Wang Yi Archives - Millions times

ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល
ចិន និងរុស្ស៊ីបានសន្យាពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ ដើម្បីរួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល នៅមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ទីក្រុងមូស្គូដែលបានគ្រោងទុកក្នុងខែឧសភា។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ដោយប្រាប់ថា លោកកំពុងទន្ទឹងរង់ចាំស្វាគមន៍លោក Xi នៅខែក្រោយ។ លោក Putin ថា មានកម្មវិធីសម្បូរបែប និងរៀបចំបានល្អ កំពុងរង់ចាំលោក Xi ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ក្នុងឱកាសនៃទិវាជ័យជម្នះរបស់រុស្ស៊ី។

តាមដានជាមួយយើង៖   Million Times

«វានឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវការមួយ… គាត់នឹងក្លាយជាភ្ញៀវកិត្តិយសដ៏សំខាន់របស់យើង ហើយយើងនឹងមានឱកាសនិយាយអំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងទ្វេភាគីរបស់យើង និងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរបស់យើងលើវេទិកាពហុភាគីផងដែរ»។ លោក Putin ថ្លែងអះអាងប្រាប់ប្រមុខការទូតចិនលោក Wang ។

លោក Putin បន្ថែមថា រុស្ស៊ី និងចិនគួរតែបន្តបញ្ជូនសញ្ញាដ៏រឹងមាំទៅកាន់ពិភពលោកអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត នៅចំពោះមុខស្ថានការណ៍អន្តរជាតិដែលប្រែប្រួល។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA Novosti បានរាយការណ៍ថា លោក Wang Yi បានប្រាប់មេដឹកនាំរុស្ស៊ីថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ដំណើររបស់លោក Xi ដែលនឹងផ្តល់កម្លាំងចិត្តថ្មីដល់ការអភិវឌ្ឍន៍ទំនាក់ទំនង។ លោកថា ការសម្របសម្រួលយុទ្ធសាស្ត្រ និងការជឿទុកចិត្តខាងនយោបាយបានធ្វើឱ្យស៊ីជម្រៅរវាងប្រទេសជិតខាង។

លោក Wang បានសង្កត់ធ្ងន់ថា៖ «កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​ចិន​មិន​ដែល​សំដៅ​ប្រឆាំង​ភាគី​ទី​បី​ឡើយ ហើយ​វា​មិន​អត់​ឱន​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​ឡើយ។ ទំនាក់ទំនងចិន-រុស្ស៊ីនឹងមិនឈរនៅស្ងៀមទេ ប៉ុន្តែនឹងកាន់តែទូលំទូលាយ។ មិត្តភាពរបស់យើងមិនផ្តោតលើបច្ចុប្បន្នទេ ប៉ុន្តែមើលទៅអនាគតដ៏វែងឆ្ងាយ»។

ដំណើរទស្សនកិច្ចរបស់លោក Wang ទៅកាន់ទីក្រុងមូស្គូ ធ្វើឡើងចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ភាពរអាក់រអួលក្នុងទំនាក់ទំនងរុស្ស៊ី-អាមេរិក នាពេលថ្មីៗនេះ អាចជាសញ្ញាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញឱ្យមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីលោក Sergey Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សុី លោក Wang Yi បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Wang បាននិយាយថា «នៅឆ្នាំនេះ ប្រធានាធិបតី Xi និងប្រធានាធិបតី Putin មានទំនាក់ទំនងជាយុទ្ធសាស្រ្តពីរដង ដោយបានដឹកនាំទំនាក់ទំនងចិន-រុស្ស៊ីឱ្យឆ្ពោះទៅមុខយ៉ាងម៉ឺងម៉ាត់ [ចំពេលមានការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក និងមានភាពចលាចលនៅក្នុងទិដ្ឋភាពពិភពលោក]»។ លោកបានបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ីដើម្បីបំពេញនូវការទទួលខុសត្រូវពិសេសក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លុបបំបាត់ការជ្រៀតជ្រែក ប្រកាន់ខ្ជាប់នូវមាគ៌ាត្រឹមត្រូវ និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។

លោក Lavrov នៅក្នុងសុន្ទរកថាបើកបានសាទរទំនាក់ទំនងរបស់រុស្ស៊ីជាមួយប្រទេសចិនថាជា ភាតរភាពប្រវត្តិសាស្ត្រ។ លោកថ្លែងថា «ថ្ងៃនេះ ជាមួយមិត្តរបស់ខ្ញុំ ខ្ញុំក៏សុខចិត្ត … ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្រ្តរបស់យើង។ ខ្ញុំជឿថា ដំណើរទស្សនកិច្ចនេះនឹងរៀបចំយើងយ៉ាងពេញលេញសម្រាប់ការផ្លាស់ប្តូរកម្រិតខ្ពស់របស់យើងនៅឆ្នាំនេះ»។

