JICA Archives - Millions times

រដ្ឋបាលខេត្តសៀមរាប និង JICA រួមគ្នាបន្តអភិវឌ្ឍន៍គម្រោង “ទីក្រុងឆ្លាតវៃ”
រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) បានរៀបចំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម(JCC) លើកទី ១ នៃគម្រោងអនុវត្តវិធីសាស្រ្ត ទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាបជំហាន ២ និងពិធីចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចប្រជុំ (Meeting Record)។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និង JICA ដឹកនាំដោយលោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) តំណាងជាន់ខ្ពស់ នៃការិយាល័យ JICA ប្រចាំកម្ពុជា ដែលមានការចូលរួមពីអ្នកពាក់ព័ន្ន។

យោងតាមឯកឧត្តម ប្រាក់ សោភ័ណ រដ្ឋបាលខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA អស់រយៈពេលជាង ៤ ឆ្នាំមកហើយ លើការសិក្សារៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប និងបានជួយសិក្សាស្វែងរកនូវបញ្ហាប្រឈម ដែលកើតមានឡើងនៅក្នុងក្រុង ព្រមទាំង​បានរៀបចំផែនទីបង្ហាញផ្លូវក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់ជាគំនិតជម្រើស សម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈម។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម បានឱ្យដឹងទៀតថា នៅក្នុងដំណាក់កាលទី ១ ដែលទើបបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥កន្លងទៅ ដោយបានអនុវត្តនូវគម្រោងសាកល្បងចំនួន ៨ គម្រោងផ្សេងទៀត ក្នុងនោះគម្រោងចំនួន ៦ បាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារJICA ក៏បានអនុម័តបន្តការអនុវត្តគម្រោងទីក្រុងឆ្លាតវៃសៀមរាប សម្រាប់ដំណាក់កាលទី ២ ដែលបានចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៨ ខាងមុខនេះ។ នៅក្នុងដំណាក់កាលទី ២ នៃគម្រោងទីក្រុងឆ្លាតវៃនេះ JICA​ ក៏នៅតែបន្តដាក់ផែនការក្នុងការកសាងសមត្ថភាព ដល់មន្រ្តីរាជការទាំងអស់ ដើម្បីជំរុញការអនុវត្តគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបផងដែរ។

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងអំណរគុណសម្ដែងនូវការអរគុណ ចំពោះរដ្ឋាភិបាល នៃប្រទេសជប៉ុន ដែលបន្តផ្ដល់ការគាំទ្រគម្រោងទីក្រុងឆ្លាតវៃក្រុងសៀមរាបជំហ៊ាន ២ (Phase 2) និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជប៉ុន ដែលជានិច្ចជាកាល តែងតែផ្តល់នូវការជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃនៅក្នុងខេត្តសៀមរាប។

ឯកឧត្តម ក៏បានស្នើដល់លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បង្កើតបន្ថែមនូវកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ឬក្រុងសៀមរាប ជាមួយបណ្តាខេត្ត ក្រុង នៃប្រទេសជប៉ុន ក្នុងការកសាងសមត្ថភាពមន្រ្តី និងការផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមក លើគម្រោងទីក្រុងឆ្លាតវៃបន្តទៀត។

លោកស្រី MIURA Yoshiko (មីយូរ៉ា យ៉ូស៊ិកុ) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អភិបាលខេត្ត និងក្រុមការងារទាំងអស់របស់រដ្ឋបាលខេត្តដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ នៅក្នុងដំណាក់កាលទី១​ យើងសម្រេចបានលទ្ធផលជាច្រើនដូចជា អភិបាលកិច្ចឌីជីថល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធវេទិកាទិន្នន័យ ការកែលម្អបរិស្ថានទីក្រុង ការត្រួតពិនិត្យកន្លែងចតរថយន្តខុសច្បាប់ និងការបើកដំណើរការកិច្ចសហការរវាងស្ថាប័នសាធារណៈ និងឯកជន(SmartCityConsortium)ដើម្បីបង្កើនប្រសិទ្ធភាពការចោល សំរាមតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ។

