អាមេរិក Archives - Millions times

រយៈពេល ៨ ខែ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ១១ ពាន់លានដុល្លារ
ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈកម្ពុជាកំពុងជំរុញការពង្រីកការនាំចេញផលិតផលខ្មែរ ទៅកាន់ទីផ្សារអាមេរិក។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាមេរិក ដឹកនាំដោយស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា អ្នកស្រី ចាន់ សុខវាសនា នៅថ្ងៃទី១០ ខែកញ្ញា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ធ្វើជាស្ពានភ្ជាប់ផលិតករ និងសហគ្រាសកម្ពុជា ជាមួយអ្នកទិញនៅសហរដ្ឋអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាមានឱកាសពង្រីកការនាំចេញទៅសហរដ្ឋអាមេរិក លើសពីវិស័យប្រពៃណី ជាពិសេសផលិតផលគ្រឿងសង្ហារិម ការកែច្នៃកសិផល និងផលិតផលដែលមានតម្លៃបន្ថែមផ្សេងទៀត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ផលិតផលខ្មែរមួយចំនួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់នាំចេញ ប៉ុន្តែសមត្ថភាពផលិតនៅមិនទាន់មានទំហំគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ក្រុមហ៊ុនបញ្ជាទិញធំៗ ខណៈសហគ្រាសធុនតូច និងមធ្យមមួយចំនួនត្រូវការការគាំទ្របន្ថែម ដើម្បីបំពេញតាមលក្ខខណ្ឌបច្ចេកទេស ការវេចខ្ចប់ និងតម្រូវការរបស់ទីផ្សារអាមេរិក។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងមិនគួរផ្តោតវិសាលភាពទូលំទូលាយពេកនោះទេ។ យើងត្រូវជ្រើសរើសសហគ្រាសដែលមានសមត្ថភាពពិតប្រាកដ និងផលិតផលដែលមានសក្តានុពល ហើយយើងត្រូវសហការជួយឱ្យពួកគាត់អាចបំពេញតាមលក្ខខណ្ឌតម្រូវការទីផ្សារសហរដ្ឋអាមេរិក»។

ឯកឧត្តមក៏បានជំរុញឱ្យសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ដើរតួជាកាតាលីករ ក្នុងការស្វែងរកអ្នកទិញ ប្រមូលផ្តុំតម្រូវការ និងផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខណៈបច្ចេកទេស ស្តង់ដា និងបរិមាណនៃការបញ្ជាទិញ។

ឯកឧត្តមបានបន្ថែមថា ការបញ្ជាក់បរិមាណបញ្ជាទិញឱ្យបានច្បាស់លាស់ នឹងជួយឱ្យសហគ្រាសផលិតនៅកម្ពុជាមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការពង្រីកសមត្ថភាពផលិតកម្មរបស់ខ្លួន។

តំណាងសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បានបញ្ជាក់ពីការត្រៀមលក្ខណៈសហការជាមួយក្រសួង ដើម្បីជួយឱ្យសហគ្រាសកម្ពុជាយល់កាន់តែច្បាស់អំពីតម្រូវការសម្រាប់ឈានចូលទីផ្សារអាមេរិក តាមរយៈការធ្វើបទបង្ហាញបច្ចេកទេស សិក្ខាសាលា និងការភ្ជាប់ជាមួយស្ថាប័ន និងអ្នកជំនាញពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក។

ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងផ្នែកសុវត្ថិភាពចំណីអាហារ ការវេចខ្ចប់ ស្តង់ដា ការបញ្ជាក់ភាពអនុលោម ការផ្ទេរបច្ចេកវិទ្យា និងការធ្វើទំនើបកម្មឧស្សាហកម្ម សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក អភិវឌ្ឍឧស្សាហកម្មគាំទ្រ និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់ ១០.៦៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ ខណៈសហរដ្ឋអាមេរិកបាននាំទំនិញមកកម្ពុជា មានទំហំប្រមាណ ៤៣១.៨២ លានដុល្លារ។

សរុបមក ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំ ១១.១១ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រយៈពេល ៨ ខែ ពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបាន ១១ ពាន់លានដុល្លារ appeared first on Millions times.