លោកបន្ថែមថា ទំនាក់ទំនងគឺស្ថិតនៅក្នុងកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក ដោយលោកបានសន្យាថានឹងមានការសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយទីក្រុងប៉េកាំងតាមរយៈវេទិកាពហុភាគីដូចជា Brics និងអង្គការសហប្រតិបត្តិការសៀងហៃ ដើម្បីបង្កើត «សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលប្រជាធិបតេយ្យកាន់តែច្រើន»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ EPA-EFE

The post ចិន​ និង​រុស្ស៊ី​សម្លឹង​មើល​អនាគតដ៏វែងឆ្ងាយនៃទំនាក់ទំនងជាយុទ្ធសាស្រ្ត រួមគ្នារក្សាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល appeared first on Millions times.

ប្រមុខការទូតចិន ជួបប្រធានាធិបតីរុស្សុីនៅវិមានក្រឹមឡាំង
ប្រមុខការទូតចិនដ៏មានថ្វីមាត់ លោក Wang Yi បំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ ហើយបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្សុី លោក Vladimir Putin កាលថ្ងៃទី១ ខែមេសា ​តាមម៉ោងក្នុងតំបន់​។ ជំនួបនេះ Putin បានអំពាវនាវឱ្យរុស្ស៊ី និងចិន បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររបស់ពួកគេជាប់លាប់ ចំពេលមានភាពចលាចលជាសកល។

សារព័ត៌មាន Xinhua បានផ្សាយថា លោក Putin និយាយថា ឆ្នាំ២០២៥​ ជា​ខួប​៨០ឆ្នាំ​នៃ​ជ័យជម្នះ​របស់​សហភាព​សូវៀត​ក្នុងសង្គ្រាមការពារ​ជាតិដ៏អស្ចារ្យ ​ហើយរំពឹងថា ភាគី​ចិន​នឹង​មក​​ចូលរួម​សកម្មភាព​រំលឹក​ខួប​រុស្ស៊ី ​ដើម្បី​រួមគ្នា​អបអរសាទរ​ជ័យជំនះ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ហ្វាស៊ីសនិយម​របស់​ពួក​ណាស៊ី​ និងយោធានិយមរបស់ជប៉ុន។

តាមដានជាមួយយើង៖   Million Times

លោក Putin បន្ថែមថា ភាគីរុស្ស៊ីរីករាយ​ចាត់​ទុក​រឿង​នេះ​ជា​កាលានុវត្តភាព​មួយ ដើម្បីជំរុញ​ឱ្យ​ទំនាក់ទំនងភាពជា​ដៃគូ​សហការ​និង​សម្របសម្រួល​ជា​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​រវាង​រុស្ស៊ី​ និង​ចិន​ឡើង​ដល់​កម្រិត​ថ្មី​។​ ប្រឈមមុខ​នឹង​ស្ថានការណ៍​អន្តរជាតិ​ដ៏​រង្គោះ​រង្គើ​ រុស្ស៊ីនិងចិន​គួរតែ​បន្ត​បញ្ចេញសញ្ញា​មានកម្លាំង​ផ្នែក​ការ​បង្កើន​សហប្រតិបត្តិការយុទ្ធសាស្ត្រ​ទៅកាន់ពិភពលោក​។

ជាការឆ្លើយតប​ លោក​ WangYi សមាជិកការិយាល័យ​នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​ និង​ជារដ្ឋមន្ត្រីក្រសួងការបរទេស​ បាន​លើកឡើងថា​ ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​ និង​រុស្ស៊ី​ មិន​ដែល​​សំដៅ​ចំពោះ​ភាគីទី៣​ ណាមួយឡើយ ​ហើយក៏មិន​ត្រូវ​រង​ការ​រំខាន​ពី​កម្លាំង​ខាងក្រៅដែរ។​ លោកថា ទំនាក់ទំនង​រវាងចិន និង​រុស្ស៊ី​នឹង​មិន​ស្ថិត​នៅ​តែ​មួ​កន្លែង​នោះទេ ​តែ​គឺ​វិវឌ្ឍ​កាន់​តែ​ទូលំទូលាយ​។

