TAFTAC Archives - Millions times

ឯកឧត្តម ហេង សួរ អបអរសាទរចំពោះលោក He Enjia ជាប់ឆ្នោតជាប្រធានសមាគម TAFTAC ថ្មី
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អបអរសាទរចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។

ឯកឧត្តម ហេង សួរ បានបង្ហាញការសាទរបែបនេះ នាឱកាសសន្និបាតលើកទី១៧ របស់សមាគម TAFTAC  នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ទី១ ៧ ខែមករា ឆ្នាំ ២០២៦ កន្លងទៅនេះ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។

ឯកឧត្តម រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ ព្រមទាំងរួមចំណែកជំរុញលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារនៅកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងថា ការដឹកនាំថ្មីនេះនឹងធ្វើឱ្យសមាគមបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកវិនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិត តាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

ក្នុងរយៈពេល ២៩ ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការនាំចេញផលិតផលទាំងនេះក្នុងឆ្នាំ២០២៥ មានតម្លៃប្រមាណ ១៥,៧ ពាន់លានដុល្លារអាមេរិក កើនឡើងពីតម្លៃប្រមាណ ១៣,៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ (កើនឡើង ១៥,៨%)។

ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ ២០២៥ ចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩ សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់។

ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ដល់ TAFTAC ឱ្យបន្តបង្កើនជំនឿទុកចិត្តរបស់សមាជិកភាព ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ព្រមទាំងបន្តជំរុញកិច្ចការអាទិភាពក្នុងស្មារតីបុរេសកម្មជាមួយគម្រោង ILO-BFC និងចូលរួមយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីពង្រឹងវប្បធម៌អនុលោមភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ៕

អត្ថបទ៖ ប៊ី

The post ឯកឧត្តម ហេង សួរ អបអរសាទរចំពោះលោក He Enjia ជាប់ឆ្នោតជាប្រធានសមាគម TAFTAC ថ្មី appeared first on Millions times.

សមាគម TAFTAC មើលឃើញថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាមានភាពរឹងមាំ និងកសាងកម្លាំងជំនាញរឹងមាំជាងមុន
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកឡើងថា ​វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជាមានភាពរឹងមាំ និងកសាងធនធានមនុស្ស ព្រមទាំងកម្លាំងការងារជំនាញរឹងមាំជាងមុន។

ការលើកឡើងនេះ គឺក្នុងជំនួបពិភាក្សារវាងលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ជាមួយលោក Hacheong Yun អគ្គនាយក KOTRA (ទីភ្នាក់ងារពាណិជ្ជកម្មកូរ៉េ) នៅថ្ងៃទី ២៣ ខែឧសភានេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងជំនួយពាណិជ្ជកម្មច្រើនជាងមុន និងការវិនិយោគរវាងប្រទេសទាំងពីរ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបពិភាក្សានេះ តំណាងសមាគម TAFTAC បានមើលឃើញថា វិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជាមានភាពរឹងមាំ និងកសាងធនធានមនុស្ស ព្រមទាំងកម្លាំងការងារជំនាញរឹងមាំជាងមុន ហើយនឹងស្វាគមន៍វិនិយោគិនកូរ៉េទាំងអស់ ដែលមកបណ្តាក់ទុនទាំងផ្នែកផលិតកម្ម និងការវិនិយោគលើផ្នែកផលិតវត្ថុធាតុដើម។

សមាគម TAFTAC បានគូសបញ្ជាក់ថា បញ្ហាចីរភាព គឺជានិន្នាការថ្មីមួយដែលកំពុងលេចឡើង ដែលឧស្សាហកម្មនេះកំពុងសម្លឹងមើល ដើម្បីកសាងបរិស្ថានប្រកបដោយចីរភាព និងកន្លែងផលិតកម្មបៃតងជាងមុន(គិតអំពីបរិស្ថានខ្លាំងជាងមុន)។

ក្រុមហ៊ុនប្រហែល ១៥០០ ស្ថិតនៅក្នុងវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរដែលមានកម្មករនិយោជិតប្រហែល ៩០ម៉ឺននាក់ ជាមួយនឹងប្រាក់បៀវត្សរ៍ជាមធ្យម ២៦០ ដុល្លារ/ខែ ដែលរួមចំណែកដល់ ១០ភាគរយនៃGDP។ ក្នុងនោះដែរ ជារៀងរាល់ឆ្នាំអ្នកស្វែងរកការងារថ្មី និងយុវជនវ័យក្មេងចំនួន ៣០ម៉ឺននាក់ បានចូលក្នុងទីផ្សារការងារ។

បើតាមសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បច្ចុប្បន្នវត្ថុធាតុដើម ភាគច្រើនបំផុតត្រូវបាននាំចូល ហើយកម្ពុជាត្រូវការផលិតកម្មផលិតវត្ថុធាតុដើមច្រើនជាងមុន ដើម្បីវិនិយោគក្នុងការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ច្រើនជាងមុន។ ការនាំចេញមានចំនួន ១១ ២៩០លានដុល្លារ ទៅសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន ចក្រភពអង់គ្លេស កាណាដា និងទីផ្សារផ្សេងៗទៀត។

ចំណែកភ្នាក់ងារពាណិជ្ជកម្មកូរ៉េ (KOTRA) ក៏បានលើកឡើងដែរថា KOTRA ជាផ្នែកពាណិជ្ជកម្មរបស់ស្ថានទូតកូរ៉េ ដែលជួយសមាជិកកូរ៉េ វិនិយោគិននៅក្រៅប្រទេសជាង ១០០ប្រទេស។ វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានធ្វើបទបង្ហាញអំពីវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យ ហើយរីករាយក្នុងការសហការជាមួយដៃគូកូរ៉េក្នុងការអភិវឌ្ឍន៍ម៉ូដ ជំនាញ និងផែនការអភិវឌ្ឍន៍ធនធានមនុស្សពាក់ព័ន្ធ។

KOTRA នឹងធ្វើការជាមួយវិនិយោគិន ស្ថាប័ននានា ដើម្បីស្វែងរកឱកាសសម្រាប់ការបណ្តុះបណ្តាល ជំនួយបច្ចេកទេស ការដោះដូរកម្មវិធីសិក្សាក្នុងវិស័យ ដែលទាក់ទងនឹងការអភិវឌ្ឍន៍ធនធានមនុស្ស។ ទាំង KOTRA និង TAFTAC កំណត់ចំណុចទំនាក់ទំនង និងសហការដើម្បីផលប្រយោជន៍របស់សមាជិកទាំងវិនិយោគិនកូរ៉េ និងកម្ពុជាក្នុងវិស័យឧស្សាហកម្ម៕

អត្ថបទ៖ វីរៈ រូបភាព៖ សមាគម TAFTAC

The post សមាគម TAFTAC មើលឃើញថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាមានភាពរឹងមាំ និងកសាងកម្លាំងជំនាញរឹងមាំជាងមុន appeared first on Millions times.