អ្នកស្រី នុត សម្ផស្ស Archives - Millions times

ទម្រាំផលិតចេញរូបរាងសាប៊ូស្នាដៃខ្មែរ លោកស្រី នុត សម្ផស្ស ស្ថាបនិក LSV អ៊ិនដាស្ទ្រី រងការរិះគន់ទាំងអ្នកក្រៅ និងក្នុងស្រុក
រោងចក្រ អិលអេសវី អ៊ិនដាស្ទ្រី ដែល​ផលិត​សាប៊ូ​អូកា​របស់​កម្ពុជា ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក​ដូច​គ្នា។ អិលអេសវី អ៊ិនដាស្ទ្រី មាន​ស្ថាបនិក​គឺ លោកស្រី នុត សម្ផស្ស ស្ត្រី​វ័យ​ក្មេង​តស៊ូ ប្រឡូក​ក្នុង​វិស័យ​ជំនួញ។

តាមដានជាមួយយើង៖   Million Times

ក្រុមហ៊ុន អិលអេសវី អ៊ិនដាសស្រ្ទី ជា​រោងចក្រ​​ខ្មែរ​ធំ​ជាង​គេផលិត​​​សាប៊ូ​បោក​សម្លៀកបំពាក់​ម៉ាក​អូកា ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង។ ពិសេស​ថ្មី​ៗ​នេះ​លោក​ស្រី នុត សម្ផស្ស បាន​កែច្នៃ​កសិផល​ក្នុង​ស្រុក ធ្វើ​ជា​សាប៊ូ​កក់​សក់ សាប៊ូ​ដុស​ខ្លួន និង​សាប៊ូ​លាង​មុខ ដែល​ផលិត​ពី​ស្ពៃ​ក្រញាញ់​ធម្មជាតិ ព្រម​ទាំង​កែច្នៃ​ស្លឹក​គ្រៃ និង​ម្នាស់ ផលិត​ជា​ទឹក​លាង​ចាន ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ទូទាំង​ប្រទេស។

ទម្រាំ​សម្រេច​បង្កើត​បាន​ជា​រោងចក្រ​ផលិត​សាប៊ូ​ខ្មែរ លោកស្រី​បាន​ជម្នះ​ឧបសគ្គ​រាប់​ពាន់ ទម្រាំ​សាងបាន​កេរ្តិ៍ឈ្មោះ និង​ឈរ​ជើង​មក​ដល់​ពេលនេះ។ អគ្គ​នាយិកា នុត សម្ផស្ស ពុះពារ​រាល់​ពាក្យ​ទិតៀន​​នៅ​ជុំវិញ​ខ្លួន ដោយ​ចំណាយ​ពេល​ជាង១០ ឆ្នាំ ដើម្បី​សិក្សា ស្រាវជ្រាវ អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​របស់​ខ្លួន​ពី​អាជីវកម្ម​គ្រួសារ រហូត​ក្លាយ​ជា​​ក្រុមហ៊ុន​បែប​ឧស្សាហកម្ម​ក្នុង​ស្រុក។

រោងចក្រ អិលអេសវី អ៊ិនដាស្ទ្រី ត្រូវ​ទទួល​ស្គាល់​ជា​បន្តបន្ទាប់​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នានា​ព្រមទាំង​កំណើន​ទំនុក​ចិត្ត​ពីសំណាក់​បណ្ដា​អតិថិជន​ប្រើប្រាស់​ទាំង​នៅ​ក្នុង​រាជធានី​និង​នៅ​តាម​បណ្ដា​ខេត្ត។

បើ​ទោះ​ជា​រោងចក្រ​របស់​លោកស្រី សម្ផស្ស មាន​កេរ្តិ៍ឈ្មោះ​ហើយក៏​ពិត​មែន តែ​នៅ​ទទួល​រង​ការ​រិះគន់​មិន​ឈប់ឈរ សូម្បីតែ​ការ​រស់នៅ​ប្រចាំថ្ងៃ ក៏​នៅតែ​មាន​អ្នក​យាយី​ដោយ​ពាក្យ​សម្ដី​មិន​ឈប់។ ក្នុង​នោះ​មាន​ទាំង​បញ្ហា​តម្លៃ​ផលិតផល​ថា​មាន​តម្លៃ​ថោក គឺ​សម្រាប់​តែ​លក់​ឲ្យ​ប្រជាជន​ក្រីក្រ និង​មិន​មាន​គុណភាព ហើយ​តម្លៃ​ផលិតផល​ខ្លះ បែរ​ជា​ថា​ថ្លៃ មិន​សម​តម្លៃ​ដែល​ជា​ផលិតផល​ក្នុង​ស្រុក។

