ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ប្រទេសចិន BYD បានបង្ហាញការភ្ញាក់ផ្អើលចំពោះល្បឿនអនុវត្តការងារនៅកម្ពុជា ហើយចង់យកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់ នាពេលខាងមុខ។ ការបង្ហាញការភ្ញាក់ផ្អើលនេះ គឺក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD. ដឹកនាំដោយ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ។ គោលបំណងនៃជំនួបនេះ គឺក្រុមហ៊ុន BYD ចង់ជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍ការងាររបស់ក្រុមហ៊ុន BYD នៅកម្ពុជាក្នុងរយៈពេលកន្លងមក, វឌ្ឍនភាពនៃការអនុវត្តការងារសាងសង់រោងចក្រដំឡើងរថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, និងគម្រោងក្នុងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ រោងចក្រដំឡើងរថយន្តអគ្គិសនី និងមជ្ឈមណ្ឌលជួសជុលថែទាំ នាពេលឆាប់ៗខាងមុខ។ ក្នុងជំនួបនេះដែរ លោក Xiao Haipin នាយកប្រតិបត្តិនៃការិយាល័យប្រធានសម្ព័ន្ធក្រុមហ៊ុន BYD បាននាំយកនូវការកត់សម្គាល់ខ្ពស់ពីសំណាក់គណៈគ្រប់គ្រងសម្ព័ន្ធ BYD ដែលមានការភ្ញាក់ផ្អើលចំពោះល្បឿននៃការអនុវត្តការងារនៅកម្ពុជា ហើយគ្រោងនឹងយកជាករណីសិក្សាសម្រាប់ការវិនិយោគបន្តបន្ទាប់នាពេលអនាគត។ លើសពីនេះទៀត ក្រុមហ៊ុន ក៏បានប្តេជ្ញាចិត្តចូលរួមសហការជាមួយក្រុមហ៊ុន Huawei...
Tag: BYD
ក្រុមហ៊ុនចិន BYD អុកឡុកទីផ្សារអឺរ៉ុបលក់រថយន្តដាច់ជាង Tesla មហាសេដ្ឋី Elon Musk
ក្រុមហ៊ុនផលិតរថយន្តចិន BYD បើកទំព័រថ្មីលក់រថយន្តអគ្គិសនីច្រើនជាងរថយន្ត Tesla ជាលើកដំបូងនៅលើទឹកដីអឺរ៉ុប។ នេះបើយោងតាមរបាយការណ៍របស់ JATO Dynamics ។
ទូតចិន៖ BYD បង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ជាលទ្ធផលសំខាន់ ជានិមិត្តរូបមិត្តភាពដែកថែប
ក្រុមហ៊ុន BYD CAMBODIA CO.,LTD. នៅព្រឹកថ្ងៃទី២៨ ខែមេសា បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួន
ក្រុមហ៊ុនចិន BYD សម្រេចបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តនៅខេត្តព្រះសីហនុ តម្លៃ ៣២លានដុល្លារ
BYD Company Limited បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន BYD CAMBODIA CO., LTD. ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
រោងចក្រដំឡើងឡានអគ្គិសនីចិន BYD នឹងដាក់ឲ្យប្រតិបត្តិការជាផ្លូវការ នៅត្រីមាសទី៤ ឆ្នាំនេះ
នាព្រឹកថ្ងៃ១០ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping
ក្រុមហ៊ុនចិន BYD ព្យាករប្រាក់ចំណេញត្រីមាសទីមួយ ឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន
ក្រុមហ៊ុនចិន BYD ព្យាករប្រាក់ចំណេញត្រីមាសទីមួយ ឈានដល់ចំណុចខ្ពស់បំផុតមិនធ្លាប់មាន
ចិន មិនទាន់យល់ព្រមឲ្យ BYD សាងសង់រោងចក្រនៅម៉ិកស៊ិក ទេ បារម្ភបច្ចេកវិទ្យាលេចធ្លាយដល់អាមេរិក
ប្រទេសចិនកំពុងពន្យារពេលការយល់ព្រមឱ្យ BYD សាងសង់រោងចក្រនៅប្រទេសម៉ិកស៊ិក
ចិន ជំទាស់កាណាដា រឿងអនុវត្តផ្លូវការតំឡើងពន្ធគយរថយន្តអគ្គិសនីចិន
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីការដែលកាណាដាតំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីចិនចូលជាធរមាន
ក្រុមហ៊ុន BYD បង្ហាញរថយន្តស៊េរីថ្មីតម្លៃ ៤ម៉ឺនស្តើងប៉ុណ្ណោះ
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានបង្ហាញអំពីលក្ខណៈបច្ចេកទេសរបស់រថយន្ត BYD Xia
សម្ដេច ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនរថយន្ដអគ្គិសនី BYD នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា
ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំប្រចាំប្រទេសចិន នឹងមកបណ្ដាក់ទុនបើករោងចក្រនៅកម្ពុជា នាពេលខាងមុខ។














