World Bank Archives - Millions times

World Bank៖ វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយឱ្យកម្ពុជាទប់ទល់សម្ពាធសេដ្ឋកិច្ច
វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុងមានមកលើសេដ្ឋកិច្ច។ នេះជាការលើកឡើងរបស់នាយិកាធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ធនាគារពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានផ្សព្វផ្សាយថា សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុង​ឆ្នាំ២០២៥នេះ ត្រូវបានព្យាករថា នឹងមានកំណើន​ ៤,៨ភាគរយ គឺធ្លាក់ចុះពី ៦ភាគរយ នៅឆ្នាំ២០២៤ ដោយសារសភាពការប្រឈម​ក្នុង និងក្រៅស្រុកបានដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះ គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន អមដោយ​កំណែទម្រង់រចនាសម្ព័ន្ធចំគោលដៅច្បាស់លាស់ នឹងបន្តមានមុខងារ​សំខាន់ចាំបាច់ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនេះ និងពង្រឹងភាពធន់របស់សេដ្ឋកិច្ច ទៅថ្ងៃមុខ។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញដោយធនាគារពិភពលោក សម្រាប់ខែធ្នូ ឆ្នាំ២០២៥ ដែលមានចំណងជើងថា «ជម្នះការប្រឈម (Coping with Shocks)» ធ្វើការពិនិត្យមើល ថាតើការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការរំខាននៅតាមព្រំដែន និងការរឹតបន្តឹងពាណិជ្ជកម្មថ្មីៗ កំពុងមានសម្ពាធដូចម្តេចខ្លះទៅលើកំណើនសេដ្ឋកិច្ច។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ បានធ្វើឱ្យតម្រូវការក្នុងស្រុក និងសកម្មភាពសំណង់ធ្លាក់ចុះ ខណៈដែលភាពតានតឹងនៅតាមព្រំដែន បានបង្អាក់សកម្មភាពក្នុង​ទីផ្សារការងារ និងក្នុង​វិស័យទេសចរណ៍។

លោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា «ប្រទេសកម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ដោយជួបបញ្ហាប្រឈមក្នុងស្រុក និងមកពីខាងក្រៅផ្ទួនៗគ្នា»។

លោកស្រី បន្ថែមថា វិធានការការពារដ៏រឹងមាំ និង​កំណែទម្រង់ចំគោលដៅ អាចជួយប្រទេសឱ្យទប់ទល់នឹងសម្ពាធដែលកំពុង​មានមក​លើ​សេដ្ឋកិច្ច​។ ការការពារគ្រួសារងាយរងគ្រោះ រួមទាំងអ្នកដែល​ទើបនឹង​វិល​ត្រឡប់​ចូល​ស្រុកវិញ គឺ​ជា​កិច្ច​ការ​ចាំបាច់​ណាស់​។ ជាមួយគ្នានេះ ការកែលម្អ​បរិយាកាសអាជីវកម្ម ការ​ជួយដល់​សហគ្រាសក្រៅប្រព័ន្ធ និងការបង្កភាពងាយស្រួល​សម្រាប់​អាជីវកម្ម​ចុះបញ្ជីផ្លូវការ គឺមាន​សារៈសំខាន់ណាស់ដើម្បី​ពង្រីកសក្តានុពល​កំណើន បង្កលក្ខណៈស្មើភាព​សម្រាប់​ការធ្វើ​អាជីវកម្ម​​ និងបង្កើតការងារ ដែលមានគុណភាពកាន់តែប្រសើរឡើង។

ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា បានមកដល់ដំណាក់កាលមានសម្ពាធខ្លាំង ដោយនាំមកជាមួយ​នូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានទ្រនាប់ការពាររឹងមាំគួរសម ដោយក្នុងនោះទុនបម្រុងអន្តរជាតិនៅតែមានភាពល្អប្រសើរ ដែលអាចធានាការនាំចូលបានប្រមាណ ៧,៥ ខែ ខណៈដែលបំណុលសាធារណៈមានកម្រិតទាប គឺប្រហែល ២៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។

