សម រង្សុី Archives - Millions times

សម្តេច ហ៊ុន ម៉ាណែត ថា សម រង្សុី មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានហៅថាលោក សម រង្សុី ជាអ្នកនយោបាយចាស់វស្សាដែលមិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ។ ការហៅលោក សម រង្សុី យ៉ាងដូច្នេះពីប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីលោកបានវាយប្រហារនិយាយរិះគន់ និងវាយតម្លៃអំពីផលប្រយោជន៍សេដ្ឋកិច្ចពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោដែលកម្ពុជាទទួលបាន។

លោក សម រង្សុី ដែលធ្លាប់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអ្នកនយោបាយកំពុងរស់នៅក្រៅប្រទេស បានវាយតម្លៃតាមរយៈសារនយោបាយពីគម្រោងព្រែកជីកហ្វូណនតេជោ ថាមិនបានបម្រើផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឡើយ។ លោកថា ព្រែកជីកនេះបំណងធំបម្រើផលប្រយោជន៍ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន។

ឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ សម្តេច ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានហៅការនិយាយរបស់លោក សម រង្សុី ជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់។

តាមដានជាមួយយើង៖   Million Times

សម្តេចបានប្រាប់ទៅលោក សម រង្សុី ថា ប្រជាជនកម្ពុជាមួយប្រទេសបានយល់អំពីអត្ថប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ដែលគម្រោងព្រែកជីកហ្វូណនតេជោនិងផ្ដល់ឲ្យសម្រាប់ប្រទេសនិងប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលតែងតែតាំងខ្លួនជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរទៅវិញ។

ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តីបានចោទសួរថា «តើគាត់(សម រង្សុី)ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជាមនុស្សប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំងសូម្បីតែសមិទ្ធផលសម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។ (សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធនឹងខេត្តដែលគម្រោងនេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង…លោកម្ចាស់អើយ)»។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោង​ផ្លូវ​នាវាចរណ៍​ ​និង​ប្រព័ន្ធ​ភស្តុ​រ​ភារ​កម្ម​ទន្លេ​បាសាក់​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ ​រួម​ទាំង​ការ​កាត់បន្ថយ​ពេលវេលា​ ​ចម្ងាយ​ ​និង​ថ្លៃ​ដើម​នៃ​ការ​​​ដឹកជញ្ជូន​បច្ចុប្បន្ន​ដោយ​បង្កើត​តំបន់​ពាណិជ្ជកម្ម​ ​និង​មជ្ឈមណ្ឌល​ភស្តុភារ​ ​អភិវឌ្ឍ​តំបន់​រណប​ថ្មី​ជាច្រើន​ ​និង​ ​ពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម​ ​ប្រព័ន្ធ​ធារា​សា​ស្រ្ត ​វា​រី​វប្បកម្ម​ ​និង​បសុសត្វ​ ​ព្រមទាំង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​បង្គោល​សេដ្ឋកិច្ច​ទី​៤​ ​របស់​កម្ពុជា​ ​បង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​កំពង់ផែ​ផ្សេងៗ​ទៀត​ ​ជំរុញ​ការ​អភិវឌ្ឍន៍​ទីក្រុង​ ​និង​ន​គ​រូប​នី​យ​កម្ម​ ​និង​ជំរុញ​កំណើន​អចល​ន​ទ្រព្យ​៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម

The post សម្តេច ហ៊ុន ម៉ាណែត ថា សម រង្សុី មិនមានសមត្ថភាពក្នុងការមើលឃើញ ឬទទួលស្គាល់នូវអ្វីដែលល្អសម្រាប់ខ្មែរ appeared first on Millions times.

បណ្ឌិត គិន ភា៖ ការបង្ហោះសាររឿងគម្រោងព្រែកជីករបស់ សម រង្សុី ជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង
មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា ហៅការបង្ហោះសារនយោបាយរបស់លោក សម រង្សុី នៅក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជា តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ថា ជាសារដ៏ល្ងិតល្ងង់ និងក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។

លោក សម រង្សុី អតីតមេដឹកនាំគណបក្សប្រឆាំង បានលើកឡើងថា រាជរដ្ឋាភិបាលបានសម្រេចធ្វើតាមសំណើចិនកុម្មុយនីស្ត យ៉ាងតក់ក្រហល់ និងគ្មានស្មារតីទទួលខុសត្រូវឲ្យជីកព្រែកបែបនេះ ដោយមិនទាន់បានធ្វើការសិក្សាគ្រប់ជ្រុងជ្រោយនៅឡើយ។ បំណងធំនៃព្រែកនេះមិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ច ប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ដោយឆ្លងកាត់ប្រទេសលាវ និងប្រទេសកម្ពុជា ដែលស្ថិតក្រោមឥទ្ធិពលប្រទេសចិន រួចទៅហើយ។

លោកបន្តថា មូលដ្ឋានសឹករបស់ចិននៅរាម ក៏ជាឈ្នាន់ដើម្បីបម្រើនយោបាយវាតទីនិយមរបស់ចិន។ រដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេច ហ៊ុន សែន និងសម្តេច ហ៊ុន ម៉ាណែត អាចនាំមកគ្រោះថ្នាក់ឲ្យប្រទេសកម្ពុជា ដូចកាលពីសម័យ ប៉ុល ពត ដែលបានទៅអែបប្រទេសចិន ដើម្បីឲ្យចិនជួយការពារអំណាចផ្តាច់ការរបស់ខ្លួន។

