UN Archives - Millions times

UN ​ប្តេជ្ញាចិត្តចូលរួមជួយដល់កម្ពុជា ​ក្នុងការចាក​ចេញពី​ឋានៈ​ប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត
​អង្គការសហប្រជាជាតិ (UN) ​ប្តេជ្ញាចិត្តគាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា រួមទាំងគោលដៅ​របស់កម្ពុជា​ក្នុង​ការ​ចាក​ចេញពី​ឋានៈ​ប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត (LDC) នៅ​ឆ្នាំ ២០២៩ និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) នៅ​ឆ្នាំ ២០៣០។

ការរបង្ហាញការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វឡើ កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អំឡុងពេលពិភាក្សាការងាររវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកស្រី Vladanka Andreeva ដែលទើបនឹងទទួលបានការតែងតាំងជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកអំពីភាពជាដៃគូដ៏យូរអង្វែងជាមួយនឹងអង្គការសហប្រជាជាតិ ពិសេសលើតួនាទីជាប្រវត្តិសាស្ត្ររបស់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) ក្នុងការរៀបចំការបោះឆ្នោតជាលើកដំបូងក្នុងឆ្នាំ១៩៩៣ រហូតដល់ដំណាក់កាលស្តារ​ និងការកសាងកម្ពុជាឡើងវិញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការបង្កើត និងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលជាតុលាការគំរូមួយសម្រាប់ពិភពលោក និងបានកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមប្រកបដោយជោគជ័យនិងមានលក្ខណៈជាប្រវត្តិសាស្រ្ត។ បច្ចុប្បន្ននេះ អ.វ.ត.ក. បានបង្កើតឱ្យមានមជ្ឈមណ្ឌលធនធានមួយដែលកំពុងក្លាយជាកន្លែងដ៏ពេញនិយមរបស់យុវជន យុវនារី មកធ្វើការសិក្សាស្រាវជ្រាវនិងរៀនសូត្រ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា -ថៃ ដោយបានគូសបញ្ជាក់ថា បញ្ហានេះមិនមែនជាជម្លោះព្រំដែនធម្មតាទេ តែជាសង្រ្គាមឈ្លានពានរបស់ថៃរំលោភលើអធិបតេយ្យភាពរបស់កម្ពុជាតែម្តង។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ កម្ពុជានៅតែបន្តខិតខំដោះស្រាយបញ្ហានេះដោយសន្ដិវិធី ឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងបន្តថា ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបើកប្រតិបត្តិការបោសសម្អាតនិងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលជាឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏កំពុងជំរុញកម្មវិធីកែទម្រង់នានា, ការជំរុញកំណើនសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាការងារ ប្រាក់ចំណូល និងជីវភាពប្រជាជន ពិសេសប្រជាជនភៀសសឹកដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ឱ្យអនុវត្ដ ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់វាស់វែងអំពីវឌ្ឍនភាពនៃការអនុវត្ដយុទ្ធសាស្រ្ដ និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ជាធាតុចូលសម្រាប់ការរៀបចំយុទ្ធសាស្រ្ដចាកចេញពីប្រទេសអភិវឌ្ឍតិចតួច (Least Developed Country – LDC) នាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានសង្កត់ធ្ងន់ពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នចំណុះអង្គការសហប្រជាជាតិ រួមមាន UNICEF និង UNDP ជាដើម ក្នុងការគាំទ្រដល់ដំណើរការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយហេតុថាស្ថាប័នទាំងនោះមានអ្នកជំនាញដែលមានបទពិសោធខ្ពស់លើកិច្ចការទាំងនេះ។

លោកស្រី Vladanka Andreeva ​បាន​បញ្ជាក់​ជាថ្មី​អំពី​ការប្តេជ្ញាចិត្ត​របស់​អង្គការសហប្រជាជាតិ​ក្នុងការគាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា រួមទាំងគោលដៅ​របស់កម្ពុជា​ក្នុង​ការ​ចាក​ចេញពី​ឋានៈ​ប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត (LDC) នៅ​ឆ្នាំ ២០២៩ និង​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) នៅ​ឆ្នាំ ២០៣០។ លោកស្រីក៏បានសម្តែងការសោកស្តាយជាខ្លាំងចំពោះប្រជាជន និងគ្រួសារភៀសសឹក ដែលបានរងផលប៉ះពាល់ ដោយជម្លោះព្រំដែនអស់រយៈ៦ខែកន្លងទៅនេះ ហើយលោកស្រីនឹងបន្តចូលរួមផ្តល់ជំនួយមនុស្សធម៌ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនេះ លោកស្រីក៏បានវាយតម្លៃខ្ពស់និងសម្តែងការកោតសរសើរដល់សមិទ្ធផលសម្រេចបានទាក់ទងនឹងការបញ្ចប់ដោយជោគជ័យ នៃដំណើរការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហម ហើយបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមានបទពិសោធខ្ពស់លើការងារនេះ។