លោកស្រី បានថ្លែងបន្តថា ជាពិសេស សំណើទីក្រុងឆ្លាតវៃផ្សេងៗដែលដាក់ជូនដោយក្រុមហ៊ុនឯកជន អ្នកសិក្សានិងនិស្សិតនៅសម្ព័ន្ធបាននាំមកនូវទស្សនវិស័យនិងតម្លៃពិត ប្រាកដដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងដោយបញ្ជាក់សារជាថ្មីអំពីសារៈ សំខាន់នៃការជំរុញទីក្រុងឆ្លាតវៃជាមួយនឹងវិធីសាស្ត្រផ្តោតលើប្រជាជនជាជាងវិធីសាស្រ្តផ្តោតលើបច្ចេកវិទ្យា។

លោកស្រី​ បានបន្តថា ៖«នៅក្នុងដំណាក់កាលទី ២​ យើងនឹងអភិវឌ្ឍបន្ថែមទៀតនូវមូលដ្ឋានគ្រឹះដែលយើងបានរៀបចំពីដើមរហូតមកដល់បច្ចុប្បន្ន ហើយផ្លាស់ប្តូរពី “ដំណាក់កាលសាកល្បង” ទៅ​ “ដំណាក់កាលអនុវត្ត” នៅក្នុងតំបន់ដែលបានជ្រើសរើស។ ដំណាក់កាលទី១ ទទួលបានការកោតសរសើរខ្ពស់ពីក្រសួងមហាផ្ទៃហើយក្នុងដំណាក់កាលនេះ យើងរំពឹងថានឹងចែករំលែកការអនុវត្តន៍របស់ខ្លួនមិនត្រឹមតែជាមួយខេត្ត សៀមរាបប៉ុណ្ណោះទេ ថែមទាំងខេត្តផ្សេងៗទៀតផងដែរ»។​

លោកស្រីបានឱ្យដឹងថា នៅក្នុងដំណាក់កាលទី ២ យើងនឹងផ្តោតលើ ឧស្សាហកម្មសាធារណៈ​ និងសាធារណៈជនក្នុងវិស័យនីមួយៗ​ ដោយណែនាំបច្ចេកវិទ្យាជាឯកតោភាគី JICA នឹងការស្តាប់មតិ គោរពកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា និងធ្វើការរួមគ្នាដើម្បីបង្កើតប្រព័ន្ធដែលពិតជាអាចប្រើប្រាស់បាន មានប្រយោជន៍ និងនិរន្តរភាព។ យើងសង្ឃឹមថាគម្រោងនេះនឹងមិនគ្រាន់តែធ្វើឱ្យប្រសើរឡើងនូវទីក្រុងនោះទេ ប៉ុន្តែនឹងនាំទៅដល់”ការអភិវឌ្ឍន៍ទីក្រុងដែលតម្រង់ទិសនាពេលអនាគតដែលធ្វើអោយជីវិតរ ស់នៅរបស់មនុស្សកាន់តែប្រសើរឡើង»៕

អត្ថបទ៖ ប៊ី

The post រដ្ឋបាលខេត្តសៀមរាប និង JICA រួមគ្នាបន្តអភិវឌ្ឍន៍គម្រោង “ទីក្រុងឆ្លាតវៃ” appeared first on Millions times.

កម្ពុជា និង JICA បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត
កម្ពុជា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែម។

ការបន្តជំរុញកិច្ចសហការប្រតិបត្តិការនេះ ត្រូវធ្វើឡើងក្នុងជំនួបពិភាក្សា​រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា nigឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី១០ឆ្នាំមុន។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។

ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី ៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។

តាមដានជាមួយយើង៖   Million Times

ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

សម្តេចធិបតី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រដល់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ សម្តេចបវរធិបតីបានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។

សម្តេចធិបតី និងឯកឧត្តមប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើកកម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ។ សម្តេចបវរធិបតីបានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតបានអរគុណកម្ពុជា ដែលជាប្រទេសទី ១ ក្នុងការទទួលស្វាគមន៍អ្នកស្ម័គ្រចិត្តសម្រាប់កិច្ចសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV)។ សម្តេចបវរធិបតីក៏បានសម្តែងការអបអរសាទរខួប ៦០ ឆ្នាំ នៃអ្នកស្ម័គ្រចិត្តជប៉ុន ក្នុងក្របខណ្ឌJOCV នៅកម្ពុជា នាឆ្នាំនេះ៕

អត្ថបទ៖ ប៊ី

The post កម្ពុជា និង JICA បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត appeared first on Millions times.

