អង្គការសុខភាពពិភពលោក WHO Archives - Millions times

ដោយសារមិនមានផលប្រយោជន៍ដល់អាមេរិក Trump ប្រកាសដើរចេញពីអង្គការសុខភាពពិភពលោក WHO
សហរដ្ឋអាមេរិក នឹងត្រូវចាកចេញពីអង្គការសុខភាពពិភពលោក WHO ក្រោមការបញ្ជាពីប្រធានាធិបតីថ្មី Donald Trump ដែលបានប្រកាសកាលពីថ្ងៃចន្ទ ទី២០ ខែមករា បន្ទាប់ពីលោកអះអាងថា សមាជិកភាពនៅ WHO មិនមានអត្ថប្រយោជន៍ដល់អាមេរិកឡើយ គឺមានតែការខាតបង់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមដានជាមួយយើង៖   Million Times

លោក Trump បាននិយាយថា WHO បានទាមទារប្រាក់ពីអាមេរិកក្នុងទំហំច្រើនលើសលុប បើធៀបនឹងមហាអំណាចធំៗផ្សេងទៀត ដូចជាចិនជាដើម ខណៈពួកគេបានបរាជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ ដូចជាការរាតត្បាតជំងឺកូវីដ ១៩ ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ចពិភពលោករាប់ទ្រីលានដុល្លារ។ លោក Trump បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះ មិនបានផ្ដល់ផលប្រយោជន៍អីដល់សហរដ្ឋអាមេរិកឡើយ ដូច្នេះចាកចេញបន្ទាន់ ទើបមិនខាតធ្ងន់។

សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក និងឈប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ទីភ្នាក់ងារមួយនេះ ក្នុងរយៈពេល ១២ខែ ស្របពេលការចាកចេញរបស់អាមេរិក នឹងធ្វើឲ្យ WHO ជួបប្រទះផលវិបាកផ្នែកហិរញ្ញវត្ថុជាខ្លាំង។

កន្លងមកអាមេរិកគឺជាអ្នកផ្ដល់ជំនួយហិរញវត្ថុធំបំផុតរបស់ WHO សម្រាប់ការអនុវត្តកម្មវិធីសុខភាពរបស់ខ្លួនទូទាំងពិភពលោក ហើយបើអាមេរិកស្រាប់តែប្រកាសដកខ្លួនបែបនេះ កម្មវិធីមួយចំនួនរបស់ WHO អាចប្រឈមនឹងការបិទបណ្ដោះអាសន្ន៕

អត្ថបទ៖ Luffy រូបភាព៖ Reuters

The post ដោយសារមិនមានផលប្រយោជន៍ដល់អាមេរិក Trump ប្រកាសដើរចេញពីអង្គការសុខភាពពិភពលោក WHO appeared first on Millions times.

WHO ៖ គ្រឿងស្រវឹងជាឃាតករលាក់មុខសម្លាប់មនុស្ស ២.៦ លាននាក់ជារៀងរាល់ឆ្នាំ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីពេលថ្មីៗនេះថា គ្រឿងស្រវឹងគឺជាឃាតករលាក់មុខដែលបានសម្លាប់មនុស្សចំនួន ២.៦ លាននាក់បានជារៀងរាល់ឆ្នាំ ។

របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិស្តីពីគ្រឿងស្រវឹង និងសុខភាពបាននិយាយថា តួលេខនេះគឺមានការកើនឡើង ៤.៧ ភាគរយប្រើប្រៀបធៀបនឹងឆ្នាំ ២០១៩ ហើយជិត ៣ ភាគ ៤ នៃអ្នកស្លាប់ដោយសារគ្រឿងស្រវឹង គឺជាបុរស ។

ចំណែកកត្តាសំខាន់ៗដែលនាំឱ្យមនុស្សស្លាប់ច្រើនបែបនេះ គឺបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្រវឹង ការប្រើអំពើហិង្សា និងការរំលោភបំពានដែលកើតចេញពីគ្រឿងស្រវឹងចូលខ្លួន ក៏ដូចជាកើតជំងឺផ្សេងៗដូចជា ក្រិនថ្លើម និងមហារីកជាដើម  ។

តាមដានជាមួយយើង៖   Million Times

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា “ការប្រើប្រាស់សារធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព នឹងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ ស្ថានភាពសុខភាពផ្លូវចិត្ត ជាពិសេសគឺសោកនាដកម្មដែលបណ្តាលឱ្យមានអ្នកស្លាប់រាប់លាននាក់ក្នុងមួយឆ្នាំៗនេះឯង” ។

លោក​បាន​ចង្អុល​បង្ហាញ​ថា មានតែឆ្នាំ ២០១០ ប៉ុណ្ណោះដែលពិភពលោកកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ខណៈគ្រោះថ្នាក់ទាក់ទងនឹងគ្រឿងស្រវឹងនៅទូទាំងពិភពលោកក៏ធ្លាក់ចុះទៅតាមនោះ ។

ទោះយ៉ាងណា សង្គមបច្ចុប្បន្នប្រែជាមានការប្រើប្រាស់គ្រឿងស្រវឹងច្រើនក្នុងកម្រិតខ្ពស់ដែលមិនអាចទទួលយកបាន ជាពិសេសមនុស្សវ័យក្មេងរងផលប៉ះពាល់ខ្លាំងជាងគេ ពោលក្នុងចំណោមអ្នកស្លាប់ដោយសារគ្រឿងស្រវឹងមានអាយុ ២០ ទៅ ៣៩ ឆ្នាំ ៕

បកប្រែ ៖ ទីន

The post WHO ៖ គ្រឿងស្រវឹងជាឃាតករលាក់មុខសម្លាប់មនុស្ស ២.៦ លាននាក់ជារៀងរាល់ឆ្នាំ appeared first on Millions times.