លោកបន្ថែមថា ភាគីចិន​ និងរុស្ស៊ី​បាន​​គាំទ្រ​ទៅវិញ​ទៅមក​លើ​តារាងពេលវេលា​ស្តីពី​ការ​រៀបចំ​សកម្មភាព​រំលឹក​ “ខួប​៨០ឆ្នាំ”​ លើកនេះ​ ជឿជាក់ថា​ ​ការ​ប្រាស្រ័យទាក់ទង​សំខាន់​របស់​ប្រមុខរដ្ឋនៃ​ប្រទេសទាំង២​ក្នុងឆ្នាំនេះ​នឹង​ចារទំព័រ​​ថ្មី​នៃទំនាក់ទំនង​ចិន-រុស្ស៊ី៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Xinhua

The post ប្រមុខការទូតចិន ជួបប្រធានាធិបតីរុស្សុីនៅវិមានក្រឹមឡាំង appeared first on Millions times.

ដំណើរទស្សនកិច្ចលោក វ៉ាង យី មកកម្ពុជាបង្កប់អត្ថន័យអ្វី ស្របពេលវៀតណាមរារាំងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ
នៅដើមសប្តាហ៍ក្រោយនេះ ប្រមុខការទូតចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា អំឡុងបំពេញបេសកកម្មការទូតនៅកម្ពុជាលោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៅព្រះបរមរាជវាំង ព្រមទាំងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី។

លោក វ៉ាង យី ក៏នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហើយក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់លើគ្រប់វិស័យ។

ដំណើរទស្សនកិច្ចប្រមុខការទូតដ៏មានបទពិសោធន៍របស់ប្រធានាធិបតីចិន លោក ហ្សុី ជីនពីង មកកាន់កម្ពុជា អ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយ មើលឃើញថា ដំណើរទស្សនកិច្ចលោក វ៉ាង យី នឹងលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា-ចិន បន្ថែមទៀតឲ្យកាន់តែខ្លាំងឡើង ហើយក៏បានបង្កប់អត្ថន័យពីតួនាទីដ៏មានសំខាន់របស់កម្ពុជាក្នុងពិភពលោក។

តាមដានជាមួយយើង៖   Million Times

លោក ស៊ាង កុសល ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយ បានប្រាប់គេហទំព័រ មីលានថាមស៍ (Million Times) ឲ្យដឹងថា ដំណើរទស្សនៈរបស់មន្រ្តីជាន់ខ្ពស់ចិននៅពេលនេះនឹងរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។

លោកថ្លែងថា «ចិននិងកម្ពុជាជាមិត្តដែកថែបដែលកំពុងបន្តនឹងបង្កើតបានភាពផ្អែមល្ហែមស្អិតល្មួតឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំទាំងកម្រិតថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន។ សម្រាប់ភាគីទាំងពីរ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ជាឆ្នាំដ៏សំខាន់សម្រាប់ការតភ្ជាប់ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ»។

បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន ថា ប្រសិនជាមិនរាប់បញ្ចូលដល់ប្រវត្តិទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមានអាយុកាលមិនតិចជាង២០០០ឆ្នាំនោះ ឆ្នាំ២០២៤នេះគឺជាការបើកទំព័រនៃខួប៦៦ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន សម្រាប់ឆ្នាំថ្មីឆ្នាំ២០២៤នេះ លោកពឹងថាទំនាក់ទំនងកម្ពុជា-ចិន កាន់តែរឹងមាំនិងពោរពេញដោយវឌ្ឍនភាពចម្រើនបន្ថែមទៀត។

លោកថ្លែងថា «កម្ពុជានិងចិនជាដៃគូដ៏មានសក្តានុពលរួមគ្នា នៅក្នុងកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ»ដែលមានអាយុកាលជាង១ទសវត្សរ៍កន្លងមកនេះ។ ឆ្នាំ២០២៤នេះ កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន នឹងបង្កើនកម្លាំងកាន់តែខ្លាំងដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសយើងទាំងពីរ ហើយក៏ជាការជំរុញបន្ថែមទៀត នូវការតភ្ជាប់ជាមិត្តភាពរវាងប្រទេសយើងទាំងពីរ»។

ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»របស់មហាយក្សចិន ក្នុងការតភ្ជាប់រវាងប្រទេសចិននិងប្រទេសពាក់ព័ន្ធមានភាពកាន់តែស្អិតល្មួត ជាពិសេសក្រោមជំនួយរបស់ចិន។ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ ហើយអ្វីដែលយើងឃើញជាក់នឹងភ្នែកគឺកម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ។ វិស័យអាទិភាពជាច្រើនជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិនឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនដូចជា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , ពហុកីឡដ្ឋានជាតិមរតកតេជោ , អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើមគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាសុទ្ធតែបានថ្លែងការកោតសរសើរខ្ពស់អំពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានរួមចំណែកមិនអាចខ្វះបានចំពោះវិបុលភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាបានរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនឱ្យកាន់តែស្អិតល្មួតថែមទៀត ។