បង្ហើបតម្រុយសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គពីកោះនរា ទៅកាន់ទីក្រុងអរិយក្សត្រ
តម្រុយនៃការសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីផ្លូវជាតិលេខ១ តំបន់កោះនរា ទៅកាន់ក្រុងអរិយក្សត្រ តំបន់ទីក្រុង មេគង្គឃី បានចាប់ផ្តើមលើកមកយកពិភាក្សាពិនិត្យលើលក្ខខណ្ឌយោងសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ។

តាមដានជាមួយយើង៖   Million Times

កាលពីថ្ងៃទី៣១ ខែមីនា មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។

តំណាងទីភ្នាក់ងារ JICA បានបង្ហាញនូវផែនការសកម្មភាពដែលត្រូវត្រៀមអនុវត្តនៅពេលខាងមុខ និងស្នើសុំនូវធាតុចូលបន្ថែម ដើម្បីឱ្យការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងប្រព្រឹត្តដោយរលូនប្រកបដោយប្រសិទ្ធភាព និងស័ក្កសិទ្ធិភាព ឆ្លើយតបនឹងស្ថានភាព ការប្រែប្រួលនិងតម្រូវការជាក់ស្តែងលើទីតាំងដែលបានកំណត់។

ក្នុងកិច្ចប្រជុំនេះ ភាគីរដ្ឋាភិបាលបានណែនាំដល់ក្រុមការងារសិក្សា ត្រូវគិតគូរឱ្យបានច្បាស់លាស់ពីអំពីការប្រែប្រួលធាតុអាកាស (Climate Change) ការសិក្សាអំពីហេតុប៉ះពាល់លើបរិស្ថាននិងសង្គម និងការផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋដែលអាចនឹងរងគ្រោះដោយគម្រោង។

គួររំលឹកថា កាលកន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យសាងសង់ស្ពានតភ្ជាប់ពីក្រុងរណបមេគង្គឃី ស្ថិតនៅក្រុងអរិយក្សត្រ ភ្ជាប់ទៅកោះនរា ដោយចង់ឱ្យសិក្សាពីលទ្ធភាពទាំងស្ពានលើទឹក និងក្រោមទឹក។

ក្នុងបើកការដ្ឋានសាងសង់ទីក្រុងរណបមេគង្គឃី នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការឱ្យសិក្សាតភ្ជាប់ស្ពានទាំងលើផ្ទៃទឹក និងផ្លូវក្រោមទឹកចេញពីទីក្រុងរណបមេគង្គឃី ស្ថិតក្នុងក្រុងអរិយក្សត្រ គឺដើម្បីធ្វើយ៉ាងណាភ្ជាប់បើកច្រកប្រជាពលរដ្ឋរស់នៅទីក្រុងរណបមេគង្គឃី ថ្ងៃក្រោយអាចធ្វើដំណើរឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរវាងទៅតាមផ្លូវណាឆ្ងាយជាដើម ឬមួយឡើងពីកោះនរា ទៅកាន់ទីក្រុងកោះពេជ្រ ក៏កាន់តែល្អដែលជួួសម្រួលក្នុងការធ្វើដំណើរចេញ ចូលរបស់ប្រជាពលរដ្ឋ។

សម្តេចបានបង្ហាញជំនឿជឿជាក់ថា សក្តានុពលនៃការតភ្ជាប់ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធនានានឹងនាំមកនូវការរីកចម្រើននៅផ្នែកខាងកើតទន្លេមេគង្គ ពោលគឺមិនមែនតែក្រុងអរិយក្សក្រនោះទេតែនឹងរុញការរីកចម្រើនរហូតដល់ផ្លូវជាតិលេខ៨ ក្លាយជាតំបន់ឧស្សាហកម្ម និងមានលក្ខណៈទំនើបដូចតំបន់ទិសខាងលិចផងដែរ ហើយទៅអនាគត តំបន់នេះនឹងប្រែក្លាយពីតំបន់វាលស្មៅដុះ ទៅជាតំបន់សេដ្ឋកិច្ចដុះកាន់រីកចម្រើននាទិសខាងកើតនៃដងទន្លេ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងសាធារណការ

The post បង្ហើបតម្រុយសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គពីកោះនរា ទៅកាន់ទីក្រុងអរិយក្សត្រ appeared first on Millions times.