការប្រកាសពីប្រធានាធិបតីចិន លោក Xi Jinping ធ្វើឡើងក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ២ថ្ងៃ នារសៀលថ្ងៃព្រហស្បតិ៍ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានស្នើឲ្យភាគីចិនបន្តគាំទ្រនូវការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា ក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍន៍នៅក្នុងប្រទេស ដោយសម្ដេចបានលើកឡើងឱ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនូវមិត្តភាពបន្ថែមទៀត ទាំងនៅក្នុងក្របខ័ណ្ឌបក្ស និងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនរវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ប្រទេសទាំងសងខាង។

តាមដានជាមួយយើង៖   Million Times

សម្ដេចក៏បានបន្ថែមឲ្យភាគីចិនបន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមនានាក្នុងការអភិវឌ្ឍរបស់កម្ពុជា។ ជាការឆ្លើយតប នឹងការលើកឡើងរបស់សម្ដេច ហ៊ុន សែន លោក Xi Jinping បានលើកឡើងថា ភាគីចិនគឺគាំទ្រ ជាពិសេសគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងតែដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ព្រែកជីកនេះ។

លោក Xi បន្ថែមថា ភាគីចិន និងភាគីកម្ពុជា នឹងពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបក្ស និងក្របខណ្ឌរដ្ឋាភិបាល ហើយរដ្ឋាភិបាលចិន នឹងជួយបណ្ដុះបណ្ដាលនូវធនធានមនុស្ស ទាំងធនធានក្នុងគណបក្សប្រជាជនកម្ពុជា និងធនធានក្នុងរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមចំណែកក្នុងការអភិវឌ្ឍនក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប ទាក់ទងទៅនឹងការឆ្លើយតបរបស់លោក Xi Jinping ចំពោះការគាំទ្រព្រែកជីកហ្វូណនតេជោ សម្ដេច ហ៊ុន សែន បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំងចំពោះប្រធានាធិបតីចិន ដែលបានបង្ហាញនូវការគាំទ្រចំពោះការកសាងព្រែកជីកហ្វូណនតេជោ ហើយសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់ នៃព្រែកជីកនេះ ដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ហើយជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ

The post មេដឹកនាំចិន គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលកំពុងដំណើរការសាងសង់ appeared first on Millions times.

ប្រធានាធិបតីចិន Xi Jinping ផ្ញើសារលិខិតបញ្ជាក់ជំហរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកម្ពុជា
មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា ប្រធានាធិបតីចិន Xi Jinping បានផ្ញើសារលិខិតបញ្ជាក់ជំហរខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានជោគជ័យជាមួយគ្នា ឆ្ពោះទៅកាន់សហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយស្ថិរភាពនិងចីរភាព។

តាមរយៈសារលិខិតជាច្រើនសន្លឹកនៅយប់ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ លោក Xi Jinping ថា លោករីករាយណាស់មកផ្ទះមិត្តល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងថានេះជាដំណើរទស្សនកិច្ចនៅកម្ពុជាម្ដងទៀតសម្រាប់លោកក្នុងរយៈពេល៩ឆ្នាំចុងក្រោយនេះ ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យការកសាងសហគមន៍វាសនារួមចិន-កម្ពុជាទទួលបានការរីកចម្រើនកាន់តែធំធេង។

តាមដានជាមួយយើង៖   Million Times

លោកបញ្ជាក់ថា សហគមន៍វាសនារួមចិន-កម្ពុជាចាក់ឬសគល់យ៉ាងស៊ីជម្រៅនៅក្នុងប្រវត្តិសាស្ត្រនៃភាពជាអ្នកជិតខាងរាប់អានគ្នា។ ប្រទេសចិន និងកម្ពុជាមានភូមិសាស្ត្រជិតគ្នា ហើយទំនាក់ទំនងមិត្តភាពប្រទេសទាំងពីរមានប្រវត្តិសាស្ត្រជិត២០០០ឆ្នាំ។

លើសពីនេះ ចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញក្នុងតំបន់ និងអន្តរជាតិ ប្រធានាធិបតីចិនថា ភាគីទាំងពីរបានគាំទ្រផលប្រយោជន៍ស្នូលពីគ្នាទៅវិញទៅមក រួមដៃគាំពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ហើយបានបង្កើតមិត្តភាពដែកថែបចិន-កម្ពុជា។