តាមដានជាមួយយើង៖   Million Times

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដោយបានឃើញមេដឹកនាំអតីតបក្សប្រឆាំងរូបនេះដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វ៊ូណនតេជោរបស់កម្ពុជា។

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃពុធនេះ លោក គិន ភា លើកឡើងថា ខ្លឹមសារនៃសារនោះក្បត់ទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោបាយលេចធ្លោមួយរូបដែរបែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិ។ លោកនិយាយថា បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញគម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាងឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង។

លោកបន្តថា «បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់រួចហើយ នូវយុទ្ធសាស្ត្រខ្ចីដែកកេះរបស់កូនយើង ឱ្យយកមកដុតផ្ទះយើង ហើយប្រទេសយើងក៏ធ្លាប់រងគ្រោះដោយយុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាលមកហើយដែរ។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែននៃភូមិសាស្ត្រនយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍ជាតិខ្លួននោះទេ»។

យ៉ាងណាសម្រាប់លោក គិន ភា ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះឱ្យបានដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាលជុំវិញគម្រោងព្រែកជីកដ៏មានសក្តានុពលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា ព្រែកជីកហ្វូណនតេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។ សម្តេចថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ»។

តាមការសិក្សា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

The post បណ្ឌិត គិន ភា៖ ការបង្ហោះសាររឿងគម្រោងព្រែកជីករបស់ សម រង្សុី ជាអំពើដ៏ល្ងិតល្ងង់និងក្បត់ទៅនឹងផលប្រយោជន៍ជាតិទាំងស្រុង appeared first on Millions times.

លោក ជា ប៉ូច ផ្តាច់ខ្លួនចេញពីលោក សម រង្សុី ហើយស្នើសម្តេច ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រកាន់
លោក ជា ប៉ូច អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងកំពត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ប្រកាសផ្តាច់ខ្លួនពីលោក សម រង្សុី និងក្រុមអតីតគណបក្សប្រឆាំងដោយសារអស់ជំនឿ ហើយស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រកាន់របស់លោកចំពោះទង្វើរប្រព្រឹត្តកន្លងទៅ។

នៅថ្ងៃទី២៣ ខែមេសានេះ លោក ជា ប៉ូច បានដាក់លិខិតជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយបង្ហាញនូវការសោកសោកស្តាយដែលធ្វើសកម្មភាព និងប្រើប្រាស់ពាក្យពេចន៍មួយចំនួនកន្លងទៅធ្វើឲ្យប៉ះពាល់ដល់សំណើការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងលិខិតមួយទំព័រនោះលោក ជា ប៉ូច អះអាងប្រាប់សម្តច ហ៊ុន សែន ថាលោកបានផ្តាច់ខ្លួនចេញពីលោក សម រង្សុី និងឈប់ធ្វើសម្មភាពនយោបាយជាមួយក្រុមអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងគណបក្សភ្លើងទៀន និងគណបក្សដែលមាននិន្នាការប្រឆាំង ដោយសារអស់ជំនឿទៅលើនយោបាយបរទេសនិយម ការមួលបង្កាច់ ការជរប្រមាទ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួម និងការផ្សះផ្សាយជាតិបាន។

ទន្ទឹមនឹងនេះ អតីតសមាជិកបក្សប្រឆាំងរូបនេះ បានស្នើសុំសម្តេចប្រធានព្រឹទ្ធសភា សុំឲ្យតុលាការលើកលែងការចោទប្រេកាន់ដល់លោកចំពោះទង្វើដែលប្រព្រឹត្តខុសក្នុងរយៈពេលកន្លងទៅ ដើម្បីឲ្យលោកធ្វើជាប្រជាពលរដ្ឋល្អ ហើយរស់ក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេច។

សូមរំលឹកថា នៅក្នុងលិខិតចំហរមួយកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ដែលមិនមានចុះហត្ថលេខា ផ្ញើជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ជា ប៉ូច បានប្រកាសដាច់អហង្ការចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានចោទរូបលោកថាមានបំណងផ្តួលរំលំសម្តេច ហ៊ុន សែន។ Fresh News បានលើកយកឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទី ដែលជាសម្លេងលោកជា ប៉ូច មកចុះផ្សាយថា«គោលដៅខ្ញុំគឺត្រូវទម្លាក់ ហ៊ុន សែន ឲ្យបាន»។

ក៏ប៉ុន្តែ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥​ ខែឧសភា លោក ជា ប៉ូច ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃ បានសរសេរលិខិតបំភ្លឺខ្លីមួយទៀតទៅកាន់សម្តេច ហ៊ុន សែន ដែលមានខ្លឹមសារថាជាការនិយាយមានការឆ្គាំឆ្គង ប៉ះពាល់ដល់សម្តេច ហ៊ុន សែន ដែលលោកធ្វើការសុំទោសពីចម្ងាយ។ តាមការពន្យល់របស់លោក ជា ប៉ូច ពាក្យដែលលោកនិយាយថា «ស៊ូទម្លាក់សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីដែលធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣​ នៅក្នុងឱកាសជួបជាមួយសកម្មជននោះ គឺក្នុងន័យតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលធ្វើឡើងរៀងរាល់៥ឆ្នាំ បោះឆ្នោតម្តង៕

អត្ថបទ៖ សាង តេជៈ

The post លោក ជា ប៉ូច ផ្តាច់ខ្លួនចេញពីលោក សម រង្សុី ហើយស្នើសម្តេច ហ៊ុន សែន សុំឲ្យតុលាការលើកលែងការចោទប្រកាន់ appeared first on Millions times.