អាស៊ាន Archives - Millions times

កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។

ក្នុងឱកាសនោះ ឯកឧត្ដមបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។

កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគម្រោងសម្រេចបានដោយ GIZ និងដៃគូអនុវត្ត ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា (SDC), ដៃគូអនុវត្ត, ស្ថាប័នអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំកិច្ចប្រជុំនេះឡើងដោយផ្ទាល់នៅសណ្ឋាគារ Sun & Moon និងតាមប្រព័ន្ធអនឡាញ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមភាពជាដៃគូដ៏ល្អយូរអង្វែងផ្នែកបច្ចេកទេសនៃ SDC, គម្រោង ASTI បានក្លាយជាគ្រឹះដ៏សំខាន់នៃកិច្ចខិតខំរួមគ្នាក្នុងការបំពេញចន្លោះគម្លាតរវាងការអប់រំ និងទីផ្សារការងារ។

ឯកឧត្តមបានមានប្រសាសន៍ថា ដោយផ្អែកលើមូលដ្ឋានទាំងនេះ ក្រសួងការងារ កំពុងជំរុញទិសដៅយុទ្ធសាស្ត្រតាមរយៈការបន្តកែទម្រង់ និងអភិវឌ្ឍយុទ្ធសាស្ត្រធ្វើទំនើបកម្ម TVET ថ្នាក់ជាតិ។ តាមរយៈការបង្កើតប្រព័ន្ធ TVET មួយដែលរួមបញ្ចូលគ្នា និងផ្អែកលើទិន្នន័យ កម្ពុជាកំពុងធានាថា ប្រព័ន្ធគ្រប់គ្រង និងការធានាគុណភាព នឹងដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ក្នុងដំណើរផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល និងសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដែលជាការកែទម្រង់សំខាន់មួយ។

កិច្ចប្រជុំនេះបានបង្ហាញពីកម្លាំងនៃការរួមបញ្ចូលអាស៊ាន ក្នុងគោលបំណងសម្របសម្រួលស្តង់ដា កសាងកម្លាំងពលកម្មតំបន់ និងពង្រឹងប្រព័ន្ធ TVET ដែលជួយបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។

ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចល័តកម្លាំងពលកម្មដោយសេរីក្នុងតំបន់ គឺជានិយាមដ៏សំខាន់សម្រាប់ដំណើរការពិតប្រាកដនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែទាមទារឱ្យមានការសម្របសម្រួលលើផ្នែកជំនាញ វិញ្ញាបនបត្រ និងស្តង់ដារវាងប្រទេសសមាជិកឱ្យបានស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះ ក្របខណ្ឌគុណវុឌ្ឍិអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា កម្មករមកពីបណ្តាប្រទេសផ្សេងៗគ្នា មានសមត្ថភាព ផលិតភាព និងសិទ្ធិស្មើគ្នា ដើម្បីបង្ការរាល់ទម្រង់នៃការរើសអើង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងរឹងមាំ និងសកម្មបំផុតរវាងរដ្ឋាភិបាល ស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន។

ឯកឧត្តម ហេង សួរ សង្ឃឹមយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តប្រកបដោយស្មាតីសហការ និងជោគវាសនារួមនាពេលនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ ដែលមានផលជះជាវិជ្ជមានដ៏យូរអង្វែង ដោយសង្កត់ធ្ងន់ថា «យើងកំពុងកសាងបេតិកភណ្ឌនៃជំនាញ បេតិកភណ្ឌនៃឱកាស និងបេតិកភណ្ឌនៃសាមគ្គីភាព ដែលបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសហគមន៍ពិភពលោក»។

នាឱកាសនោះ លោក Reto Grüninger នាយក SDC បានលើកឡើងពីសារៈសំខាន់ជាសកលនៃប្រព័ន្ធ TVET របស់ប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្រោមកិច្ចការសហការយ៉ាងរឹងមាំរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងនិយោជក ដោយលោកបញ្ជាក់ថា គម្រោងនេះ ចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំតំបន់ដែលអនុញ្ញាតឱ្យកម្មករទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ និងអាចផ្លាស់ទីការងារឆ្លងវិស័យឧស្សាហកម្ម និងប្រទេសនៅក្នុងអាស៊ាន។ ទោះបីជាមានការរីកចម្រើនសំខាន់ៗក៏ដោយ ការអនុវត្តឱ្យមានប្រសិទ្ធភាពនៅពេលនេះ គឺជាអាទិភាពសំខាន់ ដើម្បីឱ្យទទួលបានលទ្ធផលពិតប្រាកដ ហើយប្រទេសស្វីសនឹងបន្តគាំទ្រដើម្បីថែរក្សា និងពង្រីកការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងតំបន់បន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងរយៈពេល២ថ្ងៃ (២៨-២៩ ខែមេសា)នេះ មានអ្នកចូលរួមតំណាងមកពី លេខាធិការដ្ឋានអាស៊ាន, ATC, SOM-ED, SDC, មន្រ្តីអាជ្ញាធរ TVET នៅកម្ពុជា និងឡាវ, តំណាងនិយោជក និងឧស្សាហកម្ម រួមមាន CAMFEBA, សភាពាណិជ្ជកម្មអន្តរជាតិ (IBC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ជាដើម៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង appeared first on Millions times.

អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ
អ្នកវិភាគ និងអ្នកតាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹង​ពីគម្រោង​ស៊ើប​អង្កេត​ពាក់ព័ន្ធការងារ​ដោយបង្ខំរបស់​អាមេរិក​ទៅ​លើ​ប្រទេសចំនួន ៦០ ដែលរួមមានទាំង​សម្ព័ន្ធមិត្តចាក់​ទឹកមិន​លិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាង​បញ្ហា​នយោ​បាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ​ប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការ​លុបលាងបញ្ហា​នយោបាយផ្ទៃ​ក្នុង​របស់​ខ្លួនប៉ុណ្ណោះ ដោយសារនយោ​បាយពន្ធបដិ​ការបស់​លោក ដូណាល់ ត្រាំ មិនអាចទទួលបាន​ជោគជ័យ​នោះ​ទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។

តាមដានជាមួយយើង៖   Million Times

លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការ​ដាក់​ពន្ធ​បដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យ​សហ​រ​ដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បី​​ដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដា​លប្រទេស​មួយ​ចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុង​គោល​បំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជា​ប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយ​គណបក្ស​សាធារណរដ្ឋ។

សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។

លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់​ព័ន្ធនឹងបញ្ហា​នយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែង​រកប្រ​ជា​ប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជា​មាន​ការ​ស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏​មិន​មាន​អ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។

បន្ថែម​លើការលើកឡើងនេះ លោក សំ សឿន ប្រធានស​ហភា​ពពលកម្មជាតិកម្ពុជា និងជាអ្នកតា​មដាន​បញ្ហា​នយោ​បាយបាន​ថ្លែងថា៖«​គម្រោងស៊ើប​អង្កេតជុំវិញកា​រ​ប្រើ​ប្រាស់​កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វី​លីពីន សឹង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី ក៏រង​នូវកា​រអង្កេតដូចគ្នាដែរ»។

សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាម​ដាន​បញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃ​ស​ហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់​ការអង្កេត​របស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោ​បាយមើល​ឃើញ​ដូចៗគ្នាថា កម្ពុជាតែងតែអនុវត្ត​ទៅតាមច្បាប់​អន្តរ​ជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាកា​រ​ងារ​ផ្សេងៗ​ដែល​មិន​មាន​ការរំលោភបំពានច្បាប់ការងារ និងការរំលោភ​ទៅលើ​ការ​ប្រើ​ប្រាស់ក​ម្លាំង​ពល​កម្ម​ដោយ​បង្ខំទេ។ ដូច្នេះកម្ពុជា​មិនគួរព្រួយ​បារម្ភ​ខ្លាំងពេកនោះទេ ប៉ុន្ដែ​ត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរ​ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។

យ៉ាងណាក៏ដោ​យ លោក សំ សឿន បានអំពាវនាវ​ឱ្យសា​ធារ​ណជន និងប្រជាពលរដ្ឋ​កុំឱ្យជឿលើ​ការលើក​ឡើង​ណា​មួយ​ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែល​មាន​ចេតនាបន្ទច់បង្អាក់ និងដាក់​បន្ទុកម​កលើ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បី​ស្ដា​រប្រជាប្រិយភាព ដែលសូម្បីស​ម្ព័ន្ធមិត្តរបស់​ខ្លួនក៏រង​ការ​អង្កេត​ដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ appeared first on Millions times.

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការនៅភ្នំពេញ
កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ត្រូវបានបើកជាផ្លូវការនៅភ្នំពេញនៅព្រឹកនេះ ក្រោមអធិបតីភាពរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នេះ សម្តេចធីបតី មានប្រសាសន៍ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដើរតួជាវេទិកាសំខាន់មួយរបស់រាជរដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់វិស័យឯកជនកាន់តែច្រើននៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សម្តេចធីបតី បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានលើកកម្ពស់យ៉ាងខ្លាំងនូវកំណើនដែលជំរុញដោយនវានុវត្តន៍ ដើម្បីបង្កើនភាពប្រកួតប្រជែងទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ នៅក្នុងពេលសេដ្ឋកិច្ចពិភពលោក ផ្តោតលើឌីជីថល និងនិរន្តរភាពកាន់តែខ្លាំងឡើង។

