ឧទ្ធម្ភាគចក្រ Archives - Millions times

ប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ នៅរសៀលថ្ងៃចន្ទនេះ។

តាមរយៈបណ្ដាញសង្គម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល ១៧ថ្ងៃ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី ១២ ខែកក្កដាហើយ។

លោកបញ្ជាក់ថា «ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះកម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។

ចំណែកឯនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដឹកនាំកងកម្លាំងរុករកផ្ទាល់ បានឲ្យដឹងថា បន្ទាប់ពីអាកាសធាតុល្អក្នុងរយៈពេល ២ថ្ងៃនេះ កងកម្លាំង បានទៅដល់គោលដៅដែលសង្ស័យឧទ្ធម្ភាគចក្រធ្លាក់ហើយ។

នាយឧត្តមសេនីយ៍ បានបន្តថា​ «យើងបានថតហើយឃើញ យន្ដហោះហ្នឹង (ឧទ្ធម្ភាគចក្រ) ហើយយើងបានបន្ទាបអត្តសញ្ញាណរបស់យើង មានទង់ជាតិ មានអីអស់ហើយ ប៉ុន្តែយើងព្យាយាមចុះ ប៉ុន្តែចុះអត់បាន ដោយសារធាតុអាកាស ឥឡូវភ្លៀងទៀតហើយ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់កងទ័ពរូបនេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់នោះ គឺបានឃើញហើយ។ បច្ចុប្បន្នកងកម្លាំងថ្មើរជើង បានធ្វើដំណើរទៅមុខឆ្ពោះទៅទីតាំងនោះ បានប្រមាណ ៦០០ម៉ែត្រ ហើយ គិតត្រឹមរសៀលថ្ងៃទី ២៩ ខែកក្កដានេះ ដើម្បីជួយសង្រ្គោះមនុស្ស ២នាក់ ដែលនៅលើឧទ្ធម្ភាគចក្រនោះ។

មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ អំពីស្ថានភាពមនុស្ស ២នាក់ ដែលជិះនៅលើឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបាត់ដានរយៈពេល ១៨ថ្ងៃនោះ នៅឡើយទេ ខណៈដែល​កងកម្លាំង​ថ្មើរជើង​ កំពុង​ប្រតិបត្តិ​ការ​រួសរាន់​សម្រុកទៅកាន់ទីតាំងនោះ​៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post ប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ appeared first on Millions times.

មន្ត្រីបរិស្ថានចេញកម្លាំងរុករកយន្តហោះយោធាដែលដាច់ការទាក់ទងជុំវិញភូមិសាស្ត្រដែនព្រៃខេត្តកំពង់ស្ពឺ
លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរ​បរិស្ថានចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបាន​ដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀតល្បាត​នៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ។

លោកបន្តថា កម្លាំង​មន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ មានភារកិច្ច​ចុះ​ល្បាតឃ្លាំ​មើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុច​ដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។

តាមដានជាមួយយើង៖   Million Times

លោកប្រធានមន្ទីរបរិស្ថានដដែលបញ្ជាក់ថា បើទោះបីការស្វែងរកពុំបាន​ជួប​ឧទ្ធម្ភាគ​ចក្រ​ដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាព​រុករក​ជាប្រចាំ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។

សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។

ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

The post មន្ត្រីបរិស្ថានចេញកម្លាំងរុករកយន្តហោះយោធាដែលដាច់ការទាក់ទងជុំវិញភូមិសាស្ត្រដែនព្រៃខេត្តកំពង់ស្ពឺ appeared first on Millions times.

