អង់គ្លេស Archives - Millions times

កម្ពុជា-អង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក
បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត MoU នេះជាផ្លូវការ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយឯកឧត្តមបានចាត់ទុកកិច្ចសហការនេះថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកចំណេះដឹង និងការភ្ជាប់ស្ថាប័ន ដើម្បីធានាថា កម្លាំងពលកម្មកម្ពុជាមានជំនាញគ្រប់គ្រាន់សម្រាប់អនាគត។

ពិធីប្រកាសនេះធ្វើឡើងនៅក្នុងវេទិកាជំនាញ និង TVET របស់កម្ពុជា-ចក្រភពអង់គ្លេស ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគត តាមរយៈភាពជាដៃគូ”។ ក្នុងវេទិកាដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្រ្តីស្ថានទូតចក្រភពអង់គ្លេស ដៃគូអភិវឌ្ឍន៍ ឧស្សាហកម្ម និងស្ថាប័នបណ្តុះបណ្តាល, ឯកឧត្ដមបានលើកឡើងថា ក្នុងពេលកម្ពុជាកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ជាតិ, MoU នេះពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងទាន់ពេលវេលាបំផុតសម្រាប់កម្ពុជា ជាពិសេស យុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ ឆ្នាំ២០៥០។

តាមដានជាមួយយើង៖   Million Times

ឯកឧត្ដមមានប្រសាសន៍ថា TVET គឺជាវិថីដ៏សំខាន់មួយក្នុងការនាំយុវជនចូលទៅក្នុងទីផ្សារការងារ ដែលមិនខុសគ្នានឹងការអប់រំនៅឧត្តមសិក្សា និងប្រព័ន្ធអប់រំផ្សេងទៀត ព្រមទាំងជាជម្រើសដ៏ល្អមួយបន្ថែមទៀតដល់យុវជនផងដែរ។ ជាមួយគ្នានេះ កិច្ចសហការនេះក៏បញ្ជាក់ពីសារៈសំខាន់នៃជំនាញបៃតង ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា ទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ហើយកម្ពុជាក៏ស្នើឱ្យភ្ជាប់កិច្ចខិតខំប្រឹងប្រែងនេះ ជាមួយការអភិវឌ្ឍតំបន់ឧស្សាហកម្មបៃតង ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលនៃនវានុវត្តន៍បៃតង និងការអភិវឌ្ឍកម្លាំងពលកម្មត្រៀមខ្លួនសម្រាប់អនាគតក្នុងតំបន់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកយកប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាពេលថ្មីៗនេះថា “មនុស្ស” គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ និងជាអត្ថប្រយោជន៍ប្រកួតប្រជែងដ៏សំខាន់របស់កម្ពុជា។ ក្នុងដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺការអភិវឌ្ឍធនធានមនុស្សដែលវិស័យ TVET មានតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ជំនាញចាំបាច់ដល់កម្លាំងពលកម្មសម្រាប់កំណើនប្រកបដោយនិរន្តរភាព។

ដើម្បីបំប្លែងគោលបំណងទាំងនេះឱ្យក្លាយជាការអនុវត្តជាក់ស្តែង ការផ្តោតអាទិភាពភ្លាមៗនោះ គឺការអភិវឌ្ឍប្រព័ន្ធព័ត៌មានទីផ្សារការងារ និងការពង្រឹងតួនាទី ក្រុមប្រឹក្សាជំនាញតាមវិស័យ ជាមួយនឹងបទពិសោធ និងក្របខណ្ឌបច្ចេកទេសពីចក្រភពអង់គ្លេសមកអនុវត្ត។ ឯកឧត្តម ហេង សួរ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា MoU នេះនឹងជួយកម្ពុជាបញ្ចូលនវានុវត្តន៍ ជំនាញឌីជីថល និងវិធីសាស្ត្របណ្តុះបណ្តាលទំនើបៗលំដាប់ពិភពលោកទៅក្នុងប្រព័ន្ធ TVETកម្ពុជា ដែលជាលទ្ធផលដ៍សំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ជាតិ ជាពិសេស ការបង្កើតភាពជាដៃគូរវាងស្ថាប័នកម្ពុជា-អង់គ្លេស ក្នុងការស្រាវជ្រាវលើវិស័យកំពុងលេចធ្លោ ដូចជា បញ្ញាសិប្បនិម្មិត AI ឧស្សាហកម្មយានយន្ត និងការថែទាំរថយន្តអគ្គិសនី។