តាមដានជាមួយយើង៖   Million Times

សម្តេចធីបតី មានប្រសាសន៍ថា ៖«ប្រទេសកម្ពុជាបានឱបក្រសោបគំរូនៃការបើកចំហរជាយុទ្ធសាស្ត្រ ជាមជ្ឈមណ្ឌលឌីជីថល និងឧស្សាហកម្មដែលកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ាន»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះដំណើររបស់ខ្លួនឆ្ពោះទៅរកឋានៈជាប្រទេសមានចំណូលខ្ពស់ ដោយឈរលើនិរន្តរភាព នវានុវត្តន៍ និងការធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងសភាពាណិជ្ជកម្មកម្ពុជា និង អាស៊ាន និងដៃគូនៅទូទាំងសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្ម។

អ្នកឧកញ៉ា គិត ម៉េង បានកត់សម្គាល់ថា សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗ រួមទាំងការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមមហាអំណាចធំៗ រលកថ្មីៗនៃវិធានការពន្ធឯកតោភាគី និងសកម្មភាពសងសឹក ក៏ដូចជាការកើនឡើងនៃជម្លោះ ដែលបានប៉ះពាល់ដោយផ្ទាល់ដល់ទស្សនវិស័យកំណើននៅក្នុងអាស៊ាន និងកម្ពុជា។

នៅក្នុងបរិយាកាសនេះ អ្នកឧកញ៉ា គិត ម៉េង បានសង្កត់ធ្ងន់ថា ចំណុចខ្លាំងរបស់អាស៊ានមិនមែនស្ថិតនៅក្នុងការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅក្នុងការរក្សាភាពបើកចំហអព្យាក្រឹតភាព និងចំណុចកណ្តាល។

អ្នកឧកញ៉ា មានប្រសាសន៍ថា ៖«ភារកិច្ចរួមរបស់យើងគឺរក្សាអាស៊ានជាកម្លាំងរួម ដែលជាកម្លាំងមួយ ជំរុញកិច្ចសន្ទនា រក្សាការតភ្ជាប់ទីផ្សារ និងធានាថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក»។

ទោះបីជាមានឧបសគ្គសកលក៏ដោយ អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា អាស៊ាន និងកម្ពុជានៅតែបន្តមានភាពធន់ ថាមវន្ត និងឱកាស។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា «ការណ៍នេះនឹងមិនកើតឡើងដោយចៃដន្យទេ។ វានឹងជាលទ្ធផលនៃការជ្រើសរើសគោលនយោបាយដោយមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏រឹងមាំ និងការចូលរួមប្រកបដោយចីរភាពពីវិស័យឯកជន»។

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែលប្រារព្ធឡើងក្រោមប្រធានបទ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម” ត្រូវបានរៀបចំឡើងដោយសហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមអាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងរដ្ឋសមាជិកអាស៊ាន។

អ្នកចូលរួមរួមមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នសំខាន់ៗក្នុងតំបន់ សមាជិក ASEAN-BAC ក្រុមហ៊ុនអន្តរជាតិឈានមុខគេដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងទីផ្សារអាស៊ានដ៏ទូលំទូលាយ ក៏ដូចជាអ្នកជំនាញឧស្សាហកម្មផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ បើកជាផ្លូវការនៅភ្នំពេញ appeared first on Millions times.

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជា​កម្លាំង​​ចលករ ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុ​វត្ត​ន៍ កាលពីថ្ងៃទីពុធ ទី១១ ខែកុម្ភៈ កន្លងទៅនេះ បានរៀបចំសិក្ខាសាលាពិនិត្យផ្ទៀងផ្ទាត់បទពិសោធន៍អ្នកប្រើប្រាស់​មជ្ឈមណ្ឌលគ្រប់​គ្រងបច្ចេក​វិទ្យា​អាស៊ាន ដើម្បីធ្វើតេស្តសាកល្បងថ្នាលបច្ចេកវិទ្យា ដែលនឹងដើរតួ​ជាស្ពានតភ្ជាប់រវាងនវានុវត្តន៍ករ និងអ្នកវិនិយោគក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំង១០។

សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធ ដើម្បីកែលម្អថ្នាលបច្ចេកវិទ្យានេះដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងការតភ្ជាប់ និងជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ រវាងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងទីផ្សារ​តំបន់ឱ្យកាន់តែមាន​ប្រសិទ្ធភាព។

ឯកឧត្តម បណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាស៊ាន (ASEAN COSTI) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះគឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការជំរុញ​កំណើន​សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានលើកឡើងថា៖ “មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាក្នុងតំបន់ដ៏រឹងមាំមួយនឹងក្លាយជា​កម្លាំង​​ចលករ ដែលអនុញ្ញាតិឱ្យប្រទេសនីមួយៗក្នុងតំបន់អាចប្រែក្លាយគំនិតទៅជាអាជីវកម្ម លទ្ធ​ផល​ស្រាវជ្រាវ​ទៅជាសមិទ្ធផល និងភាពជាដៃគូទៅជាវឌ្ឍនភាពពិតប្រាកដ។ នេះគឺជាអ្វីដែលយើងប្តេជ្ញាចិត្តសម្រេច​ឱ្យបានសម្រាប់មនុស្សជំនាន់ក្រោយ។”

