សាច់បង្កក Archives - Millions times

អគ្គនាយកដ្ឋាន ក.ប.ប. បង្ហាញលទ្ធផលចុះត្រួតពិនិត្យឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដោយបានបង្ហាញអំពីលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ អឹមផត អិចផត ឯ.ក។

តាមដានជាមួយយើង៖   Million Times

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥ អគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តនីតិវិធីក្នុងនាមជានគរបាលយុត្តិធម៌ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ បានចុះត្រួតពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផល សាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ អឹមផត អិចផត ឯ.ក ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ ៤ សង្កាត់ច្រាំងចំរេះទី ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឆ្លើយតបទៅនឹងបណ្ដឹងសាធារណៈ តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យទីតាំងខាងលើនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអនុវត្តតាមគោលការណ៍វិជ្ជាជីវៈ ដូចតទៅ៖ ១. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ដើម្បីធ្វើតេស្តបឋមជាក់ស្តែងនៅនឹងកន្លែង ទៅលើសំណាកគំរូដែលបាន ជ្រើសរើសដោយចៃដន្យ ចេញពីឡូតិ៍ទំនិញនីមួយៗ ដែលមានចំនួនសរុប ១៥សំណាកគំរូ ស្វែងរកសារធាតុគីមីហាមឃាត់ (ហ្វ័រម៉ាលីន – Formalin) ដែលប្រើប្រាស់ក្នុងម្ហូបអាហារ ដើម្បីរក្សាទុកឱ្យបានយូរ។ ជាលទ្ធផល ពុំមានរកឃើញសញ្ញាណ នៃសារធាតុគីមីហាមឃាត់នេះទេ។

២. ជាមួយគ្នានេះដែរ ដើម្បីបញ្ជាក់ភាពច្បាស់លាស់ក្នុងការវាយតម្លៃអនុលោមភាព មន្ត្រីជំនាញបានដកយកសំណាកគំរូចំនួន ១៥បន្ថែមទៀត ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារបស់អគ្គនាយកដ្ឋាន ក.ប.ប. លេខ ៦៤៣ អ.កបប ចុះថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ បញ្ជូនមកមន្ទីរពិសោធន៍កណ្តាលរបស់អគ្គនាយកដ្ឋាន ដើម្បីវិភាគលើប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ មានដូចជា៖ Coagulase-positive Staphylococci, Salmonella spp., Total Plate Count និងសំណល់ថ្នាំបសុពេទ្យ (Antibiotic Residues)។ ជាលទ្ធផល ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ។

បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការពិសោធន៍ប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រ និងការវិភាគសំណល់ថ្នាំបសុពេទ្យ ដូចបានរៀបរាប់ពី ខាងលើ មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ទទួលបានការគាំទ្រពីមន្ទីរពិសោធន៍យោងអាស៊ាន (ASEAN Food Reference Laboratory) និងមន្ទីរពិសោធន៍ជប៉ុន ផ្នែកបច្ចេកទេស និងវិធីសាស្ត្រវិភាគ។

ដោយយោងទៅលើលទ្ធផល វិភាគពាក់ព័ន្ធនឹងសំណាកគំរូផលិតផលសាច់បង្កកខាងលើ បង្ហាញថាផលិតផលទំនិញទាំងនេះមានអនុលោមភាព ស្របតាមបទបញ្ញត្តិបច្ចេកទេស ស្តីពីអនាម័យម្ហូបអាហារសម្រាប់មនុស្ស និងស្តង់ដាកូដិច។ លទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះដែលមានសមាសភាពដូចខាងលើ ដើម្បីចាត់នីតិវិធីបន្ត៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម

The post អគ្គនាយកដ្ឋាន ក.ប.ប. បង្ហាញលទ្ធផលចុះត្រួតពិនិត្យឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កករបស់សហគ្រាស ស៊ឹម សុផាន់ណារិទ្ធ appeared first on Millions times.

សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹងត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី ដើម្បីកាត់បន្ថយជំងឺមហារីក
សម្តេច ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យរឹតបន្តឹងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចូលបន្លែ សាច់ និងការប្រើប្រាស់សារធាតុគីមីក្នុងអាហារ ដើម្បីកាត់បន្ថយការកើតជំងឺមហារីក ដែលកំពុងមានការកើនឡើងគួរឱ្យបារម្ភនៅក្នុងប្រទេសកម្ពុជា។ ការដាក់បញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីរបាយការណ៍រកឃើញថា ជារៀងរាល់ឆ្នាំ កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ករណី និងមានអ្នកស្លាប់ប្រមាណ ១៤,០០០នាក់ ដែលស្មើនឹងមនុស្សម្នាក់ស្លាប់រៀងរាល់ ៤០នាទី ឬ ៣៨នាក់ក្នុងមួយថ្ងៃ។

តាមដានជាមួយយើង៖   Million Times

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» នាព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា មូលហេតុចម្បងៗនៃការកើតជំងឺមហារីករួមមាន៖ អាហារូបត្ថម្ភមិនត្រឹមត្រូវ (បន្លែ សាច់ និងអាហារផ្សេងៗ)   អាហារផុតកំណត់ ឬមានសារធាតុគីមីលើសកម្រិត កង្វះលំហាត់ប្រាណ និងសកម្មភាពកីឡា។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្តេចបានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី។

ទន្ទឹងនឹងនេះ ក្រសួងអប់រំយុវជន និងកីឡា ត្រូវបង្កើនការអប់រំនៅតាមសាលារៀនអំពីការបង្ការជំងឺមហារីក។ ពង្រីកការចាក់វ៉ាក់សាំងបង្ការជំងឺមហារីក។ ទប់ស្កាត់ការជក់បារី ជាពិសេសបារីអគ្គិសនី (Vape)។ ជំរុញប្រជាពលរដ្ឋឱ្យលេងកីឡា និងហាត់ប្រាណជាប្រចាំ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបង្កើនការបង្កើតសួនសាធារណៈសម្រាប់លំហាត់ប្រាណ។ លើកកម្ពស់ការព្យាបាលជំងឺមហារីកឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យតាមតំបន់។

បន្ថែមពីលើនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់លើការបង្ការជំងឺជាជាងរង់ចាំដល់ពេលឈឺទើបស្វែងរកការព្យាបាល៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី

The post សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹងត្រួតពិនិត្យការនាំចូលអាហារ និងការប្រើប្រាស់សារធាតុគីមី ដើម្បីកាត់បន្ថយជំងឺមហារីក appeared first on Millions times.

៤ ចំណុចក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ
ថ្មី​ៗ​នេះ​អគ្គ​នាយកដ្ឋាន​សុខភាពសត្វ និង​ផលិតកម្ម​សត្វ​យន្ត​ការ បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​ក្រុមហ៊ុន​ចង់​នាំ​ចូល​សាច់​បង្កក ត្រូវ​ស្នើ​សុំ​ពី​អគ្គ​នាយកដ្ឋាន​គយ ឬ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ដោយ​តម្រូវ​មាន​លក្ខណៈ​សម្បត្តិ​ចាំ​បាច់ ៤។

តាមដានជាមួយយើង៖   Million Times

សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​យន្តការ និង​លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ផ្ដល់​គុណវុឌ្ឍិ​លើ​ការ​នាំ​ចូល​មុខ​ទំនិញ “សាច់​បង្កក” រវាង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ដូច​ខាងក្រោម៖

១. មាន​កម្មវត្ថុ​អាជីវកម្ម​សមស្រប​ដូចជា «នាំ​ចូល​សាច់​បង្កក ឬ​មាន​កម្មវត្ថុ​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល​សាច់»

២. មាន​ប្រភព​ផ្គត់ផ្គង់​សាច់​បង្កក​ពី​ក្រៅ​ប្រទេស​ច្បាស់លាស់

៣. ត្រូវ​មាន​ឃ្លាំង​រក្សា​គុណភាព​សាច់​បង្កក ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង

៤. ត្រូវ​ធានា​អះអាង​ជា​លាយលក្ខណ៍​អក្សរ​ថា «នឹង​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន និង​ចែកចាយ​សាច់​បង្កក ដែល​មាន​លក្ខណៈ​បច្ចេកទេស​សម​ស្រប»៕

អត្ថបទ៖ មេរ៉ា,រូបភាព៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

The post ៤ ចំណុចក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ appeared first on Millions times.