Tag: Cartenz Tactical

Home » Cartenz Tactical
ហាងសម្លៀកបំពាក់ Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤កុម្ភៈ

ហាងសម្លៀកបំពាក់ Cartenz Tactical នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤កុម្ភៈ

នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយក ក្រុមហ៊ុន អ ធី អិន ខេ គ្រុប បានអញ្ជើញចុះត្រួតពិនិត្យទីតាំងហាង ដើម្បីត្រៀមរៀបចំពិធីសម្ពោធជាផ្លូវការ ហាង Cartenz Tactical សាខាទី១ នៅខណ្ឌទួលគោក ដែលនឹងប្រារព្វឡើងនៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។ មុនសម្រេចឈានដល់ការបើកសម្ពោធជាផ្លូវការរបស់ហាង Cartenz Tactical សាខាទី១នេះ ឧកញ៉ា ឈាង សុវណ្ណរតនៈ បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន RTNK Group ចុះបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ីជាច្រើនថ្ងៃ កាលថ្ងៃទី២៣ ខែមករាកន្លងទៅ ដើម្បីសិក្សាតំបន់ប្រវត្តិសាស្រ្ត និងរោងចក្រ CartenzTactical ក្នុងន័យសិក្សាបន្ថែមពីប្រតិបត្តិការលក់ប្រចាំថ្ងៃការរៀបចំហាង និងការកំណត់ស្តង់ដារ សម្រាប់ហាងដែលត្រៀមបើកនៅកម្ពុជាក្នុងពេលឆាប់ៗ រួមទាំងជំនួបពិភាក្សាការងារពង្រីកការវិនិយោគបន្ថែមទៀតផងដែរ។  សម្រាប់ហាង Cartenz Tactical សាខាទី១នេះ មានលក់សំលៀកបំពាក់ទាន់សម័យជាច្រើនដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប នឹងរបស់ប្រើប្រាស់ជាច្រើនទៀតផងដែរ សុទ្ធតែជារបស់ដែលមានគុណភាពល្អ។  សូមបញ្ជាក់ថា ក្រុមហ៊ុន RTNK Group បង្កើតឡើងក្នុងឆ្នាំ២០២២ ជាក្រុមហ៊ុនមេដែលមានបុត្តសម្ព័ន្ធធំៗចំនួន ៣ ចម្រុះវិស័យ ដូចជាRTNK Investment Co,. Ltd , RTNK Retail Co,. Ltd និង RTNK Food & Beverage ហើយត្រូវបានដឹកនាំដោយផ្ទាល់ពីឧកញ៉ា ឈាង សុវណ្ណរតនៈ ដែលបានបញ្ចប់ការសិក្សាជំនាញធុរកិច្ចពីចក្រភពអង់គ្លេស៕ អត្ថបទ៖ មោលី រូបភាព៖ RTNK Group

ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំយកម៉ាកយីហោ Cartenz Tactical ដ៏ល្បីមកកាន់កម្ពុជា

ឧកញ៉ា ឈាង សុវណ្ណរតនៈ នាំយកម៉ាកយីហោ Cartenz Tactical ដ៏ល្បីមកកាន់កម្ពុជា

ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK Retail  បានចុះអនុស្សរណៈនៃការយោគយល់លើអាជីវកម្មថ្មីមួយទៀតហើយលើម៉ាកយីហោ