សិក្ខាសាលានេះទទួលបានការគាំទ្រពីមូលនិធិពាណិជ្ជកម្ម និងវិនិយោគកាណាដាសម្រាប់ការអភិវឌ្ឍ។ អ្នកចូលរួមសិក្ខាសាលាបានធ្វើតេស្តសាកល្បងចំណុចប្រទាក់អ្នកប្រើប្រាស់ (User Interface) និងពិនិត្យ​ឡើងវិញនូវលំហូរការងារ ទាំងលើការផ្ដល់ជូនបច្ចេកវិទ្យា ការស្វែងរកបច្ចេកវិទ្យា និងគម្រោង​កិច្ចសហ​ប្រតិបត្តិការនានា។

លោកស្រី Emily Alexander ទីប្រឹក្សា និងជាប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃស្ថានបេសកកម្ម​កាណាដា​ប្រចាំ អាស៊ាន បានលើកឡើងថា៖ «កាណាដាផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ចប្រកប​ដោយ​ចីរភាព បរិយាបន្ន និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបរិវត្តកម្មឌីជីថល។ ខ្ញុំមានជំនឿយ៉ាង​មុត​មាំ​ថា សិក្ខា​សាលាទាំងអស់កន្លងមកបានផ្តល់ផ្លែផ្កា និងជាចំណែកសំខាន់ក្នុងការកែលម្អថ្នាលបច្ចេកវិទ្យា​នេះ​ឱ្យកាន់តែប្រសើរឡើង»។

លោកបណ្ឌិត Kittisak Kaweekijmanee មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាស៊ាន បានកត់សម្គាល់ថា ទោះបី​ជាការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងតំបន់មានកំណើនជាមធ្យម ៨,៥ ភាគរយ ពីឆ្នាំ​២០០០ ដល់​ឆ្នាំ២០២៣ ក៏ដោយ ក៏បណ្ដារដ្ឋសមាជិកជាច្រើននៅមានបញ្ហាប្រឈមក្នុងការទាញយក​ប្រយោជន៍ពាណិជ្ជកម្ម​ពីការស្រាវ​ជ្រាវ​ទាំងនោះដែរ។

លោកបណ្ឌិតបានលើឡើងថា៖ «នៅមានគម្លាតខ្ពស់រវាងការបង្កើតចំណេះដឹង និងការយកចំណេះដឹងទាំងនោះទៅអនុវត្តជាក់ស្តែង។ ​ការណ៍នេះបង្ហាញច្បាស់ពីភាពចាំបាច់ក្នុងការបង្កើនប្រសិទ្ធភាពនៃការ​គ្រប់​គ្រង​បច្ចេកវិទ្យា និងយន្តការតំបន់ឱ្យកាន់តែរឹងមាំ។ មតិកែលម្អពីសិក្ខាសាលាមានសារសំខាន់បំផុត​ក្នុង​ការ​ធានាថា មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យានេះ នឹងវិវត្តខ្លួនទៅជាប្រយោជន៍សាធារណៈសម្រាប់​តំបន់​ប្រកប​ដោយប្រសិទ្ធភាព»។

តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ឆ្នាំ២០៣០ និង​ផែន​ការ​សកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) តំបន់អាស៊ាន​កំពុង​កៀរគរ​ធន​ធាន ដើម្បីសម្រេចបេសកកម្មយុទ្ធសាស្ត្រចំនួន ៨ ដែលរាប់ចាប់តាំងពីសន្តិសុខស្បៀង និង​ថាមពល រហូត​ដល់សេវាកម្មក្លោដ និងអព្យាក្រឹតភាពកាបូន។ ទន្ទឹមនឹងនេះ នៅត្រឹមឆ្នាំ២០៣០ ថ្នាក់ដឹក​នាំ​តំបន់​មានគោលដៅសម្រេចឱ្យបាននូវសាកលកម្មសេវាតម្រូវការចាំបាច់ និងពង្រីកទីផ្សារនាំចេញ​អេឡិច​ត្រូនិក ដែលជាផ្នែកមួយនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។

មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ានមានចក្ខុវិស័យប្រែក្លាយអាស៊ានជាតំបន់នៃលំហូរ​ចំណេះ​ដឹង​ដោយសេរី ជាកន្លែងដែលការស្រាវជ្រាវបង្កើតឱ្យមានឥទ្ធិពលជាក់ស្តែង និងជាទី​ដែលការ​ផ្ទេរបច្ចេកវិ​ទ្យា​ជា​កម្លាំង​ចលករ​នៃឧត្តមភាពប្រកួតប្រជែង និងវិបុលភាព។ តាមរយៈការនាំយក​នវានុវត្តន៍​ចេញពីមន្ទីរ​ពិសោធន៍​ទៅកាន់​ឧស្សាហកម្ម មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជាក្បាល​ម៉ាស៊ីន​ដ៏​សំខាន់សម្រាប់រុញច្រាន​តំបន់​អាស៊ានឱ្យសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន៕

អត្ថបទ៖ ប៊ី ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា​នុ​វត្ត​ន៍

second...

x

The post មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន នឹងក្លាយជា​កម្លាំង​​ចលករ ជំរុញការធ្វើពាណិជ្ជកម្មនវានុវត្តន៍ appeared first on Millions times.

ឯកឧត្តម ហួត ហាក់៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៥ (ចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ) ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១ , ឯកឧត្តមអគ្គលេខាធិការរងអាស៊ាន, ប្រធានគណៈប្រតិភូមកពីប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ព្រមទាំងអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន, អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ សរុបប្រមាណ ១៧០ រូប។

សហប្រធាននៃកិច្ចប្រជុំនេះ គឺលោកជំទាវ ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និង ឯកឧត្តម MANABU NAGAI អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋការ និង ទេសចរណ៍នៃប្រទេសជប៉ុន។

តាមដានជាមួយយើង៖   Million Times

នាឱកាសនៃកិច្ចប្រជុំនេះ, ឯកឧត្តម ហួត ហាក់ បានកត់សម្គាល់អំពីលទ្ធផលដែលសម្រេចបានកាលពីអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីលើកទី២៤ កាលពីឆ្នាំ២០២៥ តាមរយៈវឌ្ឍនភាពដែលសម្រេចបានក្រោមផែនការការងារអាស៊ានបូកបី និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន–ចិន, អាស៊ាន–ជប៉ុន, និង អាស៊ាន–កូរ៉េ សម្រាប់ការចូលរួមចំណែកនៅក្នុងលទ្ធផលការងារប្រកបដោយផ្លែផ្កានេះ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ចិន, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងក្នុងការជំរុញលំហូរនៃកំណើនភ្ញៀវទេសចរចិនមកកម្ពុជា ស្របពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំទេសចរណ៍ កម្ពុជា–ចិន ២០២៥។ ជាមួយគ្នានេះផងដែរ កម្ពុជាបានអនុវត្តគម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែ (ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ជប៉ុន, កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាន តាមរយៈការចូលរួមវេទិកាសំខាន់ៗ រួមមាន ពិព័រណ៍ទេសចរណ៍ EXPO Japan និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើកទី៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Aichi កាលពីខែកញ្ញា ឆ្នាំ២០២៥។ សូមបញ្ជាក់ជូនថា ជំហានសំខាន់មួយត្រូវបានសម្រេច ដោយមានការបើកដំណើរការជើងហោះហើរត្រង់លើកដំបូង រវាងទីក្រុងភ្នំពេញ និងទីក្រុងតូក្យូ នៅខែតុលា ឆ្នាំ២០២៥ ដែលបានពង្រឹងការតភ្ជាប់ និងសម្រួលដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។

ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ, ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជាយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់សាធារណរដ្ឋកូរ៉េ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន–កូរ៉េ ក្រោមការអនុវត្តផែនការសកម្មភាព អាស៊ាន–កូរ៉េ, និយាយជារួម, និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-សាធារណរដ្ឋកូរ៉េ។

ក្នុងន័យនេះ តាមរយៈការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងសេអ៊ូល ឆ្នាំ២០២៥ និងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM JAE-SHIN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ទទួលបានលទ្ធផលគួរជាទីកត់សម្គាល់។ កម្ពុជាសូមស្វាគមន៍កិច្ចសហប្រតិបត្តិការលើការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាន និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម ដើម្បីបន្ថែមការយល់ដឹង និងលើកកម្ពស់រូបភាពកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព ទាក់ទាញ និងសម្បូរបែបសម្រាប់ភ្ញៀវទេសចរកូរ៉េ។

ជារួម, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំប្រទេសដៃគូទាំងបី ក្នុងការបន្តកសាងសមត្ថភាពសម្រាប់អ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍, ការផ្សព្វផ្សាយរួមគ្នា, ដំណើរទស្សនកិច្ចសិក្សា (FAM trips) របស់សារព័ត៌មាននិងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម, ព្រមទាំងការរៀបចំកម្មវិធីនិងព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា។

ជាមួយគ្នានេះដែរ អង្គប្រជុំបានអនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងអាស៊ាន ជាមួយប្រទេសចិន, ជប៉ុន និង សាធារណរដ្ឋកូរ៉េ៕

អត្ថបទ៖ ប៊ី

second...

x

The post ឯកឧត្តម ហួត ហាក់៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី អនុម័តផែនការការងារសហប្រតិបត្តិការអាស៊ានបូកបីឆ្នាំ ២០២៦-២០៣០ appeared first on Millions times.

ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026)
ថ្នាលគាំពារសង្គមឌីជីថល – Digital Social Protection Platform (DSPP) ដែលបានអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026) ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្រ្តីឌីជីថលអាស៊ាន លើកទី៦ (The 6th ASEAN Digital Ministers’ Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ ២០២៦ នេះ ថ្នាលគាំពារសង្គមឌីជីថលរបស់កម្ពុជា ទទួលបានជ័យលាភី ពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅតំបន់អាស៊ាន។

ពានរង្វាន់ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់កិត្យានុភាព នៃដំណោះស្រាយឌីជីថល និងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសជាសមាជិក ក៏ដូចជានៅក្នុងតំបន់ទាំងមូល។

តាមដានជាមួយយើង៖   Million Times

ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសចំនួន ១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦ រួមមាន (១) ដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ, (២) ដំណោះស្រាយឌីជីថលសម្រាប់វិស័យឯកជន, (៣) ដំណោះស្រាយឌីជីថលសម្រាប់បរិយាបន្ន, (៤) មាតិកាឌីជីថល, និង (៦) នវានុវត្តន៍ឌីជីថល។ បណ្ដាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់គុណភាពនៃការផ្ដល់សេវា, ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ, ជាពិសេស ជំរុញសន្ទុះនៃការធ្វើបដិវត្តកម្មឌីជីថល ឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងមានការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល និងបានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ៣ ក្រុមចុងក្រោយ ជាមួយវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃពាន់រង្វាន់ឌីជីថលអាស៊ានទាំង ១១ ប្រទេស និងមានការចូលរួមពីសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។

ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្ដារដ្ឋមន្រ្តីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្ដល់ជ័យលាភី “ពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦” ជូន “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ជាដំណោះស្រាយឌីជីថលក្នុងការផ្ដល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅតំបន់អាស៊ានដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដារបច្ចេកវិទ្យា ក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។

ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញ ប្រកបដោយភាពប្រាកដនិយមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាន និងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្ដល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។

កត្តាគន្លឺះដែលធ្វើឱ្យថ្នាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើការរៀបចំនិម្មាបនកម្ម ដែលផ្ដោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability), និងសមត្ថភាពក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។

ជ័យលាភីពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាន និងកំពុងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកម្ពស់ការអភិវឌ្ឍសង្គម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ការទទួលបាន ជ័យលាភីពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈតាមរយៈការធ្វើនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងគុណភាពនៃការផ្ដល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស, គាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ៕

អទ្ថបទ៖ ប៊ី

second...

x

The post ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ (ASEAN Digital Awards 2026) appeared first on Millions times.

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា បង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥  បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Ted Osius អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកវត្តមានធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

ក្នុងជំនួបនេះលោក Osius បានលើកឡើងថា នេះគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្ររយៈពេល ៤១ ឆ្នាំរបស់ក្រុមប្រឹក្សា ដែលនឹងមានទីស្នាក់ការដើម្បីប្រតិបត្តិការផ្ទាល់នៅកម្ពុជា ហើយក៏ជាវឌ្ឍនភាពដ៏សំខាន់មួយនៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចំពោះការសម្រេចចិត្តបង្កើតទីស្នាក់ការផ្ទាល់នៅកម្ពុជា ដោយលើកឡើងថា ទំនើបភាវូបនីយកម្មឧស្សាហកម្ម កំណើនដែលជំរុញដោយនវានវុត្តន៍ និងការត្រៀមលក្ខណៈរបស់កម្ពុជា ឆ្ពោះទៅការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ទាមទារភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយអ្នកវិនិយោគនៅទូទាំងពិភពលោក។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានលើកឡើងថា៖ “រាល់ពេលដែលគណៈប្រតិភូធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅ កម្ពុជា យើងមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ។ យើងមើលឃើញឱកាសដ៏សំខាន់សម្រាប់ ក្រុមហ៊ុនអាមេរិកដែលកំពុងពង្រីកវត្តមានរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្ម បច្ចេកវិទ្យា និងការកៀរគរការចូលរួមបន្ថែមពីវិស័យឯកជន។”

កិច្ចប្រជុំបានស្តាប់តំណាងក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុន Ford  ក្រុមហ៊ុន 3M ក្រុមហ៊ុន Visa  ដែលផ្តោតលើគោលនយោបាយយានយន្ត សុវត្ថិភាពឧស្សាហកម្ម ឱកាសសហការផ្នែកបច្ចេកវិទ្យា និងការផ្តល់សេវាហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យម។ តំណាងស្ថានទូតអាមេរិកក៏បានបង្ហាញការគាំទ្រចំពោះការពង្រីកទំនាក់ទំនងពាណិជ្ជកម្មនេះដែរ។

