ឥណ្ឌា Archives - Millions times

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយលោក Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា ។

នៅក្នុងជំនួបនេះ សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។

តាមដានជាមួយយើង៖   Million Times

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ តំណាងឱ្យសម្លេងរបស់ធុរកិច្ច និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ដែលមានសមាជិកប្រមាណ ២៥០ ០០០ ក្រុមហ៊ុនមកវិស័យឯកជន និងសាធារណៈ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាបានឈានដល់ ៤៣,១២ លានដុល្លារក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាមានតម្លៃ ១៦,១៦ លានដុល្លារ កើនឡើងយ៉ាងខ្លាំងដល់ ៥៦,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលទំនិញពីប្រទេសឥណ្ឌាមានចំនួនសរុប ២៦,៩៦ លានដុល្លារ កើនឡើង ៣១,៥ ភាគរយបើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២៥។

កំណើនពាណិជ្ជកម្មទ្វេភាគីនេះ បានឆ្លុះបញ្ចាំងពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលគាំទ្រដោយការតភ្ជាប់ធុរកិច្ច និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មឱកាសពាណិជ្ជកម្មនៅគ្រប់វិស័យ៕

អត្ថបទ៖ ប៊ី

The post ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា appeared first on Millions times.

កម្ពុជា-ឥណ្ឌា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru
ក្រសួងទេសចរណ៍គូសបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា និងស្ថានកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុង Bengaluru នៃសាធារណរដ្ឋឥណ្ឌាសហការរួមគ្នាជំរុញទេសចរណ៍កម្ពុជា និងឥណ្ឌាជាមួយការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (Bangalore)។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ បានអនុញ្ញាតជូនលោក Karthik Tallam កុងស៊ុលកិត្តិយសកម្ពុជាប្រចាំ ទីក្រុង Bengaluru (ឈ្មោះពីមុន Bangalore) រដ្ឋ Karnataka នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ និងការវិនិយោគបន្ថែមរវាងកម្ពុជា និងឥណ្ឌា នាទីស្តីការក្រសួង។

តាមដានជាមួយយើង៖   Million Times

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Karthik Tallam បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយលើកកម្ពស់សក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាជូនដល់វិនិយោគិន និងប្រជាពលរដ្ឋឥណ្ឌា ជាពិសេសអ្នករស់នៅ និងធ្វើអាជីវកម្មនៅទីក្រុង Bengaluru (Bangalore) និងបណ្តាក្រោមដែនសមត្ថកិច្ចរបស់ស្ថានកុងស៊ុល។

បន្ថែមពីលើនេះ លោកក៏បានគូសបញ្ជាក់ពការពង្រឹងពង្រីកកិច្ចសហការលើវិស័យទេសចរណ៍រវាងខេត្តសៀមរាប និងរដ្ឋ Karnataka ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្រោមក្របខណ្ឌកិច្ចព្រមពៀងទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងរដ្ឋ Karnataka ដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំ2025 កន្លងមក ជាពិសេសគឺកិច្ចប្រឹងប្រែងរួមគ្នាជំរុញដល់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដ៏ធំ Indigo Airlines ហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru (ហៅពីមុន Bangalore) ដើម្បីជំរុញកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាឱ្យកាន់តែច្រើនឡើង។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះតួនាទីដ៏សកម្មរបស់លោកកុងស៊ុលកិត្តិយស ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកាលានុវត្តភាពវិនិយោគកម្ពុជានៅប្រទេសឥណ្ឌា រួមទាំងគំនិតផ្តួចផ្តើមដ៏ល្អនាពេលនេះដែលពិតជាជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនឥណ្ឌាមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើលោកកុងស៊ុលកិត្តិយស បន្តជួយផ្សព្វផ្សាយព័ត៌មានពិតអំពីស្ថានភាពនយោបាយ សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងឆាប់រហ័សរបស់កម្ពុជា ដល់ប្រជាពលរដ្ឋនិងវិនិយោគិនឥណ្ឌា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយពីកម្ពុជា ដែលការពិត កម្ពជាជាគោលដៅទេសចរណ៍មានសុវត្ថិភាព និងសន្តិសុខ៕

អត្ថបទ៖ ប៊ី

The post កម្ពុជា-ឥណ្ឌា ជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុង Bengaluru appeared first on Millions times.

