ប្រទេសបង់ក្លាដែស បានឃើញកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ដែលនាំទៅដល់ការលេចចេញនូវសហគ្រិនជោគជ័យ និងមហាសេដ្ឋីជាច្រើនរូប។ ជាអកុសលនៅប៉ុន្មានសប្តាហ៍មកនេះ បង់ក្លាដែសបានធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរដោយបង្ករឡើងដោយក្រុមនិស្សិតប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាលបានធ្លាក់ចូលទៅក្នុងអំពើហឹង្សាដ៏សាហាវ រហូតធ្វើឲ្យនាយករដ្ឋមន្ត្រីកាន់អំណាចដ៏យូរលោកស្រី Sheikh Hasina លាលែងពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីមានចលាចលយ៉ាងធ្ងន់ធ្ងរជាច្រើនសប្តាហ៍។ យ៉ាងណានៅក្នុងអត្ថបទនេះ គេហទំព័រ Million Times សូមនាំប្រិយមិត្តមកដឹងពីកំពូលអ្នកមានបំផុតទាំង ១០រូបក្នុងប្រទេសបង់ក្លាដែសប្រចាំឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី៦ ខែសីហានេះ ដូចខាងក្រោម៖ លេខរៀង បញ្ជីឈ្មោះ ចំនួនទឹកប្រាក់ 1 Moosa Bin Shamsher $12 Billion (១២ពាន់លានដុល្លារ) 2 Salman F. Rahman $2 Billion (២ពាន់លានដុល្លារ) 3 Tarek Rahman $1.7 Billion (១.៧ពាន់លានដុល្លារ) 4 Sajeeb Wahed Joy $1.5 Billion (១.៥ពាន់លានដុល្លារ) 5 Sayeed Abul Hossain $1.2...