Tag: Pavel Duro

Home » Pavel Duro
រដ្ឋអាជ្ញាទីក្រុងបារីសមិនបញ្ជាក់ពីមូលហេតុចាប់ខ្លួនមហាសេដ្ឋីម្ចាស់ Telegram ខណៈការរិះគន់ធ្លាក់មក

រដ្ឋអាជ្ញាទីក្រុងបារីសមិនបញ្ជាក់ពីមូលហេតុចាប់ខ្លួនមហាសេដ្ឋីម្ចាស់ Telegram ខណៈការរិះគន់ធ្លាក់មក

មហាសេដ្ឋី Pavel Durov ម្ចាស់បណ្តាញសង្គម Telegram ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Le Bourget ជាយទីក្រុងប៉ារីស ដែលលោកបានធ្វើដំណើរពីប្រទេស Azerbaijan។ ការចាប់ខ្លួនមហាសេដ្ឋីវ័យ ៣៩ឆ្នាំរូបនេះ ចំពេលមានការស៊ើបអង្កេតទៅលើបណ្តាញសង្គម Telegram ដែលជាកម្មវិធីផ្ញើសារល្បី ក្រោមហេតុផល Telegram អនុញ្ញាតឱ្យមានឧក្រិដ្ឋកម្មនៅលើកម្មវិធីរបស់ខ្លួនដោយសារតែការខ្វះកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីអនុវត្តច្បាប់។  យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង លោក Durov ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពាក់ព័ន្ធនឹងការបដិសេធ និងទង្វើធ្វេសប្រហែសរបស់ Telegram នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីអនុវត្តច្បាប់របស់ប្រទេសបារាំង ដូចជាអំពើភេរវកម្ម ជួញដូរគ្រឿងញៀន ឆបោក និងលាងលុយកខ្វក់។ វាមិនទាន់មានភាពច្បាស់នៅឡើយទេពាក់ព័ន្ធនឹងការចាប់ខ្លួនលោក Durov តើទីភ្នាក់ងារបារាំងមួយណាបានឃុំខ្លួន Durov ឬការចោទប្រកាន់ពីបទអ្វីដែលលោកកំពុងប្រឈម ហើយការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស បានបដិសេធមិនធ្វើអត្ថាធិប្បាយទៅកាន់កាសែត The New York Times ។ មេធាវីម្នាក់របស់លោក Durov ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បាននិយាយរិះគន់ការចាប់ខ្លួនលោក Durov ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា វាដូចជាក្រុមហ៊ុនផលិតរថយន្តដែលត្រូវបានរិះគន់ចំពោះគ្រោះថ្នាក់ ឬធ្លាប់ប្រើសម្រាប់ដឹកជញ្ជូនគ្រឿងញៀន។ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើបណ្តាញសង្គម X...