អ៊ីស្រាអែល Archives - Millions times

កម្ពុជា ស្នើឱ្យអ៊ីស្រាអែល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ៤ សំខាន់ៗ
ឯកឧត្តម កែវ ពិសិដ្ឋ ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល និងជាលេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម (គណៈកម្មការទី៦) នៃរដ្ឋសភា បានស្នើឱ្យអ៊ីស្រាអែលបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។

ឯកឧត្តម កែវ ពិសិដ្ឋ បានស្នើបែបនេះ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ អំឡុងជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអីស្រាអែលដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានអបអរសាទរ លោកជំទាវ Alona Fisher-Kamm ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអីស្រាអែល ប្រចាំនៅកម្ពុជា។ តាមរយៈបេសកកម្មការទូតរបស់លោកជំទាវ ប្រទេសយើងទាំងពីរ នឹងបន្តសម្រេចបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម កែវ ពិសិដ្ឋ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងលោកជំទាវជាមួយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ព្រមទាំងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយ ឯកឧត្តម អនុប្រធានទី១ រដ្ឋសភា ក៏ដូចជាលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងគោលបំណង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អ៊ីស្រាអែល។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម កែវ ពិសិដ្ឋ បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាមានតួនាទីស្នូលក្នុងបេសកកម្មការទូតសភាជាមួយសភាជាមិត្ត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងកម្រិតទ្វេភាគីផង និងពហុភាគីផង សំដៅរួមចំណែកដល់ការពង្រឹង និងការគាំទ្រទំនាក់ទំនងចំណងការទូតរបស់ស្ថាប័ននីតិប្រតិបត្តិ។ ក្រុមមិត្តភាពសភាកម្ពុជា-អ៊ីស្រាអែលនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

ដោយសង្កេតឃើញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ឯកឧត្តម សង្ឃឹមថា រដ្ឋាភិបាលប្រទេសទាំងពីរ និងសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីៗបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ តាមរយៈ លោកជំទាវ ឯកអគ្គរដ្ឋទូត ឯកឧត្តម បានលើកទឹកចិត្តដល់អ្នកវិនិយោគអ៊ីស្រាអែល ស្វែងយល់ និងពិនិត្យឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ខណៈដែលកម្ពុជាមានសក្តានុពល និងមានអំណោយផលយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យកសិកម្ម។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម កែវ ពិសិដ្ឋ បានអរគុណរដ្ឋាភិបាលអ៊ីស្រាអែលដែលតែងតែគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងស្នើរដ្ឋាភិបាលអីស្រាអែល ពិនិត្យលទ្ធភាពបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សា និងអនុវត្តជាក់ស្តែងលើវិស័យកសិកម្ម និងវិស័យអាទិភាពដទៃៗទៀត នៅលើទឹកដីអ៊ីស្រាអែល ព្រមទាំងបានបញ្ជាក់ថា ក្រុមមិត្តភាពសភា កម្ពុជា-អ៊ីស្រាអែល គាំទ្រចំពោះអនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមក និងសូមជំរុញឲ្យពិចារណារួមគ្នាបន្ថែមទៀត ដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកសិកម្ម។

ជាការឆ្លើយតប លោកជំទាវ Alona Fisher-Kamm បានជម្រាបជូន ឯកឧត្តម ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អ៊ីស្រាអែល ថា លោកជំទាវមានក្តីរំភើបរីករាយ និងកិត្តិយស់ជាខ្លាំងដែលបាននាំយកសារតាំងថ្វាយព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល រយៈពេល ៣០ឆ្នាំកន្លងមកនេះ ពិសេសប្រទេសទាំងពីរ បានបើកនូវស្ថានកុងស៊ុលកិត្តិយសប្រចាំប្រទេសទាំងពីរនាពេលថ្មីៗនេះ ព្រមទាំងការបង្កើតបាននូវសភាពាណិជ្ជកម្មអ៊ីស្រាអែលនៅកម្ពុជា ដោយបានផ្តោតសំខាន់លើវិស័យកសិកម្ម អប់រំ សហគ្រិនភាព នវានុវត្តន៍ រួមនឹងវិស័យផ្សេងៗទៀត។