CRF ជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅអាមេរិក ខណៈកម្ពុជានាំអង្ករចេញទៅអាមេរិកជាង ៧ ពាន់តោន ក្នុងឆមាសទី ១ ឆ្នាំ២០២៦
សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កំពុងជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ខណៈក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជាបាននាំចេញមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០ តោន។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានតំណាងពី ក្រុមហ៊ុនសមាជិកចំនួន ១០ និង ប្រតិភូសរុបចំនួន ៣០នាក់ ចូលរួមកម្មវិធី ជំនួប និងផ្គូផ្គងពាណិជ្ជកម្ម (Business Networking and Matchmaking) នៅ កំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំកំពង់ផែ Long Beach រួមមាន លោក Noel Hacegaba នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មនៃកំពង់ផែ Long Beach, លោក Steven Neal អនុប្រធានគណៈកម្មការកំពង់ផែ Long Beach និង ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកម្ពុជាប្រចាំទីក្រុង Long Beach។

លោកឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ជំរុញការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកទិញអន្តរជាតិ ព្រមទាំងស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅលើទីផ្សារពិភពលោក។

ជំនួប និងការផ្គូផ្គងពាណិជ្ជកម្មនេះ ក៏បានផ្តល់ឱកាសឱ្យក្រុមហ៊ុនសមាជិកទាំង ១០ ធ្វើការពិភាក្សាផ្ទាល់ជាមួយដៃគូអាជីវកម្ម អ្នកនាំចូល និងអ្នកចែកចាយ ចំនួនប្រមាណជាង ២០ ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងថ្មី និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលនឹងរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ា បណ្ឌិត ប្រធានសហព័ន្ធ ក៍បានទទួលនូវកិត្តយស នូវលិខិតសរសើរ ពី លោក Fiona Ma អគ្គរតនាគា របស់រដ្ឋ California ( California State Treasurer) និង កុងស៊ុល កិត្តិយសរបស់កម្ពុជាប្រចាំក្រុង ឡុង ប៉ឹច អំពីការរៀបចាំដឹកនាំសមាជិក លើការបង្កើតព្រឹត្តិការជំនួប និងផ្គូផ្គងពាណិជ្ជកម្មនេះផងដែរ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post CRF ជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅអាមេរិក ខណៈកម្ពុជានាំអង្ករចេញទៅអាមេរិកជាង ៧ ពាន់តោន ក្នុងឆមាសទី ១ ឆ្នាំ២០២៦ appeared first on Millions times.

រដ្ឋាភិបាលកម្ពុជា និងអាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស
ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាវេលាម៉ោង ៣រសៀល (ម៉ោងនៅសហរដ្ឋ អាមេរិក) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។

សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation – DFC’s) បានអនុម័តកាលពីពេល ថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាព ដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី ៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្ត ចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចណ៍ទ្វេភាគី ដែលមានស្រាប់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖   Million Times

second...

x

The post រដ្ឋាភិបាលកម្ពុជា និងអាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស appeared first on Millions times.

អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ
អ្នកវិភាគ និងអ្នកតាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹង​ពីគម្រោង​ស៊ើប​អង្កេត​ពាក់ព័ន្ធការងារ​ដោយបង្ខំរបស់​អាមេរិក​ទៅ​លើ​ប្រទេសចំនួន ៦០ ដែលរួមមានទាំង​សម្ព័ន្ធមិត្តចាក់​ទឹកមិន​លិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាង​បញ្ហា​នយោ​បាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ​ប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការ​លុបលាងបញ្ហា​នយោបាយផ្ទៃ​ក្នុង​របស់​ខ្លួនប៉ុណ្ណោះ ដោយសារនយោ​បាយពន្ធបដិ​ការបស់​លោក ដូណាល់ ត្រាំ មិនអាចទទួលបាន​ជោគជ័យ​នោះ​ទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។

តាមដានជាមួយយើង៖   Million Times

លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការ​ដាក់​ពន្ធ​បដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យ​សហ​រ​ដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បី​​ដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដា​លប្រទេស​មួយ​ចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុង​គោល​បំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជា​ប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយ​គណបក្ស​សាធារណរដ្ឋ។

សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។

លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់​ព័ន្ធនឹងបញ្ហា​នយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែង​រកប្រ​ជា​ប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជា​មាន​ការ​ស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏​មិន​មាន​អ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។