ឯកឧត្តមបានប្តេជ្ញាចិត្តថា ក្រសួងនឹងប្រើប្រាស់ធនធានចាំបាច់នានា ដើម្បីអនុវត្តឱ្យសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រនេះ ដោយឯកឧត្តមបញ្ជាក់ទៅកាន់ឯកឧត្តម វីល្លៀម ថាភាគីទាំងពីរមានទស្សនវិស័យចំពោះភាពជាដៃគូដែលអាចបន្តលើសពី MoU នេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចក្រភពអង់គ្លេស ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា UKSP និងក្រុមការងារទាំងអស់ចំពោះការគាំទ្រ និងការប្រឹងប្រែងបង្កើតឱ្យមានកិច្ចសហការនេះឡើង។

ទន្ទឹមនេះ ឯកឧត្តម វីល្លៀមក៏បានបង្ហាញមោទនភាពចំពោះ “ភាពជាដៃគូ” នេះ ដែលឯកឧត្តមចាត់ទុកថាជា “ជំពូកថ្មីដ៏រំភើប” នៃប្រទេសទាំងពីរ ហើយសង្ឃឹមយ៉ាងមុតមាំថា វានឹងនាំមកនូវជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់ចក្រភពអង់គ្លេស មកបញ្ចូលក្នុងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ក្រសួង ដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាក់ស្តែង តាមរយៈ ការកសាងសមត្ថភាព និងកម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ហើយផ្តល់ផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា៕

អត្ថបទ៖ ប៊ី, ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

The post កម្ពុជា-អង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការ ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក appeared first on Millions times.

កម្ពុជា-អង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP) ដើម្បីពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក វីល្លៀម  (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងលោក Jonathan Ledger និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ្រនៅក្នុងវិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច។

តាមដានជាមួយយើង៖   Million Times

ទន្ទឹមនឹងនោះ ឯកឧត្តម ដូមីនិក វីល្លៀម បានសម្តែងនូវសេចក្ដីរីករាយចំពោះការចុះ MoU នេះ ដោយឯកឧត្តមបានលើកឡើងថា ការអប់រំមានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ នៅពេលដែលការចាកចេញពី LDC នៅពេលខាងមុខ វាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់កម្រិតជំនាញ ជាពិសេសដើម្បីបង្កើនផលិតភាពរបស់កម្លាំងពលកម្ម ដែលថែមទាំងដើម្បីមានជំនាញដែលអាចជួយអភិវឌ្ឍវិស័យសេដ្ឋកិច្ចថ្មីៗ និងមានសក្ដានុពល ដែលនឹងជួយឱ្យកម្ពុជាបន្តរីកចម្រើនទៅមុខក្នុងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តម ដូមីនិក វីល្លៀម បានផ្លាស់ប្តូរយោបល់ពីការពង្រឹងទំនាក់ទំនងទ្វេភាគីផ្សេងៗ ដោយបានគូសបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការបន្តការកសាងភាពជាដៃគូយូរអង្វែង ជាពិសេសកម្មវិធីបណ្តុះបណ្តាលនេះ។

ជាមួយគ្នានេះ ឯកឧត្ដម ហេង សួរ បានថ្លែងអំណរគុណដ៏ក្រៃលែងចំពោះឯកឧត្ដម ឯកអគ្គរាជទូត ដែលបានជួយភ្ជាប់ UKSP មកកាន់កម្ពុជា ក៏ដូចជាការនាំយកកម្មវិធីអប់រំ ប្រកបដោយគុណភាពលំដាប់ពិភពលោក មកកាន់ប្រទេសកម្ពុជា។ តាមរយៈ MoU នេះ កម្ពុជានឹងអាចស្វាគមន៍អ្នកជំនាញ កម្មវិធីអភិវឌ្ឍជំនាញ ក៏ដូចជាការភ្ជាប់ជាមួយអ្នកជំនាញ និងស្ថាប័នលំដាប់ពិភពលោកបន្ថែមពីចក្រភពអង់គ្លេសមកកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្តីជឿជាក់យ៉ាងមុតមាំថា កិច្ចសហការនេះនឹងជួយលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល TVET និងគុណភាពជំនាញកម្ពុជា ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងគាំទ្រដល់កម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច។