លោកស្រី Vladanka Andreeva បានបញ្ជាក់ថា អង្គការសហប្រជាជាតិ និងទីភ្នាក់ងារ និងស្ថាប័នផ្សេងទៀត ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បានបន្តគាំទ្រផ្ដល់ជំនួយផ្នែកបច្ចេកទេស, ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្រ្តីលើកិច្ចការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងការចែករំលែកទិន្នន័យ និងអាចជួយគាំទ្រដល់ការវាយតម្លៃពាក់កណ្ដាលអាណត្តិ និងចុងអាណត្តិ ដើម្បីសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណាក់កាលក្រោយការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចបំផុត (LDC)។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្លាស់ប្តូរមតិយោបល់ជាមួយលោកស្រី Vladanka Andreeva លើបញ្ហាមួយចំនួន ក្នុងតំបន់ និងពិភពលោកផងដែរ ពិសេសអំពីការដើរតួនាទីរបស់អង្គការសហប្រជាជាតិទៅថ្ងៃខាងមុខ ដោយផ្អែកលើមូលដ្ឋាននៃការវិវត្តន៍សណ្តាប់ធ្នាប់ពិភពលោក ក្នុងពេលបច្ចុប្បន្ន។

ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីតួនាទីសំខាន់មិនអាចខ្វះបានរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់ និងពិភពលោក ក្នុងការលើកកម្ពស់ច្បាប់អន្តរជាតិ, ការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋជាសមាជិក និងការលើកកម្ពស់សន្តិភាព ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គការសហប្រជាជាតិ គឺជាយន្តការដ៏សំខាន់សម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយបញ្ហារួមគ្នាមួយចំនួនដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបាន ដូចជា៖ បញ្ហា Online Scam, ភាពតានតឹងនានា, អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ព្រមទាំងវិបត្តិមនុស្សជាតិជាដើម។

​មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណដល់លោកស្រី Vladanka Andreeva ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិនាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារ និងស្ថាប័នផ្សេងទៀត ក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ បន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការឱ្យកាន់តែជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ប៊ី

The post UN ​ប្តេជ្ញាចិត្តចូលរួមជួយដល់កម្ពុជា ​ក្នុងការចាក​ចេញពី​ឋានៈ​ប្រទេស​​មាន​ការអភិវឌ្ឍ​តិចតួច​បំផុត appeared first on Millions times.

Elon Musk ប្រកាសសាធារណៈសុំឲ្យអាមេរិក ដកខ្លួនចេញពីអង្គការសហប្រជាជាតិ និងណាតូ
កាលពីយប់ថ្ងៃសៅរ៍ ទី០១ ខែមីនា មហាសេដ្ឋីមានបំផុតលើលោក និងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម X អំពាវនាវសុំឲ្យអាមេរិកដកខ្លួនចេញពីអង្គការណាតូ និងអង្គការសហប្រជាជាតិ។

តាមដានជាមួយយើង៖   Million Times

គេហទំព័រ Independent បានរាយការណ៍ថា ការអំពាវនាវរបស់លោក Musk ទទួលបានការគាំទ្រខ្លាំងពីសមាជិកសភារដ្ឋ Utah លោក Mike Lee ដែលកន្លងមក តែងតែរិះគន់លើសកម្មភាពរបស់អង្គការណាតូ និងបានហៅសម្ព័ន្ធមិត្តនេះថា ជាការកិបកេងកម្លាំងញើសឈាមអាមេរិក និងផ្ដល់អត្ថប្រយោជន៍សម្រាប់តែអឺរ៉ុបប៉ុណ្ណោះ។

ការអំពាវនាវរបស់មនុស្សជំនិតលោក Trump កើតឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងអាចបែរខ្នងចំពោះសម្ព័ន្ធមិត្តទាំងអស់ រួមទាំងអង្គការណាតូផងដែរ បើសិនជារកឃើញថា បានកេងកម្លាំងញើសឈាមអាមេរិក តែមិនផ្ដល់ប្រយោជន៍សម្រាប់ប្រទេសខ្លួន ដែលប្រាសចាកពីគោលនយោបាយ America First របស់លោក Donald Trump។