ក្នុងន័យនេះ សម្រាប់​ការ​បំពេញទស្ស​នកិច្ច​របស់​​រដ្ឋមន្ត្រី​ការបរទេស​ចិន នៅកម្ពុជា នឹងអាច​បើក​ផ្លូវ​បន្ថែម​សម្រាប់ការអភិវឌ្ឍគម្រោងព្រែកជីក ក៏ដូចជា​គម្រោង​ជាច្រើនទៀត​ដែលគាំទ្រ​ដោយថវិកា​របស់​ភាគី​ចិន​ ដូចជា​ គម្រោង​ផ្លូវ​លេខ 50C ពីកំពង់ឆ្នាំងទៅខេត្ត​កំពង់ធំ, គម្រោងផ្លូវ​ដែកល្បឿនលឿន​, គម្រោ​ង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ-សៀមរាប-ប៉ោយ​ប៉ែតជាដើម។

គម្រោងព្រែកជីកហ្វូណនតេជោ វៀតណាមដែលជាប្រទេសជិតខាងចិន និងកំពុងមានជំលោះនៅសមុទ្រចិនខាងត្បូងហាក់បង្ហាញឥរិយាបទមិនគាំទ្រ និងរារាំងដល់ដំណើរការគម្រោងសាងង់ព្រែកជីកហ្វូណនតេជោរបស់កម្ពុជា រហូតមានសារព័ត៌មានចុះផ្សាយថា វៀតណាម និងអាមេរិករួមដៃគ្នាប្រឆាំងចិន ដោយយកគម្រោងព្រែកជីកហ្វូណនតេជោជាលេសចោទថា បម្រើឱ្យវិស័យយោធារបស់ចិន  និងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសទន្លេងមេគង្គយ៉ាងធ្ងន់ធ្ងរ។

លោក ស៊ាង កុលស មើលឃើញថា ការ​មកបំពេញទស្សនកិច្ច​របស់​លោកវ៉ាង យី​ នៅកម្ពុជា​នេះ គឺជាកា​រជួយ​ជ្រោមជ្រែង​មួយដល់​ដំណើរការ​គម្រោង​ព្រែក​ជីហ្វូ​ណន​តេជោ​ដែល​គ្រោង​នឹង​បើក​ការដ្ឋាននៅ​ពាក់កណ្ដាលឆ្នាំ ២០២៤​​នេះ ព្រោះថា​គម្រោងនេះ គឺជា​គម្រោង​ដែលគាំទ្រថវិកា​ពី​ប្រទេស​ចិន។ លោកគូសបញ្ជាក់ថា ហេ​តុអ្វីវៀតណាម​ រារាំង​ដល់​ការ​សាងសង់​គម្រោងព្រែកជីក​ហ្វូណនតេជោ ? បច្ចុប្បន្ន​នេះ រាល់ទំនិញដឹកចេញពី​កំពង់ផែទឹកសាបរបស់​កម្ពុជា​ទៅកា​ន់​ទីផ្សា​រ​អន្តរជាតិ ចាំបាច់​ត្រូវ​ឆ្លង​​កាត់​​កំ​ព​ង់ផែ​របស់​វៀត​ណាម​សិន​ទើបបន្តទៅ​កាន់ទីផ្សារ​ប្រទេសទី​២ទី៣ ហើយនៅពេលគ​ម្រោ​ង​ព្រែ​ក​​ជីក​របស់កម្ពុជារួចរាល់ជាស្ថាពរ​ នោះវៀតណា​ម​នឹង​​បាត់បង់​ប្រយោជន៍​ជាច្រើន ដោយ​នាវាដឹកចូល​កម្ពុជា លែងផ្ទេរ​ទំនិញ​នៅប្រទេស​វៀតណាម​និងលែង​ចូល​កំពង់ផែ​វៀត​ណាម គឺត្រូវ​ឆ្លងកាត់ព្រែកជីក​ថ្មី ហើ​យ​ពេ​លនោះ​កម្ពុជា​នឹង​ចំណេញ​កាន់តែខ្លាំង អាច​ធ្វើឱ្យ​កសិផល​របស់កម្ពុជា​ឡើងថ្លៃជា​ងមុន។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច បានលើកឡើងថា កម្ពុជាត្រូវតែធ្វើព្រែកជីកហ្វូណនតេជោឱ្យបាន ទោះបីជាមានការរារាំងគ្រប់មធ្យោបាយ ពីខាងភាគីវៀតណាម បែបណាក៏ដោយ។ លោកគូសបញ្ជាក់ថា ការវាយប្រហាររបស់វៀតណាមនេះ ផលប្រយោជន៍វៀតណាម មានធំជាងអាមេរិកទៅទៀត តែគេចេះឆក់ឱកាស វាយឱកាស កម្ទេចឱកាស និងពិនិត្យពិច័្ចយយកឱកាស។ វៀតណាមឆក់ឱកាស នៅពេលដឹងថា អាមេរិកបារម្ភ ៣ចំណុច ចំពោះចិន គឺបារម្ភទី១ ចិនចូលមក បារម្ភទី២ ចិនបង្កើតសក្តានុពេលសេដ្ឋកិច្ច និងបារម្ភទី៣ យុទ្ធសាស្ត្រចិនដាក់ផ្កាយរណប គេអាចទាក់ទាញយុទ្ធសាស្ត្រនៅក្នុងអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យមានការគ្រប់គ្រងងាយស្រួល វៀតណាមឆក់ឱកាសភ្លាម។