ក្រៅពីនេះ នៅសប្តាហ៍ក្រោយនេះ អ៊ីស្រាអែល និងកម្ពុជា តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការងារ និងកសិកម្ម ដែលតាមរយៈកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែលនឹងជួយបណ្តុះបណ្តាលដល់កម្មសិក្សាការីកម្ពុជា លើជំនាញកសិកម្ម និងជំនាញបច្ចេកទេសផ្សេងៗទៀត នៅក្នុងកសិដ្ឋាននៅប្រទេសអ៊ីស្រាអែលផ្ទាល់តែម្តង។

លោកជំទាវឯកអគ្គរដ្ឋទូត បានប្តេជ្ញាខិតខំជំរុញទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-អ៊ីស្រាអែល ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕

អត្ថបទ៖ ប៊ី

The post កម្ពុជា ស្នើឱ្យអ៊ីស្រាអែល បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ៤ សំខាន់ៗ appeared first on Millions times.

បទឈប់បាញ់បោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្ដើមចូលជាធរមាន
សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល ជាមួយក្រុមឧទ្ទាមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ កំពុងខិតកាន់ជិតដល់ទីបញ្ចប់ហើយ ក្រោយបទឈប់បាញ់បោះដែលមានអាមេរិក និងបារាំង ដើរតួជាអ្នកសម្របសម្រួល ចាប់ផ្ដើមចូលជាធរមាននាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា។

តាមដានជាមួយយើង៖   Million Times

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងនាយករដ្ឋមន្ត្រីចាំផ្ទះលីបង់ Najib Mikati ហើយភាគីទាំងសងខាងព្រមព្រៀង និងគោរពតាមគោលការណ៍បទឈប់បាញ់បោះនៅម៉ោង ៩ព្រឹកនេះ។

ប្រទេសអ៊ីស្រាអែល នឹងចាប់ផ្ដើមដកទ័ពរបស់ខ្លួនម្ដងបន្តិចៗពីសមរភូមិរយៈពេល ៦០ថ្ងៃ ស្របពេលកងទ័ពលីបង់ នឹងចូលមកគ្រប់គ្រងតំបន់ទាំងនោះវិញ ដើម្បីធានាឲ្យច្បាស់ថា ក្រុមហេសបូឡា នឹងមិនមានការកសាងរចនាសម្ព័ន្ធនៅក្បែរទឹកដីអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ៗថា លោកពេញចិត្តជាមួយបទឈប់បាញ់បោះនេះ ដ្បិតវាអាចទុកពេលឲ្យកងយោធារបស់លោក មានពេលសម្រាកមួយរយៈ ក៏ប៉ុន្តែលោកនឹងមិនអង្គុយស្ងៀមឡើយ បើសិនជាភាគីម្ខាងទៀតវាយប្រហារមកលើប្រទេសរបស់លោក។

គួររំលឹកបន្តិចថា សង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីឆ្នាំមុន បានធ្វើឲ្យរីករាលដល់ដល់ការផ្ទុះអាវុធនៅព្រំដែនអ៊ីស្រាអែល និងលីបង់ បង្កឲ្យមានមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត៕

អត្ថបទ៖ Luffy រូបភាព៖ Reuters

The post បទឈប់បាញ់បោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់ផ្ដើមចូលជាធរមាន appeared first on Millions times.

