វិនិយោគ Archives - Millions times

ចិននៅតែជាអ្នកវិនិយោគបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា
វិនិយោគិនពីប្រទេសចិននៅតែជាអ្នកវិនិយោគ ដែលបានបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា ក្នុងរយៈពេល ៣ ខែដំបូង ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញផ្សាយកាលថ្មីៗនេះ។

ចន្លោះពីខែមករា ដល់ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១៤៦ គម្រោង ជាមួយទុនវិនិយោគសរុបប្រមាណ ២.៥ ពាន់លានដុល្លារ ហើយគម្រោងទាំងនេះរំពឹងថានឹងបង្កើតការងារប្រមាណ ៨២,០០០ កន្លែង។

របាយការណ៍ បានបញ្ជាក់ថា ចិនគឺជាវិនិយោគិនបោះទុនច្រើនជាងគេបំផុត ជាមមួយទំហំទឹកប្រាក់ប្រមាណ ១.១៦ ពាន់លានដុល្លារ ស្មើនឹង ៤៦.៧៧ ភាគរយ នៃទុនវិនិយោគសរុប។ អ្នកវិនិយោគក្នុងស្រុកស្ថិតនៅលំដាប់ទី ២ ជាមួយទុនប្រមាណ ៣៨.០៦ ភាគរយ នៃទុនវិនិយោគសរុប ខណៈម៉ាឡេស៊ី និងសិង្ហបុរី មាន ៨.១៤ ភាគរយ និង ៤.៦៥ ភាគរយ រៀងគ្នា។

តាមដានជាមួយយើង៖   Million Times

វិស័យឧស្សាហកម្មនៅកម្ពុជា ទទួលបានវិនិយោគច្រើនជាងគេ ប្រមាណ ១.៣ ពាន់លានដុល្លារ បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ ៨៣៨ លានដុល្លារ និងវិស័យទេសចរណ៍ ៣០០ លានដុល្លារ។ វិស័យកសិកម្មទទួលបានតិចជាងគេ ប្រមាណ ២៤ លានដុល្លារ។

ក្នុងចំណោមគម្រោងទាំងអស់ មាន ៩៥ គម្រោង ត្រូវបានអនុម័តដោយ CDC ខណៈ ៥១ គម្រោង ត្រូវបានអនុម័តដោយអាជ្ញាធរខេត្ត។

គម្រោងធំៗរួមមាន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ស្ថានីយ៍ផលិតថាមពលខ្យល់ និងរោងចក្រផ្គុំរថយន្ត ម៉ូតូ និងផលិតសំបកកង់។

CDC បានបញ្ជាក់ថា កម្ពុជានៅតែអាចទាក់ទាញវិនិយោគបាន ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការគាំទ្រអាជីវកម្ម និងបរិយាកាសវិនិយោគអំណោយផល ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ៕

អត្ថបទ៖ ប៊ី

second...

x

The post ចិននៅតែជាអ្នកវិនិយោគបោះទុនច្រើនជាងគេបំផុតនៅកម្ពុជា appeared first on Millions times.

គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល
ខេត្តភូមិភាគឦសាន បានទាក់ទាញគម្រោងវិនិយោគចំនួន ៧ ស្នើសុំគោលការណ៍វិនិយោគ និង ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រោមទុនវិនិយោគប្រមាណ ១៣៦ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ១ ៥៨៤ កន្លែង ទោះបីស្ថិតក្នុងស្ថានភាពនៃពហុវិបត្តិពីខាងក្រៅ។ បើយោងតាមសេចក្តីប្រកាសព័ត៌មាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៤ សម្រាប់គម្រោងវិនិយោគចំនួន ៧ នេះ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

