ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos បានលក់ផ្ទះមួយខ្នងនៅទីក្រុង Seattle រដ្ឋ Washington ខណៈតម្លៃផ្ទះមួយខ្នងនេះត្រូវបានចាត់ទុកជាការលក់ផ្ទះថ្លៃបំផុតប្រចាំរដ្ឋ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។ មនុស្សកំពូលលុយរូបនេះបានលក់ផ្ទះក្នុងតម្លៃ ៦៣លានដុល្លារ ទៅឲ្យក្រុមហ៊ុន Cayan Investments LLC ដោយចំណេញបានប្រាក់ជាង ២៥លានដុល្លារ ពោលលោកបានចាយលុយត្រឹម ៣៧,៥លានដុល្លារប៉ុណ្ណោះ ដើម្បីទិញវាកាលពីឆ្នាំ២០១៩។ លោក Bezos បានសម្រេចចិត្តដាក់ផ្ទះនេះលក់ បន្ទាប់ពីលោកផ្លាស់ប្ដូរទីលំនៅទៅកាន់ទីក្រុង Miami ដោយរស់នៅជាមួយគូស្នេហ៍អ្នកនាង Lauren Sanchez រយៈពេលជិត ២ឆ្នាំមកនេះ។ គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយតម្លៃផ្ទះនៅទីក្រុង Seattle បានហក់ឡើងថ្លៃជាខ្លាំង ដោយសារក្រុមមហាសេដ្ឋីបច្ចេកវិទ្យា កំពុងប្រមូលផ្ដុំគ្នានៅទីនោះ ដោយតម្លៃផ្ទះជាមធ្យម បានហក់ឡើងដល់ទៅ ៨លានដុល្លារក្នុងមួយខ្នង៕ អត្ថបទ៖ Luffy រូបភាព៖ NYT
Tag: Jeff Bezos
មេធំ Amazon មានគម្រោងរៀបការជាមួយគូដណ្ដឹង លើនាវាតម្លៃ ៥០០លានដុល្លារក្នុងឆ្នាំនេះ
មេធំ Amazon មានគម្រោងរៀបការជាមួយគូដណ្ដឹង លើនាវាតម្លៃ ៥០០លានដុល្លារក្នុងឆ្នាំនេះ
Elon Musk ចុចឈ្មោះមហាសេដ្ឋី ៣រូបថាជាមនុស្សកំពូលឆ្លាតបំផុតលើពិភពលោក
Elon Musk ចុចឈ្មោះមហាសេដ្ឋី ៣រូបថាជាមនុស្សកំពូលឆ្លាតបំផុតលើពិភពលោក
មហាសេដ្ឋី ៥រូបចូលរួមពិធីស្បថចូលកាន់តំណែង Trump ដឹកដៃគ្នារបូតលុយជាង ២០០ពាន់លានដុល្លារ
មហាសេដ្ឋី ៥រូបចូលរួមពិធីស្បថចូលកាន់តំណែង Trump ដឹកដៃគ្នារបូតលុយជាង ២០០ពាន់លានដុល្លារ
Jeff Bezos ផ្តល់ប្រាក់ $១០០ លានដុល្លារដល់តារាសម្តែង និងជាឧត្តមនាវីឯកចូលនិវត្តន៍ម្នាក់
ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos និងគូដណ្តឹងអ្នកស្រី Lauren Sánchez បានផ្តល់ប្រាក់ចំនួន $១០០ លានដុល្លារ
ល្បីថាមនុស្សកំពូលលុយ Jeff Bezos ត្រៀមចាយ ៥០០លានដុល្លារ រៀបការជាមួយមិត្តស្រី
ល្បីថាមនុស្សកំពូលលុយ Jeff Bezos ត្រៀមចាយ ៥០០លានដុល្លារ រៀបការជាមួយមិត្តស្រី
មហាសេដ្ឋី Amazon បាត់បង់តំណែងលេខ២ ក្នុងបញ្ជីឈ្មោះមនុស្សកំពូលលុយលើពិភពលោក
មហាសេដ្ឋី Amazon បាត់បង់តំណែងលេខ២ ក្នុងបញ្ជីឈ្មោះមនុស្សកំពូលលុយលើពិភពលោក
មេធំ Amazon ប្រកាសលក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿងតម្លៃ ៣៩លានដុល្លារ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានដាក់លក់យន្តហោះផ្ទាល់ខ្លួនមួយគ្រឿង ក្នុងចំណោមយន្តហោះផ្ទាល់ខ្លួនចំនួន ៤គ្រឿង ដែលលោកកំពុងចតទុកក្នុងប្រលាន។ សារព័ត៌មាន Insider បានរាយការណ៍ថា យន្តហោះផ្ទាល់ខ្លួនដែលមហាសេដ្ឋីរូបនេះចង់លក់ចេញ គឺជាប្រភេទ Gulfstream G650ER សេរីឆ្នាំ២០១៥ ក្នុងតម្លៃ ៣៩លានដុល្លារ បន្ទាប់ពីមេធំ Amazon ទើបចាយលុយ ៨០លានដុល្លារទិញយន្តហោះថ្មីប្រភេទ Gulfstream G700។ តាមរយៈរូបភាពដែលបានបង្ហាញលើគេហទំព័រលក់យន្តហោះ បានឲ្យដឹងថា យន្តហោះប្រភេទ Gulfstream G650ER នោះមានការរចនាខាងក្នុងពណ៌ប្រផេះ លាយត្នោត មានបន្ទប់ប្រជុំ បន្ទប់ទឹក និងសាឡុងសម្រាប់អង្គុយ ក៏ដូចជាមានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់ ១៤នាក់ថែមទៀត។ យន្តហោះ Gulfstream G650ER ដែលមហាសេដ្ឋី Jeff Bezos ប្រកាសលក់នោះ គឺជាសេរីចាស់បំផុតក្នុងចំណោមយន្តហោះដែលលោកមាន ហើយនៅក្នុងឆ្នាំ២០២៤នេះ អតីតនាយកប្រតិបត្តិ Amazon បានធ្វើដំណើរតាមរយៈយន្តហោះមួយគ្រឿងនេះចំនួន ៧៣ដង ចំណាយពេល ២២៤ម៉ោង និងចាយលុយចាក់សាំងអស់ប្រមាណ ៦៧៧ ០០០ដុល្លារ៕...