អាកាសធាតុមិនល្អ និងព្រៃក្រាស់ បង្កជាឧបសគ្គដល់បេសកម្មរុករកឧទ្ធម្ភាគចក្រយោធាដែលបាត់ដានធ្លាក់
បេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង និងយោធា២រូប ដែលបាត់ដានធ្លាក់ចុះក្នុងតំបន់ភូមិសាស្រ្តខេត្តពោធិ៍សាត់ អស់រយៈពេល៤ថ្ងៃហើយនៅមិនទាន់រកឃើញនៅឡើយ ខណៈមន្រ្តីជំនាញ និងអជ្ញាធរខេត្តកំពុងបន្តបេសកកម្ម។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ប្រភេទ Z9 និងមានមនុស្សពីរនាក់នៅក្នុងនោះ ហើយដែលបាត់ដាននៅតំបន់ជួរភ្នំក្រវាញ បានចូលដល់ថ្ងៃទី៤ហើយ ប៉ុន្តែពុំទាន់រកឃើញនៅឡើយដោយសារតែតំបន់នោះមានភាពស្មុគស្មាញ អាកាសធាតុមិនល្អ និងព្រៃក្រាស់។

តាមដានជាមួយយើង៖   Million Times

លោកបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ដំណឹង នៅតំបន់ជួរភ្នំក្រវាញពេលហ្វឹកហ្វឺន ចូលដល់ថ្ងៃទី៤ហើយ ខណៈដែលកម្លាំងចម្រុះ កំពុងបង្កើនសកម្មភាពយ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការរុករកកាន់ធំជាងមុន។ លោកថា ប្រតិបត្តិការរុករកមិនទាន់មានតម្រុយណាមួយជាក់លាក់ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនោះនៅឡើយទេ ដោយសារតែកត្តាភូមិសាស្ត្រនៅតំបន់នោះមានភាពស្មុគស្មាញ ដូចជាបញ្ហាអាកាសធាតុ និងព្រៃក្រាស់ជាដើម។

លោកបន្តថា ទោះជាយ៉ាងនេះក្តី កងកម្លាំងទាំងអស់នៅតែបន្តខិតខំ និងប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការរករុក ហើយនឹងមានការជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ នៅពេលទទួលបានលទ្ធផលណាមួយ។

ជម្រាបជូនថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ បើតាមក្រសួងការពារជាតិ ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម

The post អាកាសធាតុមិនល្អ និងព្រៃក្រាស់ បង្កជាឧបសគ្គដល់បេសកម្មរុករកឧទ្ធម្ភាគចក្រយោធាដែលបាត់ដានធ្លាក់ appeared first on Millions times.

រដ្ឋមន្រ្តីការពារជាតិ៖ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់នៅជួរភ្នំក្រវាញរកមិនទាន់ឃើញនៅឡើយ
លោក ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យខែកក្កដានេះ រយៈពេល២ថ្ងៃដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង រកមិនទាន់ឃើញនៅឡើយ។

ក្នុងពេលជាអធិបតីភាពពិធីអបអរសាទរខួបលើកទី៣១ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) នាព្រឹកថ្ងៃអាទិត្យនេះ លោក ទៀ សីហា បានបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផលមានមនុស្សចំនួន ២នាក់ជាមួយឧទម្ភាគចក្រមួយគ្រឿង ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់។

តាមដានជាមួយយើង៖   Million Times

លោករដ្ឋមន្រ្តីបានឲ្យដឹងថា កងកម្លាំងជំនាញរបស់ក្រសួងការពារជាតិបានចុះរុករកដល់តំបន់ដែលបាត់ការទាក់ទង ចាប់តាំងពីព្រឹកថ្ងៃទី១៣ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រ។ លោកបន្តថា ចំពោះព័ត៌មានផ្សព្វផ្សាយថាបានរកឃើញមនុស្សចំនួន៧នាក់នោះគឺជាព័ត៌មានមិនពិតនោះឡើយ ហើយស្នើឲ្យបញ្ឈប់ការផ្សព្វផ្សាយរង់ចាំរដ្ឋាភិបាល និងក្រសួងការពារជាតិផ្តល់ជាដំណឹងជាបន្តបន្ទាប់។

ក្រសួងការពារជាតិបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត។

អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម

The post រដ្ឋមន្រ្តីការពារជាតិ៖ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់នៅជួរភ្នំក្រវាញរកមិនទាន់ឃើញនៅឡើយ appeared first on Millions times.