គួរបញ្ជាក់ថា MoU ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” មានគោលបំណងពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងវិស័យ TVET និងជំនាញ ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទៅវិញទៅមក និរន្តរភាព និងផលប្រយោជន៍រួម។

តាមរយៈ MoU ដែលមានរយៈពេលបីឆ្នាំនេះ ភាគីទាំងពីរមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្តល់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញ នៅក្នុងប្រទេសនីមួយៗ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាពក្នុងវិស័យ TVET និងជំនាញ ដែលនឹងជួយអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

MoU នេះគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួម និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដូចជាការជំរុញការផ្លាស់ប្តូរគំនិត និងបទពិសោធ តាមរយៈកិច្ចពិភាក្សា ដើម្បីឱ្យភាគីទាំងពីរចែករំលែកជំនាញ និងបទពិសោធ ក្នុងការបង្ហាញពីតម្លៃបន្ថែមនៃការវិនិយោគលើជំនាញ និងអត្ថប្រយោជន៍នៃការអភិវឌ្ឍកម្លាំងពលកម្ម ព្រមទាំងសហការលើការច្នៃប្រឌិត ដើម្បីបង្កើនគុណភាព TVET និងជំនាញជាដើម៕

អត្ថបទ៖ ប៊ី, ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

The post កម្ពុជា-អង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ appeared first on Millions times.

អង់គ្លេស ប្រកាសមិនយកពន្ធលើទំនិញច្រើនមុខនាំចូលពីប្រទេសកម្ពុជា
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ អង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលពីប្រទេសកម្ពុជានូវសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀត ដើម្បីនឹងបង្កភាពងាយស្រួលដល់កម្ពុជា។

តាមដានជាមួយយើង៖   Million Times

សេចក្តីព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងកំណត់មិនយកពន្ធបដិការនាពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅក្នុងទីផ្សារសេដ្ឋកិច្ច។

វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះព័ន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្តើមផ្តួចឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្តាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាឲ្យដឹងថា គោលការណ៍អនុគ្រោះពន្ធថ្មីនេះនឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយអង់គ្លេស និងបន្ថែមថា ពិភពលោកកំពុងមានការផ្លាស់ប្តូរ ហើយប្រទេសមួយចំនួននៅបែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេស ក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។

សូមជម្រាបថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អាល្លឺម៉ង់ និង អេស្ប៉ាញ៕

The post អង់គ្លេស ប្រកាសមិនយកពន្ធលើទំនិញច្រើនមុខនាំចូលពីប្រទេសកម្ពុជា appeared first on Millions times.

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស ត្រៀមបំពេញទស្សនកិច្ចនៅអាមេរិក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច
លោក Jonathan Reynolds រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងធុរកិច្ចនៃចក្រភពអង់គ្លេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីងតោននៅថ្ងៃអង្គារ ទី១៨ ខែមីនា ដើម្បីជជែកពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង២ ចំពេលប្រធានាធិបតី Donald Trump បន្តដាក់គំនាបពន្ធគយលើសម្ព័ន្ធមិត្តយូរឆ្នាំជាច្រើន។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Reynolds នឹងត្រូវជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick និងអ្នកតំណាងពាណិជ្ជកម្ម Jamieson Greer ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ក៏ដូចជាបញ្ហាពន្ធគយផងដែរ។

