Tag: NACC

Home » NACC
ក្រុមប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ

ក្រុមប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលអនុញ្ញាតឱ្យលោក ថាក់ស៊ីន ស្នាក់នៅមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ

គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ហៅកាត់ NACC សម្រេចស៊ើបអង្កេតលើមន្ត្រីរដ្ឋាភិបាលថៃមួយចំនួនដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នាក់នៅក្នុងមន្ទីរពេទ្យជំនួសឱ្យពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ចេញផ្សាយនៅថ្ងៃអង្គារ។ អគ្គលេខាធិការ NACC លោក Sarote Phuengramphan និយាយកាលពីថ្ងៃចន្ទថា គណៈកម្មការសម្រេចបានស៊ើបអង្កេតជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា មន្ត្រីនៅនាយកដ្ឋានកែប្រែ, មន្ទីរពេទ្យ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនលោក ថាក់ស៊ីន ទៅមន្ទីរពេទ្យដើម្បីកុំឲ្យលោកជាប់ពន្ធនាគារ។ លោក ថាក់ស៊ីន ក្នុងរថយន្តពេលត្រឡប់មកដល់ប្រទេសវិញ យោងតាមការចោទប្រកាន់ លោក ថាក់ស៊ីន ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេល ១៨០ថ្ងៃ ទោះបីលោកមិនឈឺធ្ងន់ក៏ដោយ។ លោក Sarote បន្តថា NACC បានរកឃើញអង្គហេតុ សាក្សី និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការស៊ើបអង្កេត ដូច្នេះបានចាប់ផ្តើមបន្តសំណុំរឿងនេះ។ លោក​បន្ត​ទៀតថា ការ​ស៊ើប​អង្កេត​នឹង​ផ្តោត​លើ​មន្ត្រី​ចំនួន ១២នាក់​នៅ​នាយកដ្ឋាន​កែប្រែ មន្ទីរពេទ្យ​ និងនគរបាល។ លោក ថាក់ស៊ីន បាន​វិល​ត្រឡប់​ចូលស្រុកវិញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​និរទេស​ខ្លួន​អស់រយៈពេល ១៥​ឆ្នាំ។...