ស្ពានមិត្តភាពកម្ពុជា-ថៃ Archives - Millions times

រដ្ឋមន្ត្រីការបរទេសថៃ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាល់កម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួត
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ បានរៀបចំកាលរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ដោយភាគីថៃថា ឆ្លុះបញ្ចាំងពីការប្តេជ្ញាក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀតនៃប្រទេសទាំងពីរ។

លោក ម៉ារីត សារៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ  បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា និងថៃ និងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញា នៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

តាមដានជាមួយយើង៖   Million Times

លោកបន្តថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។ លោករដ្ឋមន្ត្រីបន្តថា អនាគតកម្ពុជា និងថៃ មានការផ្សារភ្ជាប់ដែលពុំអាចកាត់ផ្តាច់បាន យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កីឡាករមានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឲ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេស ដែលកាន់សាសនាព្រះពុទ្ធដូចគ្នាផងដែរ។

លោកបានរំលឹកថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃ ក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្រ រួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន និងកីឡាករថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ កាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នាផងដែរ។

សូមជម្រាបជូនថា កម្ពុជា និងថៃ បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំកកថែមទៀតផង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

The post រដ្ឋមន្ត្រីការបរទេសថៃ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាល់កម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាពង្រឹងមិត្តភាពឲ្យកាន់តែស្អិតរមួត appeared first on Millions times.

ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ភាគីថៃបានបញ្ជាក់នឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។

កាលពីថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបប្រជុំទ្វេភាគីជាមួយ លោក ស៊ុរិយៈ ជឹងរ៊ុងរឿងគីត (Suriya Jungrungreangkit) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លើការគ្រប់គ្រង ថែទាំ និងប្រើប្រាស់សា្ពនមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បាងណងអៀង) តាមរយៈប្រព័ន្ធវីដេអូ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនេះ ភាគីថៃបានបញ្ជាក់ប្រាប់ភាគីកម្ពុជាថា ខណៈពេលនេះភាគីថៃនឹងរក្សាគោលការណ៍មិនយកកម្រៃសេវាចំពោះយានយន្តដែលឆ្លងកាត់ស្ពានមិត្តភាពនេះស្របតាមការស្នើសុំរបស់ភាគីកម្ពុជា។  ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យមើលពេលវេលាសមស្របមួយ រៀបចំកិច្ចប្រជុំក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការដឹកជញ្ជូនទ្វេភាគី និងចុះទៅពិនិត្យទីតាំងជាក់ស្ដែងនៅច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បាណងអៀន នាពេលខាងមុខ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាល កម្ពុជាបានស្ថាបនាស្ពានតភ្ជាប់ជាមួយភាគីថៃ មានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន» ។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត ស្មើប្រមាណ ១៩លានដុល្លារអាមេរិក។

តាមការបញ្ជាក់របស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន ជាចក្ខុវិស័យវែងឆ្ងាយ ដើម្បីផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន និងការបង្កើតការងារ ជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឲ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រសួងសាធារណការ

The post ថៃប្រកាសមិនយកកម្រៃសេវាយានយន្តដែលឆ្លងកាត់សា្ពនស្ទឹងបត់-បាងណងអៀង appeared first on Millions times.