មិន​តែ​ប៉ុណ្ណោះ មតិ​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​ចំនួន រិះគន់​អគ្គ​នាយិកា នុត សម្ផស្ស ថា​រូបរាង និង​មុខមាត់​មិន​ស័ក្ដិសម​ជា​អ្នក​មាន​តួនាទី​ខ្ពស់​ឡើយ ហើយ​ក៏​មិនមែន​ជា​កូន​អ្នក​មាន​ទ្រព្យ​ធន​ទៀត​ផង ដែល​សម្ដី​អស់​នោះ សុទ្ធតែ​បាន​វាយ​ប្រហារ​ផ្លូវ​ចិត្ត​លោកស្រី​ដូចគ្នា។ ក្រៅពី​ជនជាតិ​ខ្មែរ​ខ្លះ​ដែល​មិន​ជឿជាក់​ហើយ លោកស្រី​ក៏​ធ្លាប់​ត្រូវ​មជ្ឈដ្ឋាន​បរទេស​មិន​ជឿ​ថា​ខ្មែរ​មាន​សមត្ថភាព​អាច​បង្កើត​ផលិតផល​ឧស្សាហកម្ម​ដោយខ្លួនឯង​បាន​ដែរ។

ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន លោកស្រី​បាន​​រៀបចំផែនការ​ហិរញ្ញវត្ថុ ផែនការ​អភិវឌ្ឍ​គុណភាព​ផលិតផល​ ​ផែនការ​ទី​ផ្សារ ផែនការ​គ្រប់គ្រង​ធនធានមនុស្ស ការ​អភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា​ឧស្សាហកម្ម និង​ចំណេះ​ជំនាញ​បន្ថែម​ជាច្រើន​ ​ទៀត ដើម្បី​ឆ្លើយតប​នឹង​សន្ទុះ​រីក​ចម្រើន​នៃ​សង្គមជាតិ​ក៏ដូចជា​បម្រែបម្រួល​តម្រូវ​ការ​អ្នកប្រើប្រាស់​ជាក់ស្ដែង ឥឡូវ​ធ្វើឲ្យ​ក្រុមហ៊ុន​អាច​ឈរ​ជើង​បាន​លើ​ទីផ្សារ​ហើយ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Nut Samphois

The post ទម្រាំផលិតចេញរូបរាងសាប៊ូស្នាដៃខ្មែរ លោកស្រី នុត សម្ផស្ស ស្ថាបនិក LSV អ៊ិនដាស្ទ្រី រងការរិះគន់ទាំងអ្នកក្រៅ និងក្នុងស្រុក appeared first on Millions times.

ម្ចាស់ផលិតសាប៊ូស្ពៃក្រញាញ់៖ រាល់ផលិតផលគឺធ្វើចេញពីបេះដូង ផលិតដើម្បីជាតិសាសន៍យើង
អ្នកស្រី នុត សម្ផស្ស ជាស្ថាបនិករោងចក្រអិលអេសវី ដែលគេភាគច្រើនស្គាល់ថារោងចក្រផលិតសាប៊ូអូកា។ ប៉ុន្តែថ្មីៗនេះ អ្នកស្រីបានច្នៃស្ពៃក្រញាញ់មកជាសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងសាប៊ូដុំលាងមុខ ដើម្បីរួមចំណែកជួយកសិករខ្មែរប៉ុន្តែបែរជាប្រជាជនខ្មែរមួយចំនួនតូចរិះគន់ទៅវិញ។ ក្នុងនាមជាអ្នកផលិតម្នាក់អ្នកស្រីប្រាប់ថា រាល់ផលិតផលទាំងអស់គឺក្រុមការងារធ្វើចេញពីកម្លាំងកាយចិត្តពីបេះដូង ហើយដើម្បីជាតិសាសន៍ខ្មែរយើង ដូច្នេះហើយសង្ឃឹមថាខ្មែរដូចគ្នានឹងគាំទ្រផលិតផលខ្មែរ។

ដោយសារតែមើលឃើញពីផលលំបាករបស់ប្រជាកសិករខ្មែរនៅខេត្តតាកែវដែលកំពុងរងនូវការខូចខាតពីការសល់ចោលនៃស្ពៃក្រញាញ់ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នានិងចំនុចមួយទៀតស្ពៃក៏អាចផលិតជាសាប៊ូបាន អ្នកស្រីបានជួយទិញពីកសិករដោយក្នុងមួយថ្ងៃមួយតោន។ គោលបំណងធំគឺគ្រប់យ៉ាងដើម្បីជួយដល់ផលិតផលជាតិយើង និងចង់បញ្ជាក់ថាខ្មែរក៏អាចផលិតនូវផលិតផលមួយចំនួនបានដែរ។