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការឃាត់ខ្លួននៅច្រើនជាង ១០០ប្រទេស
ក្រោយពេលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាតាមចាប់ខ្លួនលោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ពីបទបង្កសង្គ្រាមនៅតំបន់ហ្គាហ្សា បច្ចុប្បន្នបុគ្គលទាំង ២រូបនេះ បានក្លាយជាជនភៀសខ្លួនពីសំណាញ់ច្បាប់របស់ ICC។

តាមដានជាមួយយើង៖   Million Times

ខណៈពេលដែលអ៊ីស្រាអែលមិនព្រមទទួលស្គាល់ដីកាចាប់ខ្លួនមួយនោះ ហើយនាយករដ្ឋមន្ត្រី Netanyahu មិនព្រមប្រគល់ខ្លួនផង ICC បានប្រើលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីកំណត់ការធ្វើដំណើរក្រៅប្រទេសរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Aljazeera។

លក្ខន្តិកៈទីក្រុងរ៉ូម ដែលមានរដ្ឋភាគី ១២៤ប្រទេស ទូទាំងទ្វីបចំនួន០៦ មានកាតព្វកិច្ចស្របច្បាប់ក្នុងការអនុវត្តដីកាចាប់ខ្លួនរបស់ ICC នៅពេលដែលជនចាប់ចោទ ធ្វើដំណើរទៅកាន់ប្រទេសរបស់ពួកគេ។

ខាងក្រោមនេះគឺជាឈ្មោះប្រទេស ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant អាចនឹងត្រូវឃាត់ខ្លួន ពេលធ្វើដំណើរទៅកាន់ទីនោះ ក្រោយការសម្រេចរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៖

អត្ថបទ៖ Luffy រូបភាព៖ Aljazeera

The post នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រឈមនឹងការឃាត់ខ្លួននៅច្រើនជាង ១០០ប្រទេស appeared first on Millions times.

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu
តុលការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ ICC កាលពីថ្ងៃទី២១ ខែវិច្ឆិកា បានចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu រួមជាមួយអតីតរដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងមេដឹកនាំក្រុមហាម៉ាសម្នាក់ផង។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន CNN បានចុះផ្សាយថា តុលាការដែលមានមូលដ្ឋាននៅប្រទេសហូឡង់ អះអាងថា មានភ័ស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លោក Netanyahu ឲ្យទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាម រួមមានបង្កភាពអត់ឃ្លាន ដែលជាមធ្យោបាយក្នុងការធ្វើសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក៏ដូចជាអំពើអមនុស្សធម៌ជាច្រើនទៀត។

តុលាការ ICC ក៏បានចេញដីកាតាមចាប់ខ្លួនមេដឹកនាំក្រុមហាម៉ាសម្នាក់ ដែលមានឈ្មោះថា Mohammed Diab Ibrahim Al-Masri ឬគេនិយមហៅលោកថា Mohammed Deif ដោយបានអះអាងថា បុគ្គលម្នាក់នេះគឺជាមេខ្លោង ដែលបង្កឲ្យកើតមានការវាយប្រហារនៅអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

ICC សង្កត់ធ្ងន់ថា ពួកគេមានហេតុផលគ្រប់គ្រាន់ ដើម្បីជឿថាលោក Deif ត្រូវទទួលខុសត្រូវលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមានអំពើឃាតកម្ម ការសម្លាប់ចោល ការធ្វើទារុណកម្ម ការចាប់រំលោភ និងការចាប់ចំណាប់ខ្មាំងជាដើម។

គួររំលឹកបន្តិចថា អ៊ីស្រាអែលធ្លាប់បាននិយាយថា ពួកគេបានសម្លាប់លោក Deif កាលពីខែកញ្ញា តាមរយៈការបាញ់គ្រាប់មីស៊ីល ក៏ប៉ុន្តែក្រុមហាម៉ាស មិនដែលបញ្ជាក់ពីការស្លាប់របស់បុគ្គលនេះឡើយ។

ជុំវិញសេចក្ដីប្រកាសរបស់ ICC រដ្ឋាភិបាលអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក៏បានចេញមុខច្រានចោលដីកាចាប់ខ្លួនមួយនេះ ដោយចាត់ទុកថា ទង្វើរបស់ ICC គឺជារឿងមិនសមហេតុសមផល និងរើសអើងពូជសាសន៍៕

អត្ថបទ៖ Luffy រូបភាព៖ CNN

The post តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចេញដីកាតាមចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu appeared first on Millions times.