ឯកឧត្តម ហែម វណ្ណឌី បានអញ្ជើញក្រុមហ៊ុនអាមេរិកឱ្យចូលរួមទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខែមីនា ឆ្នាំ២០២៦ ដែលបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះនវានុវត្តន៍ ឧស្សាហូបនីយកម្ម និងភាពជាដៃគូទំនើបជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខ្លួន៕

អត្ថបទ៖ ប៊ី ប្រភព៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

second...

x

The post ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន រៀបចំបង្កើតទីស្នាក់ការនៅកម្ពុជា បង្ហាញសន្ទុះនៃទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែរឹងមាំ appeared first on Millions times.

កម្ពុជាត្រៀមរួចជាស្រេចសហការជាមួយដៃគូអាស៊ាន ដើម្បីកសាងអនាគតបៃតង ឆ្លាតវៃ
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនសហការជាមួយវៀតណាម និងដៃគូអាស៊ានទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងអនាគតបៃតង ឆ្លាតវៃ និងវិបុលភាពថ្មីសម្រាប់តំបន់ ព្រមទាំងបានស្នើ ឯកឧត្តមនាយករដ្ឋមន្ត្រី វៀតណាម ជួយសម្របសម្រួលការវិនិយោគ និងភ្ញៀវទេសចរវៀតណាមមកកម្ពុជាឱ្យបានកាន់តែច្រើន។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងដូច្នេះ នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ នៅក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋវៀតណាម ក្រោមប្រធានបទ “បរិវត្តិកម្មបៃតងក្នុងយុគសម័យឌីជីថល” កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម ហែម វណ្ណឌី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់លើការរក្សាសន្តិភាព និងស្ថិរភាពតំបន់ ថាជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់វិបុលភាពរួម និងបរិវត្តកម្មឧស្សាហកម្មប្រកបដោយចីរភាពរបស់តំបន់។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តមបានលើកឡើងថា៖ «សន្តិភាព និងស្ថិរភាព បានឈរជាជន្ទល់ទ្រទ្រង់វឌ្ឍនភាពរបស់អាស៊ាន ធ្វើឱ្យសេដ្ឋកិច្ចតំបន់រីកចម្រើន មានសមាហរណកម្ម និងនវានុវត្តន៍។ ប៉ុន្តែភាពតានតឹងថ្មីៗមួយចំនួន រួមទាំងនៅតាមតំបន់ព្រំដែនខ្លះ បានរំឭកយើងថា សន្តិភាពមិនអាចត្រូវបានមើលរំលងឡើយ។ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការដោះស្រាយទំនាស់ដោយសន្តិវិធី»។

ឯកឧត្តមក៏បានរំលេចនូវនិន្នាការសាកលចំនួន ៣ គឺការផ្លាស់ប្តូរទៅរកគោលការណ៍និរន្តរភាព នវានុវត្តន៍បច្ចេកវិទ្យា និងការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាកត្តាប្រឈមផង និងក៏ជាឱកាសសំខាន់ ដើម្បីពង្រឹងសមាហរណកម្មអាស៊ាន តាមរយៈការតភ្ជាប់ឌីជីថល ផលិតកម្មស្អាត និងឧស្សាហកម្មរីកចម្រើនថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត ជីវវិទ្យាសាស្ត្រ និងរូបធាតុទំនើបជាដើម។

ឯកឧត្តមបានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកំណើនរួមប្រកបដោយការទទួលខុសត្រូវ រួមទាំងការខិតខំធ្វើពិពិធកម្មឧស្សាហកម្ម ការពង្រីកថាមពលកកើតឡើងវិញ ការអភិវឌ្ឍមូលធនមនុស្ស និងការពន្លឿនការស្រាវជ្រាវនិងនវានុវត្តន៍ ស្របតាមតម្រូវការនៃវិស័យឯកជន។

ក្រៅ​ពីការ​ចូលរួមក្នុងវេទិកានេះ ឯកឧត្តម​ ហែម វណ្ណឌី ក៏បានចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ​ជាមួយ ​ឯកឧត្តម Pham Minh Chính នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋវៀតណាម។ ក្នុងឱកាស នោះ ឯកឧត្តមនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការកន្លងមក និងបង្ហាញឆន្ទៈពង្រីកពាណិជ្ជកម្មកម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និង បង្កើនការផ្លាស់ប្តូរនិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងបុគ្គលមានទេពកោសល្យ ក្នុងវិស័យយុទ្ធសាស្ត្រនេះសម្រាប់ប្រទេសទាំងពីរ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជាត្រៀមរួចជាស្រេចសហការជាមួយដៃគូអាស៊ាន ដើម្បីកសាងអនាគតបៃតង ឆ្លាតវៃ appeared first on Millions times.