លោកបន្ថែមទៀតថា ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងប្រភពទុនវិនិយោគធំបំផុតរបស់កម្ពុជាជាយូរឆ្នាំ ភាគីទាំងពីរបានជំរុញឱ្យកាន់តែស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការលើវិស័យខ្សែច្រវាក់ផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់បន្តបន្ទាប់។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា បានផ្ដល់អំណោយផលដល់ការនាំចេញកសិផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសចិន ធ្វើឲ្យផ្លែចេក ស្វាយ មៀនកម្ពុជា អាចចូលក្នុងគ្រួសាររាប់ពាន់រាប់ម៉ឺននៃប្រទេសចិន។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលសហការអភិវឌ្ឍដោយចិននិងកម្ពុជា បានទាក់ទាញក្រុមហ៊ុនអន្តរជាតិជាង ២០០ក្រុមហ៊ុនចូលបង្កើតរោងចក្រ ដែលបានរួមចំណែកក្នុងការទំនើបកម្មឧស្សាហកម្មកម្ពុជា។

លោក Xi ក៏ក៏ភ្លេចរំលឹករឿងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលគាំទ្រសាងសង់ដោយភាគីចិន បាននាំមកនូវផលប្រយោជន៍ជាក់ស្ដែងដល់ប្រជាជនកម្ពុជា ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍យូអង្វែងរបស់កម្ពុជា។ លោកបន្ថែមទៀតថា អ្នកជំនាញចិនបានទស្សនាគ្រប់ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា ដើម្បីជួយរៀបចំផែនការមេអភិវឌ្ឍន៍ទំនើបកម្មវិស័យឧស្សាហកម្មកសិកម្ម។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអទិភាព៦ ចិន-កម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post ប្រធានាធិបតីចិន Xi Jinping ផ្ញើសារលិខិតបញ្ជាក់ជំហរនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋកម្ពុជា appeared first on Millions times.

វៀតណាមចំណេញកប់! ចិន បំពេញមហិច្ឆតាសម្រេចឲ្យតភ្ជាប់ផ្លូវដែកពីរខ្សែ
ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីក្រុងហាណូយក្នុងសប្តាហ៍នេះ វៀតណាមសម្រេចបានការតភ្ជាប់ផ្លូវដែកតាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកចំនួនពីរ ដែលត្រូវបានសាងសង់ដោយជនជាតិបារាំងកាលពីជាងមួយសតវត្សមុន។ នេះបើយោងតាមកិច្ចព្រមព្រៀងផ្សាយដោយសារព័ត៌មាន Reuters ។

មែនទែនទៅ ប្រទេសជិតទាំងពីរបានពិភាក្សាជាយូរមកហើយអំពីផែនការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកចំនួនពីរនេះ ទើបសម្រេចបាននៅអំឡុងដំណើរទស្សនកិច្ចលោក Xi ។ មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam បាននិយាយកាលពីថ្ងៃចន្ទថា «ការកសាងផ្លូវដែកគឺជាអាទិភាពខ្ពស់បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តប្រទេសចិនឱ្យផ្តល់ប្រាក់កម្ចីសម្បទាន»។

តាមដានជាមួយយើង៖   Million Times

បើយោងតាមឯកសារកិច្ចសហប្រតិបត្តិការចុះហត្ថលេខានៅថ្ងៃទី១៤ ខែមេសា ប្រទេសចិននឹងសិក្សាលទ្ធភាពសម្រាប់ការតភ្ជាប់ផ្លូវដែកចំនួនពីរដែលគ្រោងចំណាយអស់ ៩.៩៥ លានយន់ ឬប្រមាណ ១.៣៦ លានដុល្លារ ហើយការសិក្សានឹងប្រើប្រាស់រយៈពេល ១២ខែ។ កិច្ចព្រមព្រៀងនេះទាក់ទងនឹងផ្លូវរថភ្លើងដែលតភ្ជាប់តំបន់ Guangxi ភាគខាងត្បូងប្រទេសចិនទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាម និងខ្សែថ្មីមួយទៀតដែលនឹងតភ្ជាប់ទីក្រុងកំពង់ផែ Shenzhen និង Haiphong។

សូមជម្រាបថា មានផ្លូវរថភ្លើងពីណាននីង ក្នុងខេត្តក្វាងស៊ី ទៅហាណូយរួចហើយ ប៉ុន្តែអ្នកដំណើរ និងទំនិញបច្ចុប្បន្ន ត្រូវប្តូររថភ្លើងនៅព្រំដែន ដោយសារស្ថានភាពផ្លូវដែករបស់វៀតណាមដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំង មិនស៊ីគ្នានឹងផ្លូវល្បឿនលឿនទំនើបរបស់ចិន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ TTX

The post វៀតណាមចំណេញកប់! ចិន បំពេញមហិច្ឆតាសម្រេចឲ្យតភ្ជាប់ផ្លូវដែកពីរខ្សែ appeared first on Millions times.