ចំណែកឯអតិផរណា នៅស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យម ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ២,៣ ប៊ីលានដុល្លារ ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ កើនឡើង ២៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុង​ឆ្នាំមុន ដែលជួយប៉ះប៉ូវដល់អតុល្យភាពនៅ​ខាងក្រៅបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់រដ្ឋាភិបាលត្រូវបានរំពឹងថានឹងមិនកើនទេ​ ដោយសារតម្រូវ​ការប្រើប្រាស់ខ្សោយជាងមុន ហើយឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរីកកាន់តែធំ។

បើតាមធនាគារពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ របាយការណ៍បានលើកឡើងនូវ​វិធានការបន្ទាន់មួយចំនួន ដូចជាការផ្តល់​ប្រាក់សង្គ្រោះបន្ទាន់ ការបណ្តុះបណ្តាល និងការស្វែងរកការងារសម្រាប់ពលករចំណាកស្រុកដែលបាន​ត្រឡប់មកវិញ ដើម្បីជួយដល់គ្រួសារដែលងាយរងគ្រោះ និងគាំទ្រដល់តម្រូវការក្នុងស្រុក។ កំណែទម្រង់រយៈពេលមធ្យម គួរតែ​ផ្តោតលើការកាត់បន្ថយថ្លៃដើមក្នុង​ការធ្វើអាជីវកម្ម ការកែលម្អលទ្ធភាពឱ្យ​សហគ្រាសខ្នាតតូច អាចទទួលបានហិរញ្ញវត្ថុយកធ្វើដើមទុន និងការសម្រួលពាណិជ្ជកម្ម និងភស្តុភារ តាមរយៈឌីជីថលូបនីយកម្ម៕

អត្ថបទ៖​ វីរៈ រូបភាព៖ World Bank Cambodia

The post World Bank៖ វិធានការការពារដ៏រឹងមាំ និងកំណែទម្រង់ចំគោលដៅ អាចជួយឱ្យកម្ពុជាទប់ទល់សម្ពាធសេដ្ឋកិច្ច appeared first on Millions times.

World Bank បន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០
អនុប្រធានធនាគារពិភពលោក (World Bank)  បានបញ្ជាក់ថា ខ្លួនត្រៀមជានិច្ច ដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។

ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ អំឡុងពេលកិច្ចពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

តាមដានជាមួយយើង៖   Million Times

លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀត ថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។

២. វិស័យហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូន និងភស្តុភារ។ ៣. ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ន កម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន ៦២% និងប្ដេជ្ញាចិត្តក្នុងការបង្កើនឱ្យបាន ៧០% នៅឆ្នាំ២០៣០។

៤. បច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ដែលអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងបាននូវហានិភ័យ ក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ ផលិតភាពខ្ពស់ និងគុណភាពខ្ពស់ ៥. ការធានាបាននូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

ព្រមជាមួយគ្នានេះ, សម្ដេចបវរធិបតីក៏បានសម្ដែងក្ដីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភព នៅកម្ពុជា នាពេលខាងមុខដ៏ខ្លី៕

អត្ថបទ៖ ប៊ី

The post World Bank បន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ appeared first on Millions times.

លោក វង្សី វិស្សុត៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់
រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់ចំណេះដឹងសកល ដើម្បីគាំទ្រក្នុងដំណើរឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងអ្នកស្រាវជ្រាវជាតិ សរុបប្រមាណ ១៥០នាក់។