តាមដានជាមួយយើង៖   Million Times

យ៉ាងណាក្តី នៅពេលដំណើរការផលិតខាងរោងចក្រអ្នកស្រីជួបប្រទះនូវបញ្ហាលំបាកខ្លះៗ ដោយសាររកឡសម្ងួតខ្នាតធំមិនបាន ដូច្នេះសាកល្បងសម្ងួតដោយប្រើកម្តៅថ្ងៃ។ ប៉ុន្តែក្នុងរដូវវស្សានេះ អាកាសធាតុមិនអំណោយផលទេជាហេតុនាំឲ្យដំណើរការផលិតមិនទាន់ពេលវេលា។ នៅពេលច្នៃស្ពៃស្រស់ធ្វើឲ្យដំណើរការផលិតប្រើពេលយូរនិងច្រើនដំណាក់ការ ដែលនាំឲ្យស្ពៃមួយចំនួនធំដែលប្រមូលពីប្រជាកសិករត្រូវរក្សាទុកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ដើម្បីរក្សាគុណភាព។ ចំណែកស្ពៃមួយចំនួនក៏ត្រូវខូចថែមទៀតដោយសារតែផលិតមិនទាន់ពេលវេលា។

ម្យ៉ាងទៀតក៏មានការគាំទ្រច្រើនសន្ធឹកសន្ថាប់ពីសំណាក់បងប្អូនដែលគាំទ្រការផលិតសាប៊ូពីស្ពៃក្រញាញ់ ប៉ុន្តែដោយសារការផលិតពីរោងចក្រមិនទាន់ ដូច្នេះទើបអ្នកស្រីសម្រេចចិត្តសុំឲ្យមានការពន្យាពេលទិញសាប៊ូពីបងប្អូនមួយរយៈពេលខ្លីសិនដើម្បីទុកពេលរៀបចំបញ្ជូនផលិតសម្រាប់បងប្អូនដែលបានបញ្ជាទិញរួចហើយ ។ ស្របពេលជាមួយគ្នាខាងរោងចក្រ ក៏កំពុងស្វែងរកដៃគូចែកចាយអោយបានច្រើនកន្លែងតាមដែលអាចធ្វើទៅបានផងដែរ។

អ្នកស្រី នុត សម្ផស្ស ដែលមានបទពិសោធន៍មិនក្រោមជាង១០ឆ្នាំលើការផលិតរូបនេះ បង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា ខ្មែរក៏មានលទ្ធភាពផលិតនូវផលិតផលមួយចំនួនដែរ ហើយរាល់ការផលិតគឺស្ថិតក្រោមការត្រូតពិនិត្យពីក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងច្បាស់លាស់បំផុត។  ដូច្នេះហើយរាល់ផលិតផលទាំងអស់អាចធានាបាននូវគុណភាព សុវត្ថិភាពផងដែរ ។

ក្នុងនាមជាអ្នកផលិតម្នាក់ គឺអ្នកស្រីយល់ពីអារម្មណ៍បេះដូងរបស់អ្នកផលិតដូចគ្នាគឺតែងតែចង់ផលិតនូវផលិតផលមួយដែលល្អសម្រាប់ជាតិសាសន៍ផ្ទាល់។ រាល់ការផលិតគឺចេញពីក្តីស្រលាញ់ ព្រោះបើមិនស្រលាញ់ទេប្រាកដជាមិនអាចធ្វើការងារទាំងអស់នេះបានទេនៅពេលដែលមានឧបសគ្គជាច្រើន។ អ្នកស្រីសម្ផស្សក៏បានអំពាវនាវសុំឲ្យបងប្អូនដែលបានគាំទ្រផលិតផលខ្មែរហើយសូមបន្តគាំទ្រទៀត ព្រោះជាកម្លាំងចិត្តធំមួយសម្រាប់អ្នកផលិតនិងកសិករក្នុងប្រទេស។ រីឯ បងប្អូនដែលមិនទាន់បានសាកល្បងប្រើ គួររួមគ្នាគាំទ្រ។ ប្រសិនបើឃើញចំនុចខ្វះខាតត្រង់ណា បងប្អូនអាចជួយផ្តល់ជាយោបល់បានក្នុងរូបភាពរិះគន់ក្នុងន័យស្ថាបនា៕

អត្ថបទ៖ នារតី រូបភាព៖ ផ្តល់ឲ្យ

The post ម្ចាស់ផលិតសាប៊ូស្ពៃក្រញាញ់៖ រាល់ផលិតផលគឺធ្វើចេញពីបេះដូង ផលិតដើម្បីជាតិសាសន៍យើង appeared first on Millions times.