បើសិនជាអាមេរិកពិតជាសម្រេចចិត្តចាកចេញពីអង្គការណាតូមែន វានឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង ចំពោះស្ថានភាពសន្តិសុខជាតិនៃបណ្ដាប្រទេសលោកខាងលិច។

សូមជម្រាបដែរថា អង្គការណាតូដែលបង្កើតឡើងតាំងពីឆ្នាំ១៩៤៩ ដើម្បីផ្តល់សន្តិសុខសមូហភាព ប្រឆាំងនឹងសហភាពសូវៀត បច្ចុប្បន្នមានសមាជិកសរុប ៣២ប្រទេស ដោយក្នុងនោះ ៣០ប្រទេសមកពីតំបន់អឺរ៉ុប និង២ប្រទេសទៀតគឺ សហរដ្ឋអាមេរិក និងកាណាដា៕

អត្ថបទ៖ Luffy រូបភាព៖ Newsweek

The post Elon Musk ប្រកាសសាធារណៈសុំឲ្យអាមេរិក ដកខ្លួនចេញពីអង្គការសហប្រជាជាតិ និងណាតូ appeared first on Millions times.

មហាសេដ្ឋី Bloomberg ធានាប៉ះប៉ូវកញ្ចប់ជំនួយ UN ដែលរដ្ឋបាល Trump ប្រកាសដកខ្លួនចេញ
អតីតអភិបាលក្រុង មហាសេដ្ឋី Michael Bloomberg បានប្រកាសថា លោកនឹងជួយដល់មូលនិធិប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UN) ដើម្បីប៉ះប៉ូវដល់ចំណុចខ្វះខាតនានា បន្ទាប់ពីលោក Donald Trump ប្រធានាធិបតីអាមេរិក បានប្រកាសចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុប៉ារីស។

តាមដានជាមួយយើង៖   Million Times

អង្គការសប្បុរសធម៌របស់មហាសេដ្ឋីអាមេរិករូបនេះ ធានាផ្ដល់ជំនួយទៅកាន់ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្នុងទំហំទឹកប្រាក់ដែលរដ្ឋាភិបាលអាមេរិក តែងតែផ្ដល់ជូនជារៀងរាល់ឆ្នាំ។

គួររំលឹកបន្តិចថា កន្លងមកអាមេរិកគឺជាអ្នកជ្រោមជ្រែងធំបំផុតមួយរបស់ UNFCCC ពោលពួកគេរ៉ាប់រងកញ្ចប់ចំណាយប្រហែល ២១% នៃកញ្ចប់ថវិកាសរុប ដោយកាលពីឆ្នាំទៅអាមេរិកបានផ្ដល់ជំនួយ ៧,៤លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៤។

អង្គការសប្បុរសធម៌របស់លោក Bloomberg កំពុងដុតដៃដុតជើង ស្វែងរកការសហការពីអង្គការផ្សេងៗទៀត ក៏ដូចជាអាជ្ញាធរក្រុងនានា ដើម្បីធានាបានថា UNFCCC នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តវិធានការរបស់ខ្លួន បើទោះជាប្រធានាធិបតី Donald Trump ដកខ្លួនចេញពីការផ្គត់ផ្គង់ជំនួយហិរញ្ញវត្ថុក្ដី៕

អត្ថបទ៖ Luffy រូបភាព៖ Fortune

The post មហាសេដ្ឋី Bloomberg ធានាប៉ះប៉ូវកញ្ចប់ជំនួយ UN ដែលរដ្ឋបាល Trump ប្រកាសដកខ្លួនចេញ appeared first on Millions times.

កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក
នៅប្រមុខអង្គការសហប្រជាជាតិ UN រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាឲ្យទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក។

នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក កាលពីថ្ងៃទី២៨ ខែកញ្ញា ក្នុងពេលថ្លែងសុន្ទរកថាកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៩  លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាអោយទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក ដែលអាចកសាងសន្តិភាពបានយូរអង្វែង  ស្ថិរភាពនយោបាយ អភិបាលកិច្ចល្អ  និងការគោរពនីតិរដ្ឋ។