បន្ថែម​លើការលើកឡើងនេះ លោក សំ សឿន ប្រធានស​ហភា​ពពលកម្មជាតិកម្ពុជា និងជាអ្នកតា​មដាន​បញ្ហា​នយោ​បាយបាន​ថ្លែងថា៖«​គម្រោងស៊ើប​អង្កេតជុំវិញកា​រ​ប្រើ​ប្រាស់​កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វី​លីពីន សឹង្ហបុរី វៀតណាម និង​ឥណ្ឌូនេស៊ី ក៏រង​នូវកា​រអង្កេតដូចគ្នាដែរ»។

សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាម​ដាន​បញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើង​បន្ទាប់​ពី​មាន​សេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃ​ស​ហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់​ការអង្កេត​របស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។

ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោ​បាយមើល​ឃើញ​ដូចៗគ្នាថា កម្ពុជាតែងតែអនុវត្ត​ទៅតាមច្បាប់​អន្តរ​ជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាកា​រ​ងារ​ផ្សេងៗ​ដែល​មិន​មាន​ការរំលោភបំពានច្បាប់ការងារ និងការរំលោភ​ទៅលើ​ការ​ប្រើ​ប្រាស់ក​ម្លាំង​ពល​កម្ម​ដោយ​បង្ខំទេ។ ដូច្នេះកម្ពុជា​មិនគួរព្រួយ​បារម្ភ​ខ្លាំងពេកនោះទេ ប៉ុន្ដែ​ត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរ​ជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។

យ៉ាងណាក៏ដោ​យ លោក សំ សឿន បានអំពាវនាវ​ឱ្យសា​ធារ​ណជន និងប្រជាពលរដ្ឋ​កុំឱ្យជឿលើ​ការលើក​ឡើង​ណា​មួយ​ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែល​មាន​ចេតនាបន្ទច់បង្អាក់ និងដាក់​បន្ទុកម​កលើ​រាជរ​ដ្ឋាភិ​បាល​កម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បី​ស្ដា​រប្រជាប្រិយភាព ដែលសូម្បីស​ម្ព័ន្ធមិត្តរបស់​ខ្លួនក៏រង​ការ​អង្កេត​ដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោង​ស៊ើបអង្កេត​ពាក់​ព័ន្ធការងារដោយបង្ខំរបស់អាមេរិក គឺជា​ល្បែង​នយោ​បាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ appeared first on Millions times.

កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអមដោយមន្រ្តីជាន់ខ្ពស់ បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ រវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ។

ក្នុងកិច្ចភាក្សាកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍លើកកម្ពស់សន្តិភាព ព្រមទាំងការខិតខំប្រឹងប្រែងស្វែងរក និងរក្សាឱ្យបាន នូវភាពជាមិត្តជាមួយប្រទេសក្នុងតំបន់និងសកល ជាពិសេសជាមួយប្រទេសជិតខាងប្រកបដោយសន្តិភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានគូសបញ្ជាញ់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) គឺជាសក្ខីភាពមួយយ៉ាងប្រចក្សអំពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព។

តាមដានជាមួយយើង៖   Million Times

លោកជំទាវ Bridgette Walker ក៏បានសង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ និងវាយតម្លៃខ្ពស់ចំពោះការសន្ទនាដោយបើកចំហររបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយនឹងសហរដ្ឋអាម៉េរិក។ លោកជំទាវបានបន្តថា ថ្វីត្បិតកម្ពុជាបានជួបប្រទះបញ្ហាប្រឈមជាច្រើន តួយ៉ាងជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាមេរិកមានបំណងចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។

លោកជំទាវបានបន្តថា កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្ពុជាចង់បានវិនិយោគសហរដ្ឋអាមេរិក ដែលមានគុណភាពនិងចម្រុះបែប ដែលមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្មនិងផលិតកម្មជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់និងសកល។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម ជាដើម ។ល។ ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។

