សុខ ចិន្តាសោភា Archives - Millions times

នាយករដ្ឋមន្រ្តី ស្នើសុំដូររដ្ឋមន្រ្តីក្រសួងការបរទេស ដោយឲ្យអតីតប្រមុខការទូត ប្រាក់ សុខុន ត្រឡប់មកវិញ
នេះជាករណីលើកទី២ ដែលនៅដើមអាណត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តធ្វើការដោះដូរសមាសភាពរាជរដ្ឋាភិបាលដោយសម្រេចស្នើសុំទៅកាន់រដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតគាំទ្រលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួសលោក សុខ ចិន្តាសោភា។

រដ្ឋសភាបានប្រកាសផ្លូវការនៅថ្ងៃអង្គារនេះថា នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកាស្អែកនេះ រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំណែកលោក សុខ ចិន្តាសោភា នៅបន្តជាឧបនាយករដ្ឋមន្រ្តី។

លោក សុខ ចិន្តាសោភា ទើបចូលរួមដឹកនាំក្រសួងការបរទេសបានតែជាង ១ឆ្នាំក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈលោក ប្រាក់ សុខុន គឺជាអតីតរដ្ឋមន្រ្តីក្រសួងនេះ ហើយបច្ចុប្បន្នជាអនុប្រធានទី១ ព្រឹទ្ធសភា។

គួរឲ្យដឹងថា នេះជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល​លើកទី២ហើយ បន្ទាប់ពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត បានចេញដំណើរបានជាង១ឆ្នាំប៉ុណ្ណោះ បានកែសម្រួលសមាសភាពរដ្ឋមន្ត្រី ក្នុងនោះរួមមាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកាន ទៅកាន់ក្រសួងអធិការកិច្ច និងលោក ហួត ហាក់ រដ្ឋមន្រ្តីអធិការកិច្ចផ្លាស់ប្តូរមកកាន់ក្រសួងទេសចរណ៍វិញកាលពីពេលកន្លងទៅ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេស

The post នាយករដ្ឋមន្រ្តី ស្នើសុំដូររដ្ឋមន្រ្តីក្រសួងការបរទេស ដោយឲ្យអតីតប្រមុខការទូត ប្រាក់ សុខុន ត្រឡប់មកវិញ appeared first on Millions times.

កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក
នៅប្រមុខអង្គការសហប្រជាជាតិ UN រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាឲ្យទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក។

នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញ៉ូវយក កាលពីថ្ងៃទី២៨ ខែកញ្ញា ក្នុងពេលថ្លែងសុន្ទរកថាកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.បលើកទី៧៩  លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលមានគោលបំណងកសាងកម្ពុជាអោយទៅជាសង្គមដែលមានភាពយុត្តិធម៌ និងរស់រវើក ដែលអាចកសាងសន្តិភាពបានយូរអង្វែង  ស្ថិរភាពនយោបាយ អភិបាលកិច្ចល្អ  និងការគោរពនីតិរដ្ឋ។

តាមដានជាមួយយើង៖   Million Times

លោកថា ដើម្បីសម្រេចគោលដៅនេះ កម្ពុជាបាន (១) ផ្តល់អាទិភាពខ្ពស់លើការកសាងធនធានមនុស្សដើម្បីបំពេញតម្រូវការសម័យឌីជីថល (២) ធ្វើពិពិធកម្មសេដ្ឋកិច្ចអោយបានស៊ីជម្រៅដោយធ្វើការអភិវឌ្ឍវិស័យសំខាន់ៗដូចជាការដឹកជញ្ជូន និងថាមពល (៣) ពន្លឿនការអភិវឌ្ឍប្រព័ន្ធរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល និង (៤ ) ជំរុញសមភាពយេនឌ័រ  សេដ្ឋកិច្ចបៃតង និងការការពារបរិស្ថាន។

រាជរដ្ឋាភិបាលកម្ពុជា អំឡុងពេលចាប់ផ្តើមចេញដំណើរអាណត្តិទី៧ បានបង្ហាញផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

តាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នីតិកាលទី៧ នៃរដ្ឋសភា បានឱ្យដឹងថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលដៅយុទ្ធសាស្រ្ត ៥ រួមមាន ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយភាពធន់នឹងវិបត្តិនានា ២. បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន ៣. សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង១០% និងបន្តខិតខំទាញទម្លាក់អត្រានៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្ដ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និង បន្តកិច្ចប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្ម និង ៥.ធានាឱ្យបាននូវចីរភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេស និងក្រុមព័ត៌មានសម្តេចធិបតី

The post កម្ពុជាប្រាប់ UN ពីការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដែលកសាងកម្ពុជាទៅជាសង្គមមានភាពយុត្តិធម៌ និងរស់រវើក appeared first on Millions times.

វៀតណាមទទួលសំណើរស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកំពូលកម្ពុជា
លោក សុខ ចិន្តាសោភា បានប្រាប់ទូតវៀតណាមពីការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការបង្ហោះសារតាម Tik Tok ជេរប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោដែលបានបង្កឱ្យមានអារម្មណ៍មិនល្អក្នុងរង្វង់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ការបញ្ជាក់របស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងភ្លាមៗក្នុងជំនួបជាមួយលោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ។

តាមដានជាមួយយើង៖   Million Times

ក្នុងជំនួបនោះ លោក សុខ ចិន្តាសោភា បានលើកសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាឱ្យរដ្ឋាភិបាលវៀតណាមផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់សមាសភាព អត្តសញ្ញាណអ្នកដែលបានបង្ហោះខ្លឹមសារអមិត្តទាំងនោះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតវៀតណាម បានយល់ស្របមតិ ហើយចាត់ទុកការបង្ហោះខ្លឹមសារអមិត្តទាំងនោះ ជាសកម្មភាពអវិជ្ជមាន ដែលចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវកំណត់សមាសភាព អត្តសញ្ញាណជនដែលនៅពីក្រោយសកម្មភាពទាំងនោះ៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងការបរទេសកម្ពុជា

The post វៀតណាមទទួលសំណើរស្រាវជ្រាវរកអ្នកបង្ហោះខ្លឹមសារជេរប្រមាថថ្នាក់ដឹកនាំកំពូលកម្ពុជា appeared first on Millions times.