លោកស្រី Jareeporn Jarukornsakul គឺជាស្រ្តីអ្នកមានបំផុតក្នុងប្រទេសថៃដែលឈរលេខរៀងទី៣១ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបាងកក និងថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ នៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ។ តើលោកស្រី Jareeporn Jarukornsakul កំពុងរកស៊ីក្នុងវិស័យអ្វី? លោកស្រី Jareeporn Jarukornsakul គឺជាវិនិយោគក្នុងវិស័យអចលនទ្រព្យ និងតំបន់ឧស្សាហកម្មដ៏លេចធ្លោរមួយរូបក្នុងប្រទេសថៃ។ មានអាយុ ៥៧ឆ្នាំ លោកស្រី Jareeporn ជាសហស្ថាបនិក និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃសាជីវកម្ម WHA Group ដែលជាក្រុមហ៊ុនឃ្លាំង និងដឹកជញ្ជូនឈានមុខគេរបស់ប្រទេសថៃ។ លោកស្រីបានដំណើរការក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៧ លោកស្រីបានពង្រីកអាជីវកម្មផ្នែកថាមពលកកើតឡើងវិញរបស់ WHA គឺ WHA Utilities & Power ។ WHA បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Gulf, Mitsui និង Tokyo Gas សម្រាប់ការចែកចាយឧស្ម័នធម្មជាតិនៅក្នុងតំបន់ឧស្សាហកម្ម។ WHA បានពង្រីកខ្លួនទៅក្នុងប្រទេសវៀតណាម ហើយមានគម្រោងវិនិយោគ ១...