ទាក់ទិននឹងបញ្ហា Online Scam ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បញ្ហានេះ ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាព Online Scam ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាបញ្ហា online scam មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ, ប៉ុន្តែគឺជាបញ្ហារួមរបស់តំបន់ និងសកលលោក ដោយសារបញ្ហានេះត្រូវបានទទួលស្គាល់ថាជាឧក្រិដ្ឋកម្មឆ្លងដែន និងមានភាពស្មុគស្មាញជាប្រព័ន្ធដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រទេសមួយទៅប្រទេសមួយទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហានេះ ដោយផ្អែកលើគោលការណ៍ចំនួន ៤ រួមមាន៖ ការបង្ការ ការបង្ក្រាប ការអប់រំ និងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចអំពីការជំរុញការធ្វើកំណែទម្រង់អភិបាលកិច្ច្ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាស្នូលក្នុងការធានាស្ថិរភាព និងវិបុលភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា តាមរយៈការពង្រឹងនីតិរដ្ឋ ការកែទម្រង់រដ្ឋបាលសាធារណៈ ប្រព័ន្ធច្បាប់ តុលាការ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីកសាងស្ថាប័នរដ្ឋមួយដែលមានភាពរឹងមាំ ឆ្លាតវៃ និងស្អាតស្អំ។ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់គុណធម៌ ការបង្កើនភាពសុចរិត និងការទទួលខុសត្រូវក្នុងវិស័យសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើទំនើបកម្មអភិបាលកិច្ច។

លោកជំទាវ Bridgette Walker បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាវៃ និងប្រាកដនិយមរបស់ សមេ្ដចធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នា លោកជំទាវក៏បានបង្ហាញទស្សនវិជ្ជមាន និងមានភាពជឿជាក់យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសការបង្ក្រាប online scam និងការពង្រឹងទំនាក់ទំនងក្នុងវិស័យ យោធា, ការទូត, សង្គមកិច្ច, ពាណិជកម្ម និងសន្តិសុខ។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការពង្រឹងនិងពង្រីកមិត្តភាពជាមួយសហរដ្ឋអាម៉េរិក ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ជាពិសេស ការយកចិត្តទុកដាក់លើការការពារស្ថិរភាព សន្តិសុខ និងភាពធន់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ពីភាពបើកចំហរបស់លោកចំពោះការសន្ទនាជាបន្តបន្ទាប់ និងកិច្ចសហប្រតិបត្តិការនានាដែលផ្តល់ផលប្រយោជន៍រួម។

ឯកឧត្តមជឿជាក់ថា តាមរយៈទំនាក់ទំនងដោយស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើន សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-អាមេរិក បន្តពង្រឹងទំនាក់ទំនងទេ្វភាគីលើវិស័យពាណិជ្ជកម្ម ធុរកិច្ច ការទូត និងសន្តិសុខ appeared first on Millions times.

កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក
កម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Air Cambodia គ្រោងនឹងចំណាយទុនវិនិយោគជាង ៣ ពាន់លានដុល្លារ សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត ពីក្រុមហ៊ុន Boeing។​ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក។

ឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចម ធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦ នៅសហរដ្ឋអាមេរិក (ត្រូវនឹងសុក្រនៅកម្ពុជា)។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម Christopher Landau បានស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តម Christopher Landau បានថ្លែងដូច្នេះ ៖«យើងខ្ញុំសូមស្វាគមន៍កម្ពុជាក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ ដោយផ្អែកលើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ ៣,២៤ ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន ១០ គ្រឿងទៀត»។

ឯកឧត្តម បានបន្តថា ៖«កិច្ចព្រមព្រៀងនេះ បានផ្ដល់ឱ្យដៃគូរបស់យើងនូវឧត្តមភាពរបស់អាមេរិកផ្នែក នវានុវត្តន៍អាកាសចរណ៍ ព្រមទាំងជួយគាំទ្រដល់ការបង្កើតការងារដែលមានគុណភាពខ្ពស់ប្រមាណជាង ១២,០០០ កន្លែង សម្រាប់កម្មករនិយោជិតអាមេរិក»។

សូមបញ្ជាក់ផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ចាប់ពីថ្ងៃទី១៥ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦” ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា នឹងចំណាយលុយជាង ៣ ពាន់លានដុល្លារ ទិញយន្តហោះ 737 MAX ជាច្រើនគ្រឿង ពីអាមេរិក appeared first on Millions times.