តាមដានជាមួយយើង៖   Million Times

សិក្ខាសាលានេះ មានគោលបំណង ពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងឆ្លុះបញ្ចាំងឱ្យបានស៊ីជម្រៅនិងជាយុទ្ធសាស្រ្ត ក្នុងការរិះរកមធ្យោបាយដែលអាចឱ្យកម្ពុជាបង្កើនភាពប្រកួតប្រជែង ភាពធន់ និង បរិយាប័ន្ន នៅក្នុងបរិបទសកលដែលមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ប្រមាណបាន។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងនូវចំណុច សំខាន់ៗ មួយចំនួនសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជា ក្នុងនោះ កម្ពុជាត្រូវមានបំណងប្រាថ្នាជាប្រទេសមានចំណូលខ្ពស់, ផលិតភាពខ្ពស់, បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងគុណភាពជីវិតខ្ពស់, កម្ពុជាត្រូវកសាងភាពធន់ ដោយប្រើប្រាស់ចំណេះដឹងសាកល ហើយកម្ពុជាត្រូវពិចារណាលើការប្រើប្រាស់ម៉ូដែលដែលផ្ដោតលើផលិតភាព សំដៅសម្រេចបានជាប្រទេសចំណូលខ្ពស់។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់ ដោយកំណត់លើចំណុចសំខាន់ ២ គឺ ទី១. កម្ពុជាត្រូវកំណត់បំណងប្រាថ្នា (Aspiration) សម្រាប់រយៈពេល ២៥ឆ្នាំទៅមុខទៀត ដែលជាគោលបំណងនិងគោលដៅរយៈពេលវែង ដែលជាការតម្រង់ទិសការខិតខិតប្រឹងប្រែង និងការប្ដេជ្ញារបស់កម្ពុជា ទី២. ការកំណត់អំពីមាគ៌ារបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង និងគោលដៅទាំងនេះ ដោយការពិនិត្យលើភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ហើយគិតគូររៀបចំអំពីការកសាងភាពធន់ និងកសាងកំណើនក្នុង ការកសាងជាតិ ការការពារផលប្រយោជន៍ជាតិ ការការពារប្រជាជន និងការការពារទឹកដីលើមាគ៌ាដ៏វែងឆ្ងាយនេះ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្ថិតក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកនិយមរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាការតម្រង់ទិសសម្រាប់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានកសាងផ្អែកលើភាគលាភនៃសន្ដិភាព និងការអភិវឌ្ឍរយៈពេល២៥ ឆ្នាំកន្លងមក ដែលកើតចេញពីលទ្ធផលនៃការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

លោកបន្តទៀតថា ការកើនឡើងនូវភាពមិនប្រាកដប្រជា ការបែកខ្ញែក និងភាពស្មុគស្មាញនៃបរិបទសេដ្ឋកិច្ចសកល និងតំបន់ ទាមទារឱ្យកម្ពុជាត្រូវគិតគូរ រៀបចំ និងអនុវត្តយុទ្ធសាស្រ្តនិងគោលនយោបាយ ប្រកបដោយភាពជាក់ស្តែងនិយមនិងប្រុងប្រយ័ត្នខ្ពស់ សំដៅសម្រេចនូវកំណើនសេដ្ឋកិច្ចចំពោះមុខរយៈពេលមធ្យមនិងវែងទៅមុខ។

លោកក៏បានគូសរំលេចថា ក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនជាមធ្យម ៧% ក្នុងមួយឆ្នាំ ប៉ុន្តែក៏បាន កត់សម្គាល់នូវបញ្ហាម៉ូឌែលកំណើនកម្ពុជា ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងពីបរិយាកាសខាងក្រៅ។ ការណ៍នេះទាមទារឱ្យកម្ពុជាគិតគូរកែសម្រួលម៉ូឌែលកំណើន និងការផ្លាស់ប្តូរផ្ទៃក្នុង ឱ្យមានលក្ខណៈយុទ្ធសាស្ត្រ ផ្អែកលើចំណេះដឹងសកល, ដឹកមុខដោយនវានុវត្តន៍ និងអាចឆ្លើយតបទៅនឹងការប្រែប្រួលនូវចលនាការសកល៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី

The post លោក វង្សី វិស្សុត៖ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺជាមហិច្ឆតាខ្ពស់ដែលរាជរដ្ឋាភិបាលចាំបាច់បានផ្ដោតជាសំខាន់ និងយកចិត្ដទុកដាក់  appeared first on Millions times.