តាមដានជាមួយយើង៖   Million Times

គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តមណ្ឌលគិរី, ៤ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្ម ចិញ្ចឹមសត្វ និង កែច្នៃ, គម្រោងវិនិយោគដាំដុះកៅស៊ូ និង សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងវិនិយោគដាំដើមប្រេងខ្យល់ និង រោងចក្រកែច្នៃក្រដាស, កសិដ្ឋានចិញ្ចឹមសត្វ, គម្រោងដំាដុះ និង សិប្បកម្មកែច្នៃ ដំណាំកាហ្វេ និង កាកាវ, គម្រោងវិនិយោគសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី, កសិដ្ឋានចិញ្ចឹមជ្រូកសាច់, និង គម្រោងវិនិយោគកសិដ្ឋានដាំដុះដំណាំ និង ដាំដុះឈើសម្រាប់កែច្នៃធ្វើសង្ហារឹម ។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងស្ថានភាពពហុវិបត្តិខាងក្រៅ ដូចជា បញ្ហាជម្លោះព្រំដែនជាមួយថៃ និង វិបត្តិប្រេងនៅមជ្ឈិមបូព៌ា, ក្នុងខែមីនា និង ខែមេសា ឆ្នាំ ២០២៦ នេះ ក្រុមការងារ ក.វ.ឦសាន នៅទទួលបានសំណើគម្រោងវិនិយោគ ជាបន្តបន្ទាប់ ។ នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពី ភាពទាក់ទាញ និង សក្តានុពលវិនិយោគ របស់តំបន់ភូមិភាគឦសាន ទោះបីជាបរិយាកាសសេដ្ឋកិច្ចតំបន់ និង សកល ពុំសូវមានអំណោយផលយ៉ាងណាក្តី ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៥៨ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤០៧ លានដុល្លារអាម៉េរិក និង បានផ្តល់គោលការណ៍លើកទឹកចិត្តគម្រោងវិនិយោគចំនួន ៣៣ គម្រោង ក្រោមទុនវិនិយោគ ១ ០៧០ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារ ១៧ ២១៣ កន្លែង ។ ក្នុងនោះដែរ, សម្រាប់សំណើគម្រោងវិនិយោគ តាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖

• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៥ គម្រោង ក្រោមទុនវិនិយោគ ១ ០៦១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៦ ៦៧៨ កន្លែង,

• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៨ គម្រោង ក្រោមទុនវិនិយោគ ១៣០,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ២៦០ កន្លែង,

• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ៣៩៤,០៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧២៨ កន្លែង និង

• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ៩ គម្រោង ក្រោមទុនវិនិយោគ ៨២១,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៨៨១ កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ជាពិសេសអនុគណៈកម្មការវិនិយោគប្រចាំខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទាក់ទាញការវិនិយោគ និង ចុះពិនិត្យវាយតម្លៃគម្រោងក្រោមទុនវិនិយោគ ៥ លានដុល្លារ ដែលការណ៍នេះ បានបង្ហាញអំពីកិច្ចខិតខំពង្រឹងសមត្ថភាព និង ភាពជាម្ចាស់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងភូមិភាគឦសាន តាមរយៈការចូលរួមជំរុញការអនុវត្តកម្មវិធីពិសេស និយាយដោយឡែក, និង កិច្ចខិតខំជំរុញសកម្មភាពសេដ្ឋកិច្ច និង វិនិយោគ នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង និយាយជារួម ។

ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់ភាគីពាក់ព័ន្ធ បន្តផ្តល់ការសម្របសម្រួលជូនវិនិយោគិន ឱ្យអស់លទ្ធភាព និង តាមភារកិច្ចរៀងៗខ្លួន ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិនៃការឡើងថ្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យថ្លៃផលិតកម្ម និង ថ្លៃដឹកជញ្ជូនកើនឡើង ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅដល់វិនិយោគិន ដើម្បីឱ្យវិនិយោគិនកាន់តែច្រើនឡើង អាចទទួលបាន «អត្ថប្រយោជន៍ពិសេស» ពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ៕

អត្ថបទ៖ ប៊ី

second...

x

The post គម្រោងចំនួន ៧ ក្រោមទុន ១៣៦ លានដុល្លារនៅខេត្តភូមិភាគឦសាន ស្នើសុំគោលការណ៍វិនិយោគពីរដ្ឋាភិបាល appeared first on Millions times.

ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា
ក្រុមហ៊ុន China Communication Construction Company (CCCC) បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល ជាដើម។

ការស្វែងរកឱកាសវិនិយោគនេះ ត្រូវបានធ្វើឡើង នាឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Song Hailiang ប្រធានក្រុមហ៊ុន CCCC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុន CCCC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅពេលនេះ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ទាំងក្នុងប្រទេសកម្ពុជា និងលើសកលលោក។

តាមដានជាមួយយើង៖   Million Times

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ​ ដែលធ្វើឱ្យគម្រោងនានារបស់ក្រុមហ៊ុននៅកម្ពុជាសម្រេចបានជោគជ័យ។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុននឹងបន្តអនុវត្តគម្រោងនានានៅកម្ពុជាឱ្យសម្រេចបានជោគជ័យតាម​ផែនការដែលបាន​គ្រោងទុក​ ដោយធានាបាននូវគុណភាព ជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថាន និងសង្គម។

លើសពីនេះ លោកក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថ្មីៗមួយចំនួនបន្ថែមទៀត រួមមាន៖ ថាមពលស្អាត, ការគ្រប់គ្រង និងកែច្នៃសំណល់ជាថាមពលអគ្គិសនី, ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកស្អាត, ការកសាងប្រព័ន្ធអេកូស៊ីឌីជីថល (Digital Ecosystem) ជាដើម។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្តែងការស្វាគមន៍ចំពោះលោកប្រធានក្រុមហ៊ុន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ សម្តេចធិបតី​ បាន​វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជា «ឆ្អឹងខ្នង» នៃកំណើនសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាផ្ដល់អាទិភាពខ្ពស់ និងបានដាក់ចេញនូវ គោលនយោបាយអាទិភាពជាច្រើនដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកនូវ​កាលានុវត្តភាពក្នុងការពង្រីកការវិនិយោគថ្មីៗលើវិស័យនានានៅកម្ពុជា។

មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់អនុវត្តគម្រោងដែលកំពុងមានឱ្យសម្រេចបានតាមផែនការគ្រោងទុក ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុន CCCC បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា appeared first on Millions times.

កម្ពុជារំពឹងថានឹងទទួលបានទុនវិនិយោគកាន់តែច្រើនពីកូរ៉េ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក
តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថានឹងទទួលបាននូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) រួមជាមួយ ឯកឧត្តម KIM Changyong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ។

កិច្ចសន្ទនាដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., តំណាងជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, ថ្នាក់ដឹកនាំទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងតំណាងសមាគមធុរកិច្ច និងវិស័យឯកជនកូរ៉េយ៉ាងច្រើនកុះករ។

តាមដានជាមួយយើង៖   Million Times

ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូកូរ៉េ និងបានគូសបញ្ជាក់ជាថ្មីនូវឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។

ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះមិនមែនត្រឹមតែជាវេទិកាពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាចំពោះករណីអាទិភាពនានា សំដៅបង្កលក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហាដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម KIM Changyong បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៣នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនកូរ៉េបានលើកឡើង។

ឯកឧត្តមបានយកឱកាសនេះ សម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១ រវាងរដ្ឋនិងវិស័យឯកជន ដែល ក.អ.ក. បានរៀបចំទទួលកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ ដែលជាវេទិកាមួយផ្ដល់ឱកាសឱ្យភាគីរដ្ឋ និងឯកជន អាចជជែកពិភាក្សាក្រៅផ្លូវការបានយ៉ាងស៊ីជម្រៅ និងត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈមជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។

ស្របពេលដែលស្ថានការណ៍តំបន់ និងសកលលោកកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា និងមានការផ្លាស់ប្តូរឥតឈប់ឈរ ភាគីទាំងពីរបានឯកភាពគ្នាថា ទាំងផ្នែករដ្ឋនិងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងក្លាយជាសក្ខីកម្មដ៏រឹងមាំក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច កម្ពុជា-កូរ៉េ ឱ្យឈានដល់កម្រិតថ្មីមួយទៀតដែលហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកប្រកបដោយចីរភាព។

កិច្ចសន្ទនាលើកទី៣ នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពសបញ្ជាក់ឱ្យឃើញពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជារួម លទ្ធផលនៃកិច្ចសន្ទនានេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវភាពជោគជ័យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនកូរ៉េ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជារំពឹងថានឹងទទួលបានទុនវិនិយោគកាន់តែច្រើនពីកូរ៉េ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក appeared first on Millions times.

គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន
ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១-២២ ខែ មីនា ឆ្នាំ ២០២៦បានសម្របសម្រួល និងដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើគម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគសរុបប្រមាណ ១១៦ លានដុល្លារអាម៉េរិក និង បង្កើតការងារប្រមាណ ១ ៦០០ កន្លែង។

គម្រោងវិនិយោគទាំង ៦ គម្រោង ដែលក្រុមហ៊ុនបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីមានគម្រោង ៥ នៅក្នុងខេត្តស្ទឹងត្រែង និង មានគម្រោង ១ នៅក្នុងខេត្តក្រចេះ ដោយមានសកម្មភាពវិនិយោគលើវិស័យទេសចរណ៍, កសិកម្ម កសិ-ឧស្សាហកម្ម, ការកែច្នៃគ្រាប់ស្វាយចន្ទី និងការវិនិយោគចិញ្ចឹមជ្រូកសាច់។

តាមដានជាមួយយើង៖   Million Times

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ញើញចូលរួមពីតំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, រដ្ឋបាលខេត្តស្ទឹត្រែង, ​រដ្ឋបាលខេត្តក្រចេះ, សមាជិកអនុគណៈកម្មាធិការវិនិយោគខេត្ត, មន្ទីរជំនាញពាក់ព័ន្ធ, រដ្ឋបាលស្រុក ឃុំ ភូមិ ព្រមទាំងតំណាងក្រុមហ៊ុន និង មន្រ្តីបច្ចេកទេសពាក់ព័ន្ធ។

ឯកឧត្តមប្រធានអង្គប្រជុំ បានរំលេចអំពីតួនាទី និង ភារកិច្ច ព្រមទាំងសារៈសំខាន់របស់ ក.វ.ឦសាន ក្នុងនាមជាច្រកចេញចូលតែមួយ, ការដោះស្រាយបញ្ហាការវិនិយោគជាកញ្ចប់នៅហ្នឹងកន្លែង ព្រមទាំងគូសបញ្ជាក់អំពីភាពម្ចាស់ការពីតំណាងរដ្ឋបាលខេត្តនីមួយៗក្នុងការចូលរួមទាក់ទាញ, ការជំរុញ, ការគាំពារ, និង ការថែទាំការវិនិយោគនៅក្នុងមូលដ្ឋានរបស់ខ្លួន។

បន្ទាប់មកក្រុមការងារ ក៏បានចុះពិនិត្យទីតាំងគម្រោងវិនិយោគផ្ទាល់របស់ក្រុមហ៊ុន ដើម្បីពិភាក្សាពីស្ថានភាពទូទៅ និង បញ្ហាប្រឈមរបស់ក្រុមហ៊ុន ផ្លាស់ប្តូរមតិយោបល់ ក៏ដូចជាការប្រឹក្សាយោបល់តាមការស្នើសុំរបស់ក្រុមហ៊ុននីមួយៗ ក្នុងគោលបំណងជំរុញការវិនិយោគ និង ការពង្រីកការវិនិយោគ ជាពិសេសការទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនដែលកំពុងវិនិយោគលើការដាំដុះដំណំាកសិកម្ម ឱ្យឈានទៅរកការវិនិយោគលើការកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់៕

អត្ថបទ៖ ប៊ី

second...

x

The post គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិ-ឧស្សាហកម្ម តម្លៃជាង ១១០ លានដុល្លារ នឹងលេចរូបរាងនៅភូមិភាគឦសាន appeared first on Millions times.

ក្រុមហ៊ុនអូទ្រីសចំនួន ១៩ ស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនអូទ្រីសចំនួន ១៩ បង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹកនាំដោយលោក លោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីស ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីពង្រឹង និងពង្រីកវិសាលភាពវិនិយោគទ្វេភាគី។

កម្មវិធីនេះក៏មានការចូលរួមផងដែរពី តំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ក្រសួងអប់រំយុវជននិងកីឡា, សមាគមឧកញ៉ាកម្ពុជា, និងសភាពាណិជ្ជកម្មកម្ពុជា។

តាមដានជាមួយយើង៖   Million Times

វេទិកាធុរកិច្ចនាព្រឹកនេះ ជាផ្នែកមួយដ៏សំខាន់នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក របស់គណៈប្រតិភូក្រុមហ៊ុនអូទ្រីសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈ យុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យវិនិយោគិនអូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថាវានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុងចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឯកឧត្តមបានបន្ថែមថា ជាមួយនឹងច្បាប់វិនិយោគដែលមានអំណោយផលខ្ពស់, ការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលសិទ្ធសឹងជាកត្តាសំខាន់ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ទាញសម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

តំណាងគណៈប្រតិភូក្រុមហ៊ុនអូទ្រីស បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក.អ.ក. និងក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់កិច្ចសហការដ៏ល្អប្រសើរ និងការគាំទ្រយ៉ាងកក់ក្តៅក្នុងការបេសកកម្មនេះ។

វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថានឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនងធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនអូទ្រីសចំនួន ១៩ ស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា appeared first on Millions times.

កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម
កម្ពុជា និងកូរ៉េខាងត្បូង នៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ បើទោះបីជាប្រទេសទាំងមានកិច្ចសហការច្រើនវិស័យហើយក្តី។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងដូច្នេះ នាឱកាសអនុញ្ញាតឱ្យ លោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម Kim Chang Yong ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះកិច្ចការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាមួយគ្នានេះទំនាក់ទំនងពាណិជ្ជកម្ម និងការរីកលូតលាស់គួរឱ្យកត់សម្គាល់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៃប្រទេសទាំងពីរផងដែរ។

តាមដានជាមួយយើង៖   Million Times

ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបង្ហាញនូវក្តីរីករាយដែលប្រទេសទាំងពីរបានលើកកម្រិតដៃគូទំនាក់ទំនងទេ្វភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយបានបន្តថា ថ្វីត្បិតតែបច្ចុប្បន្នកម្ពុជា-កូរ៉េមានកិច្ចសហការច្រើនវិស័យហើយក្តី តែប្រទេសយើងទាំងពីរនៅតែមានសក្តានុពលខ្ពស់ក្នុងការបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទេ្វភាគី និងតំបន់ ព្រោះកូរ៉េជាប្រទេសជឿនលឿន និងមានបទពិសោធន៍ការអភិវឌ្ឍច្រើនវិស័យ ទាំងក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបញ្ជាផ្ទាល់ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាត Online Scam ឱ្យអស់ពីកម្ពុជា ដោយរួមទាំងវិធានការទប់ស្កាត់ បង្ក្រាប អប់រំ និងកិច្ចសហការជាមួយមិត្តបរទេស ក៏ដូចជាមិត្តិកូរ៉េជាដើម។

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសារទរចំពោះលទ្ធផលល្អប្រសើរនៃប្រតិបត្តិការបង្រ្កាប Online Scam ដែលអនុវត្តដោយក្រុមការងាររួមនៃប្រទេសទាំងពីរ។ យ៉ាងណាមិញឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបផងដែរពាក់ព័ន្ធនឹងការឯកភាពគ្នារៀបចំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនឹងផ្នែកឯកជន កម្ពុជា-កូរ៉េ នៅថ្ងៃទី៨ ខែមេសា ខាងមុខ ។ ទន្ទឹមនឹងនេះឯកឧត្តមអគ្គរដ្ឋទូតក៏បានស្នើនិងអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្រ្តីឱ្យដឹកនាំគណៈប្រតិភូ ដើម្បីធ្វើដំណើរទៅទស្សនកិច្ចទាក់ទាញអ្នកវិនិយោគ នៅឯប្រទេសកូរ៉េនា ខែមិថុនាផងដែរ។

នាក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាននាំមកនូវការថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំង Online Scam និងបានសម្រេចសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈ ដែលនឹងរួមចំណែកលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ទន្ទឹមនេះឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួមសម្របសម្រួល ដើម្បីឱ្យការរៀបចំខួប៣០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េនៅឆ្នាំក្រោយ អាចក្លាយជាព្រឹត្តិការណ៍ដ៏អធិកអធមបំផុត ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា នឹងជំរុញគម្រោងវិនិយោគធំៗឱ្យមកបណ្តាក់ទុននៅកម្ពុជាសំដៅសម្រេចឱ្យបាននូវសមិទ្ធផលកាន់តែច្រើន៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-កូរ៉េ បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិវិនិយោគបន្ថែម appeared first on Millions times.

កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា
កម្ពុជា និងសហរដ្ឋអាម៉េរិក បានបើកកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន នៃប្រទេសទាំងពីរ  ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ និងដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។

កិច្ចសន្ទនានេះ មានការចូលរួមពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម អគ្គលេខាធិការ, ឯកឧត្តមអគ្គលេខាធិការរង ក.អ.ក., លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី៤ នារសៀលនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនអាម៉េរិក ដែលកំពុងវិនិយោគនៅកម្ពុជាបានលើកឡើងពីបញ្ហាប្រឈមនានា ធានាដល់ការតាមដាន និងស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងការវិនិយោគ ដើម្បីកសាងជំនឿទុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអាម៉េរិក ព្រមទាំងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់លោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិកទាំងអស់ដែលបានចូលរួមនាឱកាសនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្ទនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងរដ្ឋាភិបាល និងធុរកិច្ច ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិកផងដែរ។ វេទិកានេះបង្ហាញពីស្មារតីចាស់ទុំ និងសហការគ្នាដែលកំណត់នូវភាពជាដៃគូយុទ្ធសាស្ត្ររវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក។

ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនគឺជាយន្តការដែលចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ហើយគោលការណ៍នេះធានាថាការវិនិយោគដែលមានស្រាប់នឹងបន្តរីកចម្រើន និងពង្រីកខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលវែង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានធ្វើបច្ចុប្បន្នភាពថ្មីនូវព័ត៌មានពាក់ព័ន្ធមួយចំនួន មានជាអាទិ៍៖ ការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៥, ស្ថានភាពពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមានការកើនឡើងគួរជាទីកត់សម្គាល់ និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កម្ពុជា-អាម៉េរិក ផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីគំនិតផ្តួចផ្តើម លើការរៀបចំជំនួបអាហារពេលព្រឹកការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិនានានៅកម្ពុជា ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ផ្លាស់ប្តូរព័ត៌មានជាមួយរាជរដ្ឋាភិបាលបានកាន់តែញឹកញាប់ និងជិតស្និទ្ធជាងមុន សំដៅផ្លាស់ប្តូរការយល់ដឹង និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការគាំទ្រវិនិយោគិន។ យន្តការនេះនឹងបម្រើជាវេទិកាបន្ថែមមួយទៀតដើម្បីស្តាប់ពីបញ្ហាប្រឈមថ្មីៗរបស់វិនិយោគិននៅក្នុងបរិបទបម្រែបម្រួលដ៏ឆាប់រហ័សនៅលើសកលលោក និងជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងរបៀបវារៈសម្រាប់កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនលើកក្រោយៗទៀត។

ទន្ទឹមនឹងនេះ លោកស្រីភារធារី បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលបានសហការដឹកនាំកិច្ចសន្ទនាលើកទី៤នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាប្រឈមនានាដែលវិនិយោគិនអាមេរិកបានលើកឡើង សំដៅចូលរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសអាមេរិកឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។

តាមរយៈវេទិកានៃកិច្ចសន្ទនានារសៀលនេះ តំណាងវិនិយោគិនអាម៉េរិកបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់បំផុតចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ជាពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅក្នុងកិច្ចសន្ទនាទាំង៣លើកកន្លងមក ដែលបានផ្តល់នូវភាពកក់ក្តៅក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ចពាណិជ្ជកម្ម គ្នាទៅវិញទៅមកដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនានា ជាសេនាធិការផងដែរ៕

អត្ថបទ៖ ប៊ី

second...

x

The post កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសន្ទនា ដើម្បីកសាងជំនឿទុកចិត្ត និងជំរុញការវិនិយោគបន្ថែមទៀតមកកម្ពុជា appeared first on Millions times.

ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា
សមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដែលមានសមាជិកក្រុមហ៊ុនចិនជាច្រើន ចាប់អារម្មណ៍វិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជំរុញដល់ការលើកកម្ពស់សេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-អាស៊ាន ដឹកនាំដោយលោក វ៉ាង ថុង(Wang Tong) ប្រធានសមាគម។

តាមដានជាមួយយើង៖   Million Times

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលលោក វ៉ាង ថុង បានដឹកនាំប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមអគ្គលេខាធិការបានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។

មួយវិញទៀត ឯកឧត្តមអគ្គលេខាធិការក៏បានស្នើសូមឱ្យសមាគមជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងបានស្នើឱ្យមានការគិតគូរវិនិយោគក្នុងវិស័យកសិកម្មដូចជាស្វាយចន្ទី ដំទ្បូងមី អង្ករ និងឈើដាំជាដើម។