ក្រុមហ៊ុនឥណ្ឌា ស្នើសុំប្រើប្រាស់ដីអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅមណ្ឌលគីរី
ក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ មកពីប្រទេសឥណ្ឌា បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និង កសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធ របស់ក្រុមហ៊ុន Geethika Developers Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ មកពីប្រទេសឥណ្ឌា និង ដែលមានបណ្តាញក្រុមហ៊ុនជាច្រើន រួមមាន Geethika Developers, Gates Infra និង Geethika Infra Developer កាលពីថ្ងៃសុក្រ កន្លងទៅ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចស្វាគមន៍, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការរីករាយ និង ស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន ហ្គេត ខបភើរេត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសំណង់ និងអភិវឌ្ឍន៍អចលនទ្រព្យ និង វិស័យកសិកម្ម ហើយក្រុមហ៊ុននេះ បានស្នើសុំប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងភូមិសាស្ត្រឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ក្នុងកិច្ចជំនួបនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងថា គម្រោងមួយនេះ គឺជាគម្រោងពិសេស ដែលត្រូវបានអភិវឌ្ឍឡើងដោយវិនិយោគិនឥណ្ឌា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនសក្តានុពល ទាំងវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់ឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។

ជាមួយនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញ និងលើកទឹកចិត្ត ដល់គណៈប្រតិភូក្រុមហ៊ុន ក្នុងការជួយកៀរគរដៃគូរបស់ក្រុមហ៊ុន ដែលមានមូលធន និង/ឬ ជំនាញពិសេសពាក់ព័ន្ធនឹងកសិកម្ម កសិឧស្សាហកម្ម និងការអភិវឌ្ឍអចលនទ្រព្យ ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ ប៊ី

The post ក្រុមហ៊ុនឥណ្ឌា ស្នើសុំប្រើប្រាស់ដីអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម នៅមណ្ឌលគីរី appeared first on Millions times.

កិច្ចសហប្រតិបត្តិការរវាង NPCI International និង អេស៊ីលីដា នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាត់ឆ្លងដែនតាមរយៈ UPI និង KHQR ក្នុងឥណ្ឌា និងកម្ពុជា
ធនាគារ អេស៊ីលីដា នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥  បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន NPCI International Payments Limited (NIPL) ដែលជាក្រុមហ៊ុនដៃគូអន្តរជាតិរបស់សាជីវកម្មទូទាត់រូបិយបណ្ណជាតិនៃប្រទេសឥណ្ឌា (NPCI)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា។

ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសដោយធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើជាធនាគារទំនាក់ទំនងសម្រាប់បណ្តាញនៃការទូទាត់តាមរយៈបាគង (KHQR) នៅក្នុងប្រទេសកម្ពុជា ដែលនឹងសហការជាមួយ NIPL ដើម្បីបើកដំណើរការទទួលយកការទូទាត់ឆ្លងដែនតាមរយៈ Unified Payments Interface (UPI) នៅទូទាំងប្រទេសកម្ពុជា និង KHQR នៅទូទាំងប្រទេសឥណ្ឌា។

ភាពជាដៃគូនេះនឹងផ្តល់ជូនអ្នកធ្វើដំណើរជនជាតិឥណ្ឌា និងកម្ពុជា នូវភាពងាយស្រួលនៃការទូទាត់តាមឃ្យូអរកូត យ៉ាងរហ័សទាន់ចិត្ត និងមានសុវត្ថិភាព នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត។ ភ្ញៀវទេសចរដែលជាជនជាតិឥណ្ឌានៅកម្ពុជា អាចប្រើប្រាស់កម្មវិធី UPI ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ បានយ៉ាងងាយស្រួលនៅតាមទីតាំងរបស់អាជីវករចំនួនជាង ៤.៥ លាន នៅប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរកម្ពុជានៅប្រទេសឥណ្ឌា នឹងអាចស្កេន UPI QRs ចំនួនជាង ៧០៩ លាន ដើម្បីធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ យ៉ាងងាយស្រួលដោយប្រើកម្មវិធីទូទាត់ប្រាក់ Bakong (KHQR) របស់កម្ពុជា។

