អាមេរិក-ចិន Archives - Millions times

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគ្រោងជួបជាមួយភាគីចិននៅស្វីស ពិភាក្សាបញ្ហាពន្ធគយ
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែឧសភាថា រដ្ឋមន្ត្រី​ក្រសួងរតនាគារអាមេរិក Scott Bessent រួមទាំងលោក Jamieson Greer អ្នកតំណាងពាណិជ្ជកម្មអាមេរិក មានគម្រោងជួបជាមួយមន្ត្រីចិននៅប្រទេសស្វីសក្នុងសប្ដាហ៍នេះ។

តាមដានជាមួយយើង៖   Million Times

ការិយាល័យរដ្ឋមន្ត្រីអាមេរិកទាំង២ បានអះអាងថា លោក Bessent និងលោក Greer នឹងធ្វើដំណើររួមគ្នាទៅកាន់ទីក្រុងហ្សឺណែវនាថ្ងៃទី០៨ ខែឧសភា ដើម្បីជួបជាមួយប្រធានាធិបតីស្វីស Karin Keller-Sutter ពិភាក្សាពីបញ្ហាពន្ធគយសងសឹករវាងប្រទេសទាំង២។

ក្នុងដំណើរទស្សនកិច្ចនោះផងដែរ មន្ត្រីអាមេរិកទាំង២ រូប ក៏មានគម្រោងជួបជាមួយភាគីតំណាងចិន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាពន្ធគយ ដែលមហាយក្សសេដ្ឋកិច្ចទាំង២ កំពុងតឹង​សរសៃកជាមួយគ្នា។

ការិយាល័យរដ្ឋមន្ត្រីអាមេរិកទាំង២ មិនបានបញ្ជាក់ឡើយថា មន្ត្រីចិនរូបណានឹងធ្វើដំណើរស្កាត់ពីទីក្រុងប៉េកាំង ដើម្បីជួបជាមួយលោក Bessent និងលោក Greer នៅទីក្រុងហ្សឺណែវឡើយ ប៉ុន្តែមានក្ដីរំពឹងថា ឧបនាយករដ្ឋមន្ត្រី He Lifeng អាចបង្ហាញវត្តមាន ដោយសារលោកគឺជាអ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានផ្នែកចរចាពាណិជ្ជកម្មយ៉ាងស្ទាត់ជំនាញ៕

អត្ថបទ៖ Luffy រូបភាព៖ TheStreet

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកគ្រោងជួបជាមួយភាគីចិននៅស្វីស ពិភាក្សាបញ្ហាពន្ធគយ appeared first on Millions times.

មេដឹកនាំចិនសន្យាធ្វើការជាមួយលោក Trump ស្តាទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ
មេដឹកនាំចិន Xi Jinping បានសន្យាថានឹងធ្វើការជាមួយប្រធានាធិបតី Donald Trump ដែលចូលកាន់តំណែងផ្លូវការនាខែមករាខាងមុខ។ ការសន្យារបស់មេដឹកនាំចិនធ្វើឡើងនៅចំពោះមុខមេដឹកនាំអាមេរិកបច្ចុប្បន្នលោក Joe Biden ក្នុងកិច្ចប្រជុំកាលពីថ្ងៃសៅរ៍។

សារព័ត៌មានរដ្ឋចិនបានចុះផ្សាយថា ទីក្រុងប៉េកាំងនិយាយថា ប្រធានាធិបតី Xi បានគូសបញ្ជាក់ថា «សង្រ្គាមត្រជាក់ថ្មីមិនគួរត្រូវបានប្រយុទ្ធ និងមិនអាចឈ្នះបានទេ»។ លោកបន្តថា ទំនាក់ទំនងស្ថិរភាពរវាងចិន និងសហរដ្ឋអាមេរិកគឺសំខាន់សម្រាប់ភាគីទាំងពីរ និងពិភពលោក។

តាមដានជាមួយយើង៖   Million Times

មេដឹកនាំអ្នកទាំងពីរបានជួបគ្នាកាលពីថ្ងៃសៅរ៍នៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅប្រទេសប៉េរូ ជាកន្លែងដែលមេដឹកនាំទាំងពីរទទួលស្គាល់នូវការឡើងចុះទំនាក់ទំនងក្នុងរយៈពេល ៤ឆ្នាំរបស់លោក Biden ក្នុងតំណែង។

នៅក្នុងជំនួបកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង Lima មេដឹកនាំចិនបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិក និងចិន ចាត់ទុកគ្នាទៅវិញទៅមកជាគូប្រជែង ឬជាសត្រូវដ៏ខ្លាំងក្លា និងការបង្កគ្រោះថ្នាក់ដល់គ្នាទៅវិញទៅមក ទំនាក់ទំនងចិន-អាមេរិកនឹងទទួលរងនូវការធ្លាក់ចុះ។

លោកបន្ថែមថា គោលដៅរបស់ទីក្រុងប៉េកាំងនៃទំនាក់ទំនងស្ថិរភាពជាមួយទីក្រុងវ៉ាស៊ីនតោននឹងនៅតែមិនផ្លាស់ប្តូរ ហើយថាលោកនឹងធ្វើការជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីរក្សាទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា។

ទន្ទឹមនឹងនេះលោក Joe Biden បាននិយាយថា ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកទាំងពីរ មិនគួរកើនឡើងទៅជាសង្រ្គាមនោះទេ។ លោកនិយាយថា «ប្រទេសរបស់យើងទាំងពីរមិនអាចអនុញ្ញាតឱ្យការប្រកួតប្រជែងណាមួយក្លាយជាជម្លោះនោះទេ។ នោះគឺជាការទទួលខុសត្រូវរបស់យើង ហើយក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ខ្ញុំគិតថាយើងបានបង្ហាញឱ្យឃើញពីលទ្ធភាពនៃទំនាក់ទំនងនេះ»។

ក្រុមអ្នកវិភាគបាននិយាយថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនអាចកាន់តែមានភាពប្រែប្រួលនៅពេលដែលលោក Trump ត្រលប់មកកាន់តំណែងវិញក្នុងរយៈពេលពីរខែ ដែលជំរុញដោយកត្តារួមទាំងការសន្យាដំឡើងពន្ធលើការនាំចូលរបស់ចិន។

សូមជម្រាបថា ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិកបានសន្យាយកពន្ធ ៦០% លើការនាំចូលទាំងអស់ពីប្រទេសចិន។ ជាមួយគ្នានេះក្នុង​អំឡុង​អាណត្តិ​ដំបូង​របស់​លោក Trump បាន​ដាក់​គោលដៅក្រុង​ប៉េកាំង​ថា​ជា «គូ​ប្រជែង​យុទ្ធសាស្ត្រ»»៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP

The post មេដឹកនាំចិនសន្យាធ្វើការជាមួយលោក Trump ស្តាទំនាក់ទំនងនៃប្រទេសទាំងពីរឡើងវិញ appeared first on Millions times.