ក្នុងឆ្នាំ២០២៤ សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាមានស្ថិរភាព ជំរុញដោយការនាំចេញ, ទេសចរណ៍ និងការវិនិយោគបរទេស
ធនាគារពិភពលោក World Bank បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាមានស្ថិរភាព ដោយសារតែតម្រូវការខាងក្រៅជួយជំរុញឱ្យមានការនាំចេញស្ទុះងើបឡើងវិញ បើទោះបីជាវិស័យផ្សេងៗនៅមិនទាន់មានដំណើរការរលូនក៏ដោយ។

របាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ បានឱ្យ​ដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៣ភាគរយនៅឆ្នាំនេះ ពីអត្រាកំណើន ៥ភាគរយនៅឆ្នាំ២០២៣ ដែលត្រូវបានជំរុញភាគច្រើនដោយផ្នែកពាណិជ្ជកម្ម។ ការកើនឡើងនៃការនាំចេញផ្នែកកម្មន្តសាល រួមជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍ និងការបន្តកើនឡើងការវិនិយោគបរទេស ក៏បានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា លោកស្រី Tania Meyer មានប្រសាសន៍ថា៖ «កម្ពុជាអាចបន្តជំរុញកំណើនថែមទៀតដោយការធ្វើពិពិធកម្មពាណិជ្ជកម្ម និងការបង្កើនផលិតភាពរបស់ខ្លួន។ ការវិនិយោគលើទុនមនុស្ស ពិសេសលើវិស័យអប់រំ និងការកែទម្រង់ស៊ីជំរៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនឹងអាចជាគន្លឹះមួយដើម្បីឱ្យមានការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារបន្ថែមនិងប្រកបដោយជំនាញ»។

តាមដានជាមួយយើង៖   Million Times

លោកស្រីបន្តថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​បន្ត​កើន​ឡើង​ដល់​កម្រិត​មុនកើតមានជំងឺកូវីដ-១៩។ ប៉ុន្តែការចំណាយរបស់ភ្ញៀវទេសចរនៅមានកម្រិតទាបជាងខ្លាំងបើធៀបនឹងការចំណាយកាលពីឆ្នាំ២០១៩ ដោយសារភ្ញៀវទេសចរដែលមកពីប្រទេសចំណាយខ្ពស់មានតិចជាងមុន។ ក្នុងពេលជាមួយគ្នានេះ ការថមថយតារាងតុល្យការរបស់ធនាគារ និងការកើនឡើងបំណុលគ្រួសារ បង្ហាញពីការធ្លាក់ចុះការប្រើប្រាស់ក្នុងស្រុក។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤កាលពីពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា សេដ្ឋកិច្ចកម្ពុជា បានឆ្លងកាត់ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្មក្នុងសេដ្ឋកិច្ចសកល ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ផងដែរ។

សម្តេចគូសបញ្ជាក់ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជា រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមលើសពី៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជា ក៏បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន៥,៦% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងមានកំណើន៦,៦% ក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រលប់ទៅរកកំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖​ បណ្តាញសង្គម

The post ក្នុងឆ្នាំ២០២៤ សកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាមានស្ថិរភាព ជំរុញដោយការនាំចេញ, ទេសចរណ៍ និងការវិនិយោគបរទេស appeared first on Millions times.

ធនាគារពិភពលោក៖ ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន
ច្បាប់ស្តីពីវិនិយោគកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ធនាគារពិភពលោក (World Bank) បានលើកឡើងថា ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់ សម្រាប់វិនិយោគិន។

តាមដានជាមួយយើង៖   Million Times

ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសង្កត់ធ្ងន់លើការប្រើប្រាស់សម្លេងតែមួយរួមគ្នា ក្នុងការទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពលដែលកម្ពុជាមានដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធEBAជាដើម។

លោកបន្តថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងរៀបចំបន្ថែមទៀតលើការផលិតវីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយដែលនឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពបន្ថែមទៀតជូនវិនិយោគិន។

សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើប្រៀបធៀបរយៈពេល ៦ខែដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការកើនឡើងចំនួន ៨៣គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣១០០លានដុល្លារអាមេរិក៕

The post ធនាគារពិភពលោក៖ ច្បាប់វិនិយោគកម្ពុជាជាច្បាប់ដែលមានភាពបើកចំហរទូលំទូលាយជាងគេនៅក្នុងតំបន់សម្រាប់វិនិយោគិន appeared first on Millions times.