តាមដានជាមួយយើង៖   Million Times

កិច្ចសហការនេះនឹងគាំទ្រដល់ធុរកិច្ចក្នុងប្រទេសទាំងពីរដោយផ្តល់ជូននូវបទពិសោធន៍ទូទាត់ប្រកបដោយសុវត្ថិភាព ការទូទាត់តាមអន្តរប្រតិបត្តិការ និងមានប្រសិទ្ធភាព តាមរយៈ UPI និង KHQR ដែលជួយបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នៅក្នុងទីផ្សារនៃប្រទេសទាំងពីរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មទូទាត់ឆ្លងដែន ជាមួយក្រុមហ៊ុន NPCI International Payments Limited។ កិច្ចព្រមព្រៀងសេវាកម្មនេះ នឹងអនុវត្តតាមលក្ខខណ្ឌជាផ្លូវការតាមលក្ខណៈបច្ចេកទេស និងការភ្ជាប់ប្រព័ន្ធប្រតិបត្តិការតាមរយៈបណ្តាញ UPI របស់ក្រុមហ៊ុន NPCI ជាមួយប្រព័ន្ធអេកូឡូស៊ី KHQR របស់ធនាគារ អេស៊ីលីដា។ ការបង្កើតបណ្តាញប្រតិបត្តិការនេះធានានូវការទូទាត់ដែលមានសុវត្ថិភាព និងអាចធ្វើអន្តរកម្មទូទាត់បានយ៉ាងងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអតិថិជនឥណ្ឌា ប្រើប្រាស់ទូរស័ព្ទចល័តដើម្បីស្កេនឃ្យូអរកូតសម្រាប់ទូទាត់ទិញទំនិញនិងសេវាកម្ម របស់ពាណិជ្ជករកម្ពុជា។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកអន្តរប្រតិបត្តិការនៃការទូទាត់ក្នុងតំបន់ ស្របតាមចក្ខុវិស័យរបស់អាស៊ានក្នុងការជំរុញបរិយាបន្នសេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈប្រព័ន្ធ QR ក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយផ្តល់នូវមធ្យោបាយដល់អតិថិជនរបស់យើងខ្ញុំ ជាមួយនឹងជម្រើសការទូទាត់ឆ្លងដែន ល្បឿនរហ័ស និងមានសុវត្ថិភាព ដែលជំរុញពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ប្រទេសកម្ពុជា និងឥណ្ឌា បានផ្តួចផ្តើមបង្កើតការទូទាត់តាមប្រព័ន្ធឌីជីថលឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាព ជាពិសេសលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណជាតិរវាងកម្ពុជា និងឥណ្ឌា។ កាលពីខែមីនា ឆ្នាំ២០២៣ ធនាគារជាតិ នៃ កម្ពុជា និង NIPL បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីបើកដំណើរការឱ្យមានការទូទាត់ប្រាក់ឆ្លងដែនរវាងកម្ពុជា និងឥណ្ឌា។

ជាមួយគ្នានេះដែរ នៅខែឧសភា ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) ជាមួយ NPCI International Payment Limited (NIPL) សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា និង NIPL នឹងសហការគ្នាលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឃ្យូអរ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា និង NIPL បាននឹងកំពុងសហការគ្នាអភិវឌ្ឍសមាហរណកម្មប្រព័ន្ធទូទាត់ឆ្លងដែន។ ហើយគម្រោងនេះផងដែរ នឹងគ្រោងដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាម QR រវាងប្រទេសកម្ពុជា និងឥណ្ឌា (ឥណ្ឌា QR UPI ស្កេន KHQR) នៅក្នុងឆមាសទី ២ នៃឆ្នាំ២០២៦។