តាមដានជាមួយយើង៖   Million Times

លោកថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបាន (១) ផ្តល់អាទិភាពខ្ពស់លើការកសាងធនធានមនុស្សដើម្បីបំពេញតម្រូវការសម័យឌីជីថល (២) ធ្វើពិពិធកម្មសេដ្ឋកិច្ចអោយបានស៊ីជម្រៅដោយធ្វើការអភិវឌ្ឍវិស័យសំខាន់ៗដូចជាការដឹកជញ្ជូន និងថាមពល (៣) ពន្លឿនការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល និង (៤ ) ជំរុញសមភាពយេនឌ័រ  សេដ្ឋកិច្ចបៃតង និងការការពារបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជា អំឡុងពេលចាប់ផ្តើមចេញដំណើរអាណត្តិទី៧ បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលដៅយុទ្ធសាស្រ្ត ៥ រួមមាន ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា ២. បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ៣. សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ៥.ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេស និងក្រុមព័ត៌មានសម្តេចធិបតី

The post កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក appeared first on Millions times.

អង្គការសហប្រជាជាតិ ​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លី
ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច( LDC) នៅឆ្នាំ២០២៧ ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាលក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះអគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានសម្តែងការអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

លោក អាទល់ ខារ៉េ (Atul KHARE) បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃចន្ទ ទី២២ កក្កដានេះ លោក អាទល់ ខារ៉េ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា​ និងបាន​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។

សម្ដេចនាយករដ្ឋមន្រ្តី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។

នាពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត​ បានបញ្ជាក់ថា កម្ពុជាមិនអាចនៅ​ជាប្រទេស LDC​ បានទៀតទេ​ បើទោះបីជា​ឋានៈរបស់ប្រទេស ​LDC មានផលប្រយោជន៍​មួយចំនួន​ក៏ដោយ។​​ តាមប្រមុខ​រដ្ឋាភិបាលកម្ពុជា​រូបនេះដដែល បើ​កម្ពុជាមិនពង្រឹងខ្លួនឯង​ទេ នោះកម្ពុជានឹង​នៅតែពឹងគេអស់មួយ​ជីវិត។ ​ផ្ទុយទៅវិញ បើកម្ពុជា​ពង្រឹងខ្លួនឯង និង​ដាក់ទិសដៅក្លាយជា​ប្រទេសអ្នកមាន ​នោះកម្ពុជាមិនត្រឹមតែ​អាចចាកចេញពី​ប្រទេសក្រីក្រ ឬ​LDC ប៉ុណ្ណោះទេ តែ​កម្ពុជាក៏នឹងក្លាយជា​ប្រទេសអ្នកមាន​នៅឆ្នាំ២០៥០ ​ដែលហ៊ានប្រកួត​ផ្ទាល់ជាមួយគេដែរ​។

ជាមួយគ្នានេះ ​សម្តេចក៏បានសង្កត់ធ្ងន់​ថា ដើម្បី​ឯករាជ្យភាព ​កម្ពុជាត្រូវតែ​ធ្វើខ្លួនឯង​ ប្រឹងខ្លួនឯង​ និងរស់ខ្លួនឯង​ដោយមិនត្រូវការ​ឲ្យមានការ​យោគយល់​ពីអ្នកណាទាំងអស់​ ព្រមទាំង​អាចប្រកួតស្មើគ្នា​ជាមួយគ្រប់ប្រទេស​ទាំងអស់​។ បញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ជាដំណោះស្រាយ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ។ លើសពីនេះ គឺការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ នេះជាកិច្ចពិភាក្សាដែលបណ្ដាប្រទសអភិវឌ្ឍន៍តិចតួច បានជជែកគ្នាក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)។

តាមការព្យាករ​របស់ធនាគារពិភពលោក​ កំណើនសេដ្ឋកិច្ច​កម្ពុជាសម្រាប់​ឆ្នាំ​២០២៤ គឺ​ស្ថិតក្នុងអត្រា ​៥,៨% ពោល​កើនលើសតិចតួច​ធៀបនឹងឆ្នាំ ​២០២៣ ដែលមាន​ ៥,៦%។ កំណើនសេដ្ឋកិច្ចនេះ​នឹងហក់ឡើងដល់ ​៦,១% ក្នុងឆ្នាំ​២០២៥ និង​៦,៤% ក្នុង​ឆ្នាំ២០២៦ ​ខណៈដែលកម្ពុជា​នឹងត្រូវចាកចេញ​ពីប្រទេស​LDC នៅឆ្នាំ​២០២៧ ខាងមុខ​៕

អត្ថបទ៖​ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post អង្គការសហប្រជាជាតិ ​អបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លី appeared first on Millions times.