រដ្ឋាភិបាលអង់គ្លេសបានបង្ហាញការខកចិត្តជាខ្លាំង ជាមួយរដ្ឋបាលលោក Trump ជុំវិញការបន្ថែមពន្ធគយ លើការនាំចូលលោហធាតុ ប៉ុន្តែទីក្រុងឡុងដ៍បានប្រកាន់ជំហរ ត្រៀមចរចាជាមួយអាមេរិក ដោយមិនមានផែនការទារពន្ធសងសឹកដូចបណ្ដាប្រទេសអឺរ៉ុបឡើយ បើទោះជាកន្លងមកទីក្រុងវ៉ាស៊ីងតោនបញ្ជាក់ច្បាស់ៗថា នឹងគ្មានករណីលើកលែងពន្ធគយចំពោះប្រទេសណាទាំងអស់។

គួរជម្រាបដែរថា ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ របស់អាមេរិកបន្ទាប់ពីប្រទេសកាណាដា ម៉ិកស៊ិក ចិន និងអាល្លឺម៉ង់ ដោយកាលពីឆ្នាំ២០២៣ ពួកគេសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ៣១៧ពាន់លានដុល្លារ ខណៈអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុត របស់អតីតសមាជិកសហភាពអឺរ៉ុបមួយនេះ៕

អត្ថបទ៖ Luffy រូបភាព៖ Politicshome

The post រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេស ត្រៀមបំពេញទស្សនកិច្ចនៅអាមេរិក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច appeared first on Millions times.

មេដឹកនាំអង់គ្លេស និងបារាំង ធ្វើជាស្ពានស្តារកិច្ចចរចាសន្តិភាព ក្រោយការបរាជ័យប្រធានាធិបតីអ៊ុយក្រែន ជាន់ដីអាមេរិក
មេដឹកនាំអង់គ្លេស និងបារាំង ធ្វើជាស្ពានដើម្បីស្តារកិច្ចចរចាសន្តិភាព ដោយប្រើការបរាជ័យនៃកិច្ចចរចារបស់មេដឹកនាំ-អ៊ុយក្រែន ជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Trump និង Zelenskyy ក្រោយប្រមុខដឹកនាំទាំងពីរប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រ៉ាវផ្អើលពិភពលោកកាលពីថ្ងៃសុក្រ។

នៅថ្ងៃទី២ ខែមីនានេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ស្វាគមន៍អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte សម្រាប់ថ្ងៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីសន្តិសុខអឺរ៉ុប និងអ៊ុយក្រែន ស្ថិតនៅ Lancaster House ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

តាមដានជាមួយយើង៖   Million Times

នាយករដ្ឋមន្ត្រីអង់គ្លេស បារាំង និងអ៊ុយក្រែន បានព្រមព្រៀងគ្នាធ្វើការលើផែនការបទឈប់បាញ់ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក។ នេះបើតាមនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលលោកបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុបដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាម។

កិច្ចប្រជុំកំពូលនេះត្រូវបានផ្តោតលើការខ្វែងគំនិតដាក់គ្នារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅសេតវិមានកាលពីថ្ងៃសុក្រ ចំពោះការមិនដឹងគុណសម្រាប់ការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

លោក Starmer បាននិយាយថា លោកបានផ្តោតលើការធ្វើជាស្ពានមួយដើម្បីស្តារកិច្ចចរចាសន្តិភាព ហើយលោកបានប្រើការបរាជ័យនៃកិច្ចចរចាទាំងនោះជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ Trump និង Zelenskyy និងប្រធានាធិបតីបារាំង Emmanuel Macron ជាជាងបង្កើនវោហាសាស្ត្រ។

លោក Starmer បានប្រាប់ BBC ថា “ឥឡូវនេះ យើងបានព្រមព្រៀងគ្នាថា ចក្រភពអង់គ្លេស រួមជាមួយបារាំង និងប្រទេសប្រហែលជាមួយ ឬពីរផ្សេងទៀត នឹងធ្វើការជាមួយអ៊ុយក្រែន លើផែនការបញ្ឈប់ការប្រយុទ្ធគ្នា ហើយបន្ទាប់មកយើងនឹងពិភាក្សាអំពីផែនការនោះជាមួយសហរដ្ឋអាមេរិក” ។

គួរឲ្យដឹងថា លោក Starmer និងលោក Macron បាននិយាយជាមួយលោក Trump តាំងពីថ្ងៃសុក្រនៅសេតវិមាន មុនលោក Zelenskyy ជាន់ដីអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters

The post មេដឹកនាំអង់គ្លេស និងបារាំង ធ្វើជាស្ពានស្តារកិច្ចចរចាសន្តិភាព ក្រោយការបរាជ័យប្រធានាធិបតីអ៊ុយក្រែន ជាន់ដីអាមេរិក appeared first on Millions times.