បណ្ឌិត សូ ណារ៉ូ៖ សម្ដេចធិបតី ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីថ្នាក់ដឹកនាំប្រទេសជាច្រើន។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអាស៊ាន។

តាមដានជាមួយយើង៖   Million Times

កាលពីយប់ថ្ងៃទី២៨ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩​ ខែតុលានេះ ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ បានបង្ហោះសារថា «ក្នុងគ្រោះ កម្ពុជាពិតមានលាភ គឺទទួលបានទាំងសន្តិភាពមិនអាចកាត់ថ្លៃបាន និងទទួលបានពន្ធបដិការចុះបានច្រើនជាងគេបំផុតគឺពី៤៩% មក១៩% ហើយមានទំនិញមួយចំនួនទៀត នឹងមានអត្រាពន្ធទាបជាងនេះ»។

ឯកឧត្ដម បានសរសេរបន្តថា លើសពីនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចងចំណងទាក់ទងយ៉ាងជិតស្និតដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដ៏មានអំណាចឥទ្ធិពលលើពិភពលោក។

ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ឆ្លងតាមរយៈការតស៊ូលះបង់ “ស្ងាត់តែមិនស្ងៀម”នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីថ្នាក់ដឹកនាំប្រទេសជាច្រើន រាប់ទាំងប្រទេសអាមេរិក ចិន ម៉ាឡេស៊ី និងប្រទេសថៃ ជាដើម។

បើតាមបណ្ឌិត សូ ណារ៉ូ ថ្នាក់ដឹកនាំប្រទេសទាំងនោះ បានចាប់អារម្មណ៍ និងកោតសរសើរសម្តេចធិបតី ថា ជាបុគ្គលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈការសន្ទនា ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឈានទៅរកសន្តិភាពនៅទីបញ្ចប់ និងធានាគោលការណ៍ឯកភាព សាមគ្គីភាពរបស់អាស៊ាន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្តេចធិបតី

second...

x

The post បណ្ឌិត សូ ណារ៉ូ៖ សម្ដេចធិបតី ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅម៉ាឡេស៊ី appeared first on Millions times.

សម្ដេចធិបតី និងមេដឹកនាំអាស៊ានផ្សេងទៀត ចុះហត្ថលេខាឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមេដឹកនាំអាស៊ានផ្សេងទៀត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពី ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ។ ការចុះហត្ថលេខានេះ គឺនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

តាមដានជាមួយយើង៖   Million Times

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលនេះ។ មកដល់ពេលនេះ អាស៊ានមានសមាជិក ១១ប្រទេសហើយ ដែលរួមមាន៖ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ, ព្រុយ​ណេ ដា​រូ​សា​លឹម, វៀតណាម, ឡាវ, មីយ៉ាន់ម៉ា, កម្ពុជា និងប្រទេសទីម័រឡេស្តេ។

ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលគាំទ្រពេញទំហឹងឱ្យ​ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន តាំងតែពីដើមដំបូង ហើយក៏បានខិតខំជំរុញឱ្យ​មានកុងសង់ស៊ីសអាស៊ាន លើសំណើរបស់ទីម័រឡេស្តេរហូតមក ព្រោះប្រទេសកម្ពុជា​យល់ថា មិនគួរទុកទីម័រឡេស្តេ ឱ្យ​នៅតែល តោលនោះ​ទេ។ បន្ថែមលើនេះ នៅពេលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ការបញ្ចូលទីម័រឡេស្តេជាសមាជិកអាស៊ាន ត្រូវបានដាក់បញ្ចូលអាទិភាពមួយ ក្នុងចំណោមអាទិភាពនានាអាស៊ាននាឆ្នាំនោះ។

តាមរយៈការ​ខិតខំចរចារហូតដល់នាទីចុងក្រោយ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅរាជធានីភ្នំពេញ បានឯកភាពជាគោលការណ៍ ទទួលទីម័រឡេស្តេជាសមាជិកអាស៊ានទី១១។ ទោះបីមិនទាន់​បានជាសមាជិកពេញសិទ្ធិ តែនៅឆ្នាំបន្ទាប់ទីម័រឡេស្តេ បានចូលរួមជាសមាជិកសង្កេតការណ៍ ហើយដោយការតាំងចិត្ត និងភាពសកម្មរបស់ទីម័រឡេស្តេខ្លួនឯង ពេលនេះអាស៊ានបានអនុញ្ញាតឱ្យ​ទីម័រឡេស្តេ ចូលរួមមតិនៅ​លើការងារកសាងសហគមន៍អាស៊ាន៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចធិបតី

second...

x

The post សម្ដេចធិបតី និងមេដឹកនាំអាស៊ានផ្សេងទៀត ចុះហត្ថលេខាឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន appeared first on Millions times.