លោក Casey Barnett៖ អាមេរិកប្រកាសលុបចោលការហាមឃាត់នៃការលក់អាវុធមកឱ្យកម្ពុជា
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា ដែលវាបង្ហាញកាន់ច្បាស់ពីពីទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា និងបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានថ្លែងបញ្ជាក់នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា កាលពីម្សិលមិញ ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។

លោក Casey Barnett  បានថ្លែងថា វាគឺជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា។ ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។

លោក ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា បានឱ្យដឹងទៀតថា ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាមេរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផល ដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។

នេះគឺជាសេចក្តីប្រកាសចុះថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក៖ https://public-inspection.federalregister.gov/2026-02262.pdf។

តាមដានជាមួយយើង៖   Million Times

អត្ថបទ៖ ប៊ី

second...

x

The post លោក Casey Barnett៖ អាមេរិកប្រកាសលុបចោលការហាមឃាត់នៃការលក់អាវុធមកឱ្យកម្ពុជា appeared first on Millions times.

លោក Casey Barnett៖ កម្ពុជាផ្តល់សិទ្ធិឱ្យអាមេរិកនាំចេញទំនិញទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ
កម្ពុជាបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកនាំចេញទំនិញផលិតនៅសហរដ្ឋអាមេរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ ខណៈដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកម្ពុជា បានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។ នេះបើយោងតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

លោក Casey Barnett  បានថ្លែងនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦ ថា នៅខែសីហា ឆ្នាំ២០២៥ កម្ពុជាបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកនាំចេញទំនិញផលិតនៅសហរដ្ឋអាមេរិកទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ (duty‑free) ជាការអនុគ្រោះមួយ ដើម្បីកាត់បន្ថយពន្ធគយ “ទៅវិញទៅមក” (reciprocal tariff) របស់សហរដ្ឋអាមេរិក។ កម្ពុជាបានប្រឈមមុខនឹងពន្ធគយទៅវិញទៅមករហូតដល់ ៤៩% ដែលបានគំរាមកំហែងដល់វិស័យផលិតកម្មនាំចេញរបស់កម្ពុជា។ ៣៨% នៃការនាំចេញរបស់កម្ពុជាត្រូវបាននាំទៅសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖   Million Times

លោកបានថ្លែងបន្តថា ដោយសារតែការផ្លាស់ប្តូរនេះ ការនាំចេញរបស់សហរដ្ឋអាមេរិកទៅកម្ពុជា បានកើនឡើង ៩៦% បើប្រៀបធៀបនឹងឆ្នាំមុន សម្រាប់រយៈពេលពីខែសីហាដល់ខែធ្នូ។ ការនាំចេញរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុង ៥៤ ចំណោម ៨៥ ប្រភេទផលិតផល។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺ ការកើនឡើង ៩ ដងនៃផលិតផលប្រេងឥន្ធនៈដែលបានចម្រាញ់។ ការកើនឡើងនេះក៏ត្រូវបានជំរុញដោយតម្រូវការបំបែកហានិភ័យ និងបង្វែរចេញពីផលិតផលប្រេងឥន្ធនៈពីថៃ ដោយសារការឈ្លានពានរបស់ថៃលើកម្ពុជា ដែលកំពុងបន្ត។

លោកបានឱ្យដឹងទៀតថា ដូចគ្នានេះដែរ ការនាំចូលផលិតផលទឹកដោះគោមួយចំនួនបានប្តូរពីថៃទៅសហរដ្ឋអាមេរិក។ ការកើនឡើងដែលគួរឱ្យកត់សម្គាល់ផ្សេងទៀត រួមមាន ការនាំចូលយានយន្តពីសហរដ្ឋអាមេរិកកើនឡើង ប្លាស្ទិក ក្រដាស ជាតិសរសៃសម្រាប់វាយនភណ្ឌ ផលិតផលអាហារ និងម៉ាស៊ីន/គ្រឿងចក្រ។