លោកថ្លែងអះអាងថា «វៀតណាម ចង់យកបញ្ហាហ្នឹងទៅវាយឱ្យមានរលកនយោបាយ ហើយឱ្យពួកបញ្ចឹមប្រទេស ពួកអឺរ៉ុប ពួកអាមេរិក មិនចង់ទិញផលិតផលរបស់កម្ពុជា ដោយហ៊ុមព័ទ្ធ ព្រោះគេធ្លាប់ហ៊ុមព័ទ្ធអ្វីដែលកើតមានមកហើយ។ អីចឹង ឱកាសហ្នឹងវៀតណាមយកដើម្បីឱ្យកម្ពុជាចុះខ្សោយ ហើយគេចាប់ផ្តើមពង្រឹងសមត្ថភាពរបស់គេ ឱ្យកម្ពុជាខ្ចីច្រមុះវៀតណាមដកដដែល»។ បើនិយាយអំពីរឿងបរិស្ថានវិញ លោក សុខ ទូច បានលើកឡើងថា វៀតណាមបានធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរណាស់ តែបែរជាមករិះគន់កម្ពុជារឿងព្រែកជីកហ្វូណនតេជោ ថាប៉ះពាល់បរិស្ថានទៅវិញ។ ជាមួយគ្នានេះ លោកបានប្រៀបប្រដូចករណីនេះថា រឿងបរិស្ថាន វៀតណាមកំពុងចង្អុលមកកម្ពុជា តែកុំភ្លេចថា ម្រាមដៃ៣ទៀត កំពុងចង្អុលមកខ្លួនឯង។

ពាក់ព័ន្ធឹងការចោទប្រកាន់ពីអ្នកស្រាវជ្រាវវៀតណាម សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា​ គម្រោងសាងសង់ព្រែកជីក​ហ្វូណនតេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនបម្រើផ្នែកយោធាបរទេសឡើយ។ សម្តេចបន្តថា គម្រោងព្រែកជីកនេះត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់ ដែលមានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ប៉ុន្មានថ្ងៃមុននេះ មានអ្នកវិភាគខ្លះគាត់ចេញមកថា ធ្វើនេះ (គម្រោងព្រែកជីកហ្វូណនតេជោ) ដើម្បីឱ្យមហាអំណាចមួយ យកនាវាចម្បាំងដាក់ប្រទេសមួយទៀត បង្កើតហានិភ័យ។ ខ្ញុំសុំប្រាប់ ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជាគ្មានឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត គ្មានភាពក្លាហាននៅក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញ ខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅក្នុងទឹកដីកម្ពុជានោះទេ ទី២ យើងមិនឱ្យប្រើប្រទេសយើងជាមូលដ្ឋានប្រឆាំងប្រទេសណាទេ កុំថាមូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយ ក៏យើងមិនឱ្យនោះដែ នេះជាមូលដ្ឋានរបស់យើង»៕

អត្ថបទ៖ រស់ កែវ

The post ដំណើរទស្សនកិច្ចលោក វ៉ាង យី មកកម្ពុជាបង្កប់អត្ថន័យអ្វី ស្របពេលវៀតណាមរារាំងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ appeared first on Millions times.