Rolls-Royce ទទួលបានកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរតម្លៃ ១១ពាន់លានដុល្លារ ពីអង់គ្លេស
នាថ្ងៃសុក្រទី២៤ ខែមករា ក្រុមហ៊ុន Rolls-Royce បានទទួលកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការរចនា និងផ្ដល់សេវាកម្មទ្រទ្រង់ដល់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលផ្តល់ថាមពលសម្រាប់កងនាវាមុជទឹករបស់ខ្លួន។

តាមដានជាមួយយើង៖   Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងមួយនេះមានតម្លៃ ៩ពាន់លានផោន ឬប្រហែល ១១ពាន់លានដុល្លារអាមេរិក និងមានសុពលភាពរយៈពេល ៨ឆ្នាំ ហើយវានឹងជួយពង្រឹងដល់កម្លាំងកងទ័ពជើងទឹករបស់អង់គ្លេស ដែលចេញល្បាតលើផ្ទៃសមុទ្រគ្រប់ពេលវេលា។

កិច្ចព្រមព្រៀងមួយនេះត្រូវបានគេឲ្យឈ្មោះថា Unity និងអង់គ្លេសរំពឹងថា វាអាចជួយជំរុញកិច្ចព្រមព្រៀងការពារជាតិ AUKUS ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត។

តាមរយៈកិច្ចព្រមព្រៀង Unity នេះផងដែរ រដ្ឋាភិបាលអង់គ្លេសដាក់ក្ដីសង្ឃឹមថា វានឹងជួយបង្កើតឱកាសការងារបានរហូតដល់ ១ ០០០កន្លែង រួមទាំងការងារក្នុងវិស័យការពារ រហូតដល់ ៤ ០០០កន្លែងថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ Daily Express

The post Rolls-Royce ទទួលបានកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរតម្លៃ ១១ពាន់លានដុល្លារ ពីអង់គ្លេស appeared first on Millions times.

អង់គ្លេសអំពាវនាវឱ្យ Elon Musk ធ្វើដោយទំនួលខុសត្រូវ ក្រោយបង្ហោះសារថា សង្រ្គាមស៊ីវិលគឺជៀសមិនរួច
រដ្ឋាភិបាលអង់គ្លេស បានអំពាវនាវឱ្យលោក Elon Musk ធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ បន្ទាប់ពីមហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដើម្បីបញ្ចេញមតិពាក់ព័ន្ធពាក្យសង្គ្រាមស៊ីវិលនឹងកើតមានឡើងនៅអង់គ្លេស ដែលក្រុមមន្ត្រីនិយាយថា ការបង្ហោះសាររបស់ Musk នាំហានិភ័យនឹងធ្វើឱ្យមានចលាចលពេញប្រទេស។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Heidi Alexander បានចេញមកប្រតិកម្មនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីលោក Musk បានបង្ហោះសារថា “សង្រ្គាមស៊ីវិលគឺជៀសមិនរួច” នៅចក្រភពអង់គ្លេស។ លោក Musk គូសបញ្ជាក់ពីការត្អូញត្អែរថា ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់ចក្រភពអង់គ្លេស ប្រព្រឹត្តចំពោះជនមូស្លីមដោយភាពធូរស្រាលជាងសកម្មជនស្តាំនិយមជ្រុល។

