Tag: Li Qiang

Home » Li Qiang
ចិន​ដាក់​ចេញ​ច្បាប់​ថ្មី ដើម្បី​បង្កើន​វិធានការ​ប្រឆាំង​នឹង​ទណ្ឌកម្ម​បរទេស

ចិន​ដាក់​ចេញ​ច្បាប់​ថ្មី ដើម្បី​បង្កើន​វិធានការ​ប្រឆាំង​នឹង​ទណ្ឌកម្ម​បរទេស

នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីអនុវត្តច្បាប់ថ្មីសម្រាប់ការពង្រឹងវិធានការរបស់ប្រទេសចិនចំពោះទណ្ឌកម្មបរទេស។ នេះបើតាមរដ្ឋាភិបាលចិនកាលពីថ្ងៃចន្ទ ដែលសារព័ត៌មាន Reuters ដកស្រង់ចុះផ្សាយ។ ច្បាប់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិនដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ចែងថា បុគ្គល ឬអង្គភាពដែលពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានាអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។ តាមច្បាប់នេះ អ្នក​ដែល​ស្ថិត​ក្នុង​បញ្ជី​អាច​នឹង​ត្រូវ​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ចិន ឬ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​ចិន។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិនអាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬមនុស្សនៅក្នុងប្រទេសចិន។ បទប្បញ្ញត្តិថ្មីចែងលម្អិតអំពីវិស័យដែលបុគ្គល និងអង្គការបរទេសអាចត្រូវបានរឹតបន្តឹង ទាំងនោះរួមមាន៖ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។ បទប្បញ្ញត្តិនេះក៏កំណត់នូវជំហានដែលរដ្ឋាភិបាលចិនអាចអនុវត្តដើម្បីអនុវត្តវិធានការតបត ដូចជាការហាមឃាត់ ឬរឹតបន្តឹងបុគ្គល និងអង្គការពីការនាំចូល និងនាំចេញទំនិញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយជាមួយនឹងការទប់ស្កាត់ពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទំនិញរបស់ចិនជាមួយនឹងពន្ធបន្ថែម ២០% ចាប់តាំងពីខែកុម្ភៈ ហើយអាចមានបន្ថែមទៀតនៅដើមខែមេសា។ ជាការឆ្លើយតប ប្រទេសចិនបានដាក់ពន្ធប្រឆាំង អនុវត្តការទប់ស្កាត់លើការនាំចេញធនធានមួយចំនួន...