ឯកឧត្តមអគ្គលេខាធិការបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កែច្នៃស្វាយចន្ទីសមាហរ័ណ និងផ្តល់ការលើកទឹកចិត្តពិសេសដល់ការវិនិយោគនៅក្នុងតំបន់នេះ។

ជាកិច្ចបន្ទាប់ លោក វ៉ាង ថុង បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមនាពេលនេះ។ លោកបានថ្លែងថា សមាគមត្រូវបានបង្កើតទ្បើងនៅក្នុងឆ្នាំ២០២៤ ដោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលចិនហើយសមាគមមានក្រុមហ៊ុនចម្រុះនានារបស់ចិនក្នុងវិស័យផ្សេងៗជាច្រើនជាសមាជិក។ លោកជម្រាបជូនអំពីគោលបំណងវិនិយោគលើការកែច្នៃស្វាយចន្ទី និងការបង្កើតភណ្ឌាគារគយមានដែនកំណត់។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រ និងស្វាគមន៍ដល់គម្រោងវិនិយោគកែច្នៃស្វាយចន្ទីនេះ។ ឯកឧត្តមអគ្គលេខាធិការបានបង្ហាញនូវសុទិដ្ឋិនិយមថា គម្រោងដ៏វិសេសវិសាលនេះនឹងលេចចេញជារូបរាងនៅពេលខាងមុខឆាប់ៗ ហើយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការចុះបញ្ជីគម្រោងវិនិយោគ។

ក្នុងឆ្នាំ ២០២៥ កម្ពុជា សម្រេចបានបានការ​នាំ​ចេញ​គ្រាប់​ស្វាយចន្ទីឆៅទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង ១ លាន​តោន​​ ដោយ​ប្រមូល​ប្រាក់​បាន​ ១,៥​ ពាន់​លាន​ដុល្លារ កើន​ឡើងជាង ២៧% ​បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ វៀតណាម គឺ​ជា​ទីផ្សារ​ទទួល​ទិញ​គ្រាប់​ស្វាយចន្ទីឆៅ​​ធំ​ជាង​គេ​របស់​កម្ពុជា។​​ នេះបើយោងតាមទិន្នន័យ​ក្រៅ​ផ្លូវ​ការ​របស់​សមាគមស្វាយចន្ទីកម្ពុជា​(សសក)៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រុមហ៊ុនចិនជាច្រើន កំពុងសម្លឹងរកឱកាសវិនិយោគលើការកែច្នៃស្វាយចន្ទីនៅកម្ពុជា appeared first on Millions times.

ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនឥណ្ឌា បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ពិសេសលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយលោក Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា កាលពីថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា ។

នៅក្នុងជំនួបនេះ សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។

តាមដានជាមួយយើង៖   Million Times

ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។

សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ ១៩២៧ តំណាងឱ្យសម្លេងរបស់ធុរកិច្ច និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ដែលមានសមាជិកប្រមាណ ២៥០ ០០០ ក្រុមហ៊ុនមកវិស័យឯកជន និងសាធារណៈ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាបានឈានដល់ ៤៣,១២ លានដុល្លារក្នុងខែមករា ឆ្នាំ២០២៦ កើនឡើង ៤០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាមានតម្លៃ ១៦,១៦ លានដុល្លារ កើនឡើងយ៉ាងខ្លាំងដល់ ៥៦,៩ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលទំនិញពីប្រទេសឥណ្ឌាមានចំនួនសរុប ២៦,៩៦ លានដុល្លារ កើនឡើង ៣១,៥ ភាគរយបើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២៥។

កំណើនពាណិជ្ជកម្មទ្វេភាគីនេះ បានឆ្លុះបញ្ចាំងពីការពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដែលគាំទ្រដោយការតភ្ជាប់ធុរកិច្ច និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើពិពិធកម្មឱកាសពាណិជ្ជកម្មនៅគ្រប់វិស័យ៕

អត្ថបទ៖ ប៊ី

second...

x

The post ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យឥណ្ឌា បង្កើនការវិនិយោគនៅកម្ពុជា appeared first on Millions times.