តាមដានជាមួយយើង៖   Million Times

លោកស្រី Alexander បានប្រាប់កាសែត Times Radio ថា “ការប្រើប្រាស់ភាសាដូចជា ‘សង្រ្គាមស៊ីវិល’ គឺមិនអាចទទួលយកបាននោះទេ។ «យើង​កំពុង​ឃើញ​មន្ត្រី​ប៉ូលិស​រង​របួស​ធ្ងន់ អគារ​ត្រូវ​ភ្លើង​ឆេះ ដូច្នេះ​ខ្ញុំ​ពិត​ជា​គិត​ថា អ្នក​រាល់​គ្នា​ដែល​មាន​វេទិកា​គួរ​តែ​ប្រើ​អំណាច​ដោយ​ការ​ទទួល​ខុស​ត្រូវ»។

សូមជម្រាបថា ចក្រភពអង់គ្លេស បានរង្គោះរង្គើដោយអំពើហឹង្សាអស់រយៈពេលជាងមួយសប្តាហ៍ ខណៈដែលប៉ូលីសបានប៉ះទង្គិចជាមួយនឹងហ្វូងមនុស្ស។ ក្រុមបាតុករស្រែកលឺៗខ្លាំងពាក្យស្លោកប្រឆាំងជនអន្តោប្រវេសន៍ និងសាសនាអ៊ីស្លាមនៅក្នុងទីក្រុង និងទីប្រជុំជននានាពីអៀរឡង់ខាងជើង រហូតដល់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ភាពចលាចលបានចាប់ផ្តើមបន្ទាប់ពីសកម្មជនស្តាំនិយមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការវាយប្រហារដោយកាំបិត ដែលបានសម្លាប់ក្មេងស្រីចំនួន ៣នាក់ក្នុងអំឡុងពេលព្រឹត្តិការណ៍រាំ Taylor Swift កាលពីថ្ងៃទី ២៩ខែកក្កដាកន្លងទៅ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានហៅក្រុមកុបកម្មថាជា “ចោរស្តាំនិយម” ។ ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយមន្ត្រីអនុវត្តច្បាប់ និងរដ្ឋមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារលោកបាននិយាយថា ជនល្មើសនឹងត្រូវផ្តន្ទាទោសយ៉ាងឆាប់រហ័ស។

មនុស្សជាង ៤០០នាក់ត្រូវបានចាប់ខ្លួនដោយសារតែអំពើហិង្សានៅក្នុងទីក្រុង និងទីក្រុងជាង២០ ហើយប្រហែល ១០០នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីនាយករដ្ឋមន្រ្តីបានប្រកាសពីផែនការបង្កើនប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ។

បុរសអាយុ ១៨ឆ្នាំម្នាក់ដែលបានគប់ឡានប៉ូលីសនៅទីក្រុង Bolton ភាគខាងជើងប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យត្រូវបានគេជឿថា ជាមនុស្សដំបូងគេដែលត្រូវបានកាត់ទោសនៅក្នុងភាពចលាចលនេះ។ ប៉ូលីសបាននិយាយថា James Nelson ត្រូវបានជាប់ពន្ធនាគាររយៈពេលពីរខែកាលពីថ្ងៃអង្គារ បន្ទាប់ពីបានសារភាពកំហុសនៅក្នុងតុលាការ Manchester Magistrates ចំពោះសំណុំរឿងព្រហ្មទណ្ឌ។

រដ្ឋាភិបាលកំពុងអំពាវនាវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកស្រី Heidi Alexander បាននិយាយថា រដ្ឋាភិបាលនឹងពិនិត្យមើលការពង្រឹងច្បាប់សុវត្ថិភាពអនឡាញដែលមានស្រាប់ ដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ហើយនឹងមិនត្រូវបានអនុវត្តពេញលេញរហូតដល់ឆ្នាំ២០២៥។

លោកស្រីបានប្រាប់សារព័ត៌មាន BBC ថា “យើងបានធ្វើការជាមួយនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយសកម្មភាពមួយចំនួនដែលពួកគេបានធ្វើរួចហើយជាមួយនឹងការដកយកព័ត៌មានមិនពិតមួយចំនួនចេញដោយស្វ័យប្រវត្តិ”៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC

The post អង់គ្លេសអំពាវនាវឱ្យ Elon Musk ធ្វើដោយទំនួលខុសត្រូវ ក្រោយបង្ហោះសារថា សង្រ្គាមស៊ីវិលគឺជៀសមិនរួច appeared first on Millions times.