នាពេលអនាគត ធនាគារ អេស៊ីលីដា និង NPCI International Payment Limited (NIPL) នឹងសហការជាមួយធនាគារដៃគូបន្ថែមទៀត ដើម្បីរួមបញ្ចូលប្រព័ន្ធទូទាត់ឃ្យូអរ ដែលអាចឱ្យអតិថិជនទទួលបានការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងឥណ្ឌា។ កិច្ចសហប្រតិបត្តិការនេះតំណាងឱ្យភាពជោគជ័យដ៏សំខាន់មួយនៅក្នុងការពង្រីកវិសាលភាពជាសកល ក្រៅពីតំបន់អាស៊ាន ដោយបន្ថែមប្រតិបត្តិការទូទាត់ឆ្លងដែនទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងប្រទេសដទៃទៀត ដោយពង្រឹងទីតាំងរបស់ខ្លួននៅក្នុងប្រព័ន្ធអេកូនៃការទូទាត់តាមឌីជីថលអន្តរជាតិ ដោយសម្របសម្រួលប្រតិបត្តិការកាន់តែមានភាពរលូន រហ័ស និងមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកធ្វើដំណើរ ដោយហេតុនេះជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រទេសឥណ្ឌា និងកម្ពុជា ដើម្បីឈានទៅរកបណ្តាញទូទាត់សកលដែលអាចធ្វើអន្តរកម្មបានពេញលេញ។”

លោក Ritesh Shukla, នាយកប្រតិបត្តិ ក្រុមហ៊ុន NPCI International បានមានប្រសាសន៍ថា “ភាពជាដៃគូរបស់យើងជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងច្រករបៀងទូទាត់ឌីជីថលអន្តរប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា។ តាមរយៈការបើកដំណើរការឱ្យមានការទទួលយកការទូទាត់តាមរយៈ UPI និង KHQR នៅក្នុងប្រទេសទាំងពីរ គឺមានគោលបំណងជំរុញឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍នៃប្រទេសទាំងពីរកាន់តែមានភាពងាយស្រួល និងផ្តល់ឱ្យអតិថិជននូវជម្រើសនៃការទូទាត់យ៉ាងសំបូរបែប និងប្រកបដោយទំនុកចិត្តខ្ពស់។ កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រីកការទូទាត់ប្រាក់តាមបែបឌីជីថលប្រកបដោយសុវត្ថិភាព បរិយាបន្ន និងវិសាលភាពក្នុងការទូទាត់ឌីជីថលនៅក្នុងកម្រិតសកល៕

អត្ថបទ៖ ប៊ី

The post កិច្ចសហប្រតិបត្តិការរវាង NPCI International និង អេស៊ីលីដា នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទាត់ឆ្លងដែនតាមរយៈ UPI និង KHQR ក្នុងឥណ្ឌា និងកម្ពុជា appeared first on Millions times.

ឥណ្ឌាអនុម័តកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ចំពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាបានអនុម័តក្របខ័ណ្ឌមួយសម្រាប់អភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតរបស់ខ្លួន ចំពេលមានការប្រណាំងអាវុធថ្មីជាមួយប៉ាគីស្ថានជាច្រើនសប្តាហ៍បន្ទាប់ពីជម្លោះយោធារវាងប្រទេសជិតទាំងពីរ។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានផ្សាយដកស្រង់ខ្លឹមសារពីក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារបាននិយាយថា ទីភ្នាក់ងារអភិវឌ្ឍន៍អាកាសយានិកគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌា ដែលកំពុងអនុវត្តកម្មវិធីនេះនឹងហៅភ្លាមៗនូវក្រុមហ៊ុនចារកម្មការពារជាតិសម្រាប់ការអភិវឌ្ឍគំរូយន្តហោះចម្បាំង ដែលជាយន្តហោះចម្បាំងជំនាន់ទី ៥ ដែលមានម៉ាស៊ីនភ្លោះ។