លោក Casey Barnett  បានគូសបញ្ជាក់ដូច្នេះថា ៖«កិច្ចព្រមព្រៀងដែលបានចរចានេះមានភាពលំអៀង និងអនុគ្រោះទៅខាងសហរដ្ឋអាមេរិកជាង ប៉ុន្តែជាក់ស្តែង នៅឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិកចំនួន ១២.៧ ពាន់លានដុល្លារ ខណៈដែលនាំចូលត្រឹមតែ ៣០០ លានដុល្លារ ប៉ុណ្ណោះ។ ផ្នែកមួយនៃភាពខុសគ្នានេះ កើតឡើងពីការខ្វះអំណាចទិញ (purchasing power) របស់ប្រជាជនកម្ពុជា ដើម្បីទិញទំនិញអាមេរិក។ ប៉ុន្តែផ្នែកមួយទៀតក៏បណ្តាលមកពីដំណើរការផ្តល់អាជ្ញាប័ណ្ណផលិតផល និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់កម្ពុជា ដែលមិនសូវមានភាពច្បាស់លាស់ ដែលរារាំងមិនឱ្យទំនិញអាមេរិកឈានដល់ទីផ្សារកម្ពុជា»។

លោកបានបន្តថា ផ្នែកធំមួយនៃ “កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក” រវាងសហរដ្ឋអាមេរិក និងកម្ពុជា ត្រូវបានឧទ្ទិសទៅលើវិធានការដែលតម្រូវឱ្យកម្ពុជាកែលម្អអភិបាលកិច្ច។ ឧទាហរណ៍ កិច្ចព្រមព្រៀងតម្រូវឱ្យកម្ពុជាបង្កើតតុលាការការងារឯករាជ្យ ផ្សព្វផ្សាយព្រាងបទប្បញ្ញត្តិ ផ្សព្វផ្សាយថ្លៃសេវាផ្លូវការទាំងអស់សម្រាប់សេវាសាធារណៈ និងប្រយុទ្ធប្រឆាំងការក្លែងបន្លំ។ ទោះបីជាលក្ខខណ្ឌទាំងនេះត្រូវបានទាមទារដោយសហរដ្ឋអាមេរិកក៏ដោយ ក៏អត្ថប្រយោជន៍ចម្បងនៃលក្ខខណ្ឌបែបនេះភាគច្រើនចូលទៅកាន់កម្ពុជា។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ១២ ខែឆ្នាំ ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ ពាន់ដុល្លារ កើនឡើង២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។

កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ ១២.៧៣ ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទំហំជាង៤១៧ លានដុល្លារ​ កើនឡើង ៥៧.៨៣%៕

អត្ថបទ៖ ប៊ី

second...

x

The post លោក Casey Barnett៖ កម្ពុជាផ្តល់សិទ្ធិឱ្យអាមេរិកនាំចេញទំនិញទាំងអស់ចូលកម្ពុជាដោយមិនបង់ពន្ធគយ appeared first on Millions times.

អាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ។

ឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក បានគូសបញ្ជាក់បែបនេះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបតី ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។

តាមដានជាមួយយើង៖   Million Times

ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១៥ លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។

សម្តេចធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជំរុញភាគីទាំងពីរក្នុងការអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការអនុញ្ញាតជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព ដោយគា្មនការរារាំង និងការបន្តឡើងវិញនូវការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ក្នុងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ ដើម្បីជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

សម្តេចធិបតី និងឯកឧត្តម DeSombre ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកផងដែរ និងបានឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទ៖ ប៊ី

second...

x

The post អាមេរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ appeared first on Millions times.

រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ
រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ឯកឧត្តម Marco Rubio បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់ប្រទេសកម្ពុជា និងថៃ បន្ទាប់ពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ នេះ។

តាមដានជាមួយយើង៖   Million Times

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក សូមស្វាគមន៍សេចក្តីប្រកាសពីប្រទេសកម្ពុជា និងថៃ ស្តីពីការឈានដល់បទឈប់បាញ់ ដែលបញ្ឈប់អំពើអរិភាពតាមបណ្តោយព្រំដែនរបស់គេ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ។ យើងសូមអំពាវនាវឱ្យប្រទេសកម្ពុជា និងថៃ គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ​និងអនុវត្តពេញលេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួរ»។

គួរបញ្ជាក់ផងដែរថា កម្ពុជា និងថៃបានចេញសេចក្តីប្រកាសរួម ដោយអនុវត្តបទឈប់បាញ់ភ្លាមៗនៅម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ៕

អត្ថបទ៖ ប៊ី

second...

x

The post រដ្ឋមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា និងថៃ appeared first on Millions times.