ក្រសួងការពារជាតិបញ្ជាក់ថា គម្រោងនេះមានសារសំខាន់សម្រាប់កងទ័ពអាកាសឥណ្ឌា ដែលកងនាវាភាគច្រើនជាយន្តហោះរុស្ស៊ី បានធ្លាក់ចុះមកត្រឹម ៣១ ពីកម្លាំងដែលបានអនុម័តចំនួន ៤២ នៅពេលដែលគូប្រជែងចិនកំពុងពង្រីកកម្លាំងទ័ពអាកាសរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ប៉ាគីស្ថានមានយន្តហោះចម្បាំងទំនើបបំផុតរបស់ចិន J-10 នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។

យោធាឥណ្ឌា និងប៉ាគីស្ថាន បានដាក់ពង្រាយយន្តហោះចម្បាំងលំដាប់ខ្ពស់ មីស៊ីលធម្មតា និងកាំភ្លើងធំក្នុងអំឡុងពេលប៉ះទង្គិចគ្នាជាច្រើនទសវត្សរ៍ ប៉ុន្តែរយៈពេលបួនថ្ងៃនៃការប្រយុទ្ធគ្នាក្នុងខែឧសភា គឺជាលើកទីមួយហើយដែលទីក្រុងញូវដេលី និងទីក្រុងអ៊ីស្លាម៉ាបាដបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងកម្រិតប្រឆាំងគ្នាទៅវិញទៅមក។ ការប្រយុទ្ធគ្នាបានបញ្ឈប់បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានព្រមព្រៀងបទឈប់បាញ់ ប៉ុន្តែមហាអំណាចអាស៊ីខាងត្បូងដែលបានចំណាយជាង ៩៦ ពាន់លានដុល្លារលើវិស័យការពារជាតិកាលពីឆ្នាំមុន ឥឡូវនេះត្រូវបានជាប់គាំងក្នុងការប្រណាំងអាវុធគ្មានមនុស្សបើក។

ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បានប្រើប្រាស់យន្តហោះចម្បាំងជំនាន់ចុងក្រោយ ៤.៥ ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាចុងក្រោយ ប៉ុន្តែទីក្រុងអ៊ីស្លាម៉ាបាដមានតែយន្តហោះចម្បាំង J-10 របស់ចិនប្រហែល ២០ គ្រឿងប៉ុណ្ណោះ បើធៀបនឹងយន្តហោះចម្បាំង Rafales បីបួនដែលក្រុងដេលី។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសឥណ្ឌានឹងចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកសម្រាប់អភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ហើយក្រុមហ៊ុននានាអាចដេញថ្លៃដោយឯករាជ្យ ឬជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ហើយការដេញថ្លៃនឹងបើកចំហសម្រាប់ទាំងក្រុមហ៊ុនឯកជន និងរដ្ឋ។

កាលពីខែមីនា គណៈកម្មាធិការការពារជាតិឥណ្ឌាបានផ្តល់អនុសាសន៍រួមទាំងវិស័យឯកជនក្នុងការផលិតយន្តហោះយោធា ដើម្បីពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា និងកាត់បន្ថយបន្ទុកលើក្រុមហ៊ុនរដ្ឋ Hindustan Aeronautics Ltd ដែលផលិតយន្តហោះយោធាភាគច្រើនរបស់ប្រទេសឥណ្ឌា។ មេទ័ពអាកាសលោក Amar Preet Singh ធ្លាប់បានរិះគន់ក្រុមហ៊ុនអាកាសចរណ៍ Hindustan Aeronautics ចំពោះការបញ្ជូនយឺតយ៉ាវនៃយន្តហោះចម្បាំង Tejas ដែលជាយន្តហោះចម្បាំងជំនាន់ ៤.៥ ដែលក្រុមហ៊ុនថាការបញ្ជូនម៉ាស៊ីនយឺតពីក្រុមហ៊ុន General Electric ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលក្រុមហ៊ុនអាមេរិកជាអ្នកផ្តល់ឲ្យ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post ឥណ្ឌាអនុម័តកